កំពង់ធំ= មានករណីឃាដកម្មមួយបានកេីឡេីង ធ្វើឲ្យប្រជាពលរដ្ឋមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងនៅល្ងាចថ្ងៃទី28 ខែ08 ឆ្នាំ2015 វេលាម៉ោង18នៅភូមិ តាទ្រៀល ឃំុប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជនបង្ករត្រូវបានគេស្គាល់ឈ្មោះថា ឈ្មោះ ស៊ុន ថាំ ប្រុស អាយុ 43ឆ្នាំ
រស់នៅភូមិ តាទ្រៀល ឃំុប្រឡាយ ស្រុកស្ទោង ចំណែកជនរងគ្រោះជាប្រពន្ធ ឈ្មោះ សាត នី អាយុ 25ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាផងដែរ ។
គ្រាដែលជនបង្ករបានសុីអន្សមអស់មួយកំណាត់ ខានអោយកូន ប្រពន្ធខឹងស្ដីឲ្យប្ដីថាសុីអស់ម៉ិច ក៏មិទុកឲ្យកូនសុីផង ពេលនោះជនសង្ស័យខឹងខ្លាំងពេកក៏ទាញយកកាំបិតផ្គាក់កាប់ជនរងគ្រោះចំនួន 5កាំបិតផ្គាក់ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុភ្លាម គ្រាដែលកំពុងមានទំនាស់ពាក្យសំដីក្នុងគ្រួសារ ជនសង្ស័យក្រោយពេលធ្វើសកម្មភាពកាប់ប្រពន្ធរួច ក៏បានគេចខ្លួនមកសំងំនៅផ្ទះមួយផ្សេងទៀតនៅក្បែនោះ ។
បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថស្រុកបានទទួលព័ត៍មានតាមរយះទូរសព្ទ័ពីប្រជាពលនៅក្បែនោះ ថាមានរឿងឃាដកម្ម ភ្លាមឯនោះលោក វ រះសេនីយ៏ត្រី ឃុនប៊ុន ហូមេបញ្ជាការអាវុធហត្ថស្រុក និង លោក យ៉ង សំ អធិការនគបាលស្រុកស្ទោង បានចុះទៅកន្លែងកើតហេតុ រុករកបង្ក្រាបជនសង្ស័យយ៉ាងសកម្មទាំងយប់ មួយសន្ទុះក្រោយមកសមត្ថកិច្ចក៏ប្រទះឃើញជនសង្ស័យចងករលើដើមឈើស្លាប់តែម្ដង បន្សល់ទុកកូនពីនាក់ ស្រី១ ប្រុស១ នៅជាមួយជីតា ចំណែជនរងគ្រោះ និងជនបង្កសមត្ថកិច្ចប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ប៊ុនរិទ្ធី





































