សត្វពស់ចំរុះនិងសត្វព្រៃត្រូវគេដាក់តាំងលក់នៅក្នុងផ្សារកូនដំរីដូចដាក់លក់សាច់គោជាហេតុធ្វើឲ្យសត្វទាំងអស់នោះរលាយផុតពូជខេត្តបន្ទាយមានជ័យសត្វពស់គ្រប់ប្រភេទមានពស់វេក ពស់ទ្រង់រនាម ពស់ស្រការចាស់សុទ្ធតែពស់មានពិសសព្វថ្ងៃនេះតំលៃពស់នេះលក់ក្នុងទីផ្សារមួយគីឡូមិនខ្វះពី១០ម៉ឺនទៅ១៥ម៉ឹនរៀលឡើយព្រោះពស់ទាំងអស់នោះវាមានគុណប្រយោជន៍ច្រើនសាច់វារស់ជាតិឆ្ងាញ់ឈាមពស់អាចយកទៅត្រាំស្រាហើយអ្នកមានគេចូលបរិភោគសត្វពស់នេះណាស់ដោយសារតែការពេញនិយមបរិភោគសត្វពស់នេះខ្លាំងទើបធ្វើឲ្យសត្វពស់នៅក្នុងស្រុកខ្មែរស្ទើររលាយផុតពូជតែម្តង។ជាក់ស្តែងឈ្មួញបានដាក់តាំងលក់សត្វពស់និងសត្វព្រៃជាច្រើនមុខទៀតបើកចំហរនៅក្នុងផ្សា រកូនដំរី ភូមិកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅជាប់និងរដ្ឋបាលព្រៃឈើតែម្តងមានមន្ត្រីពាក់ពន្ធ័អ្នកមាននិងប្រជាពលរដ្ឋនាំគ្នាទិញដូចដាក់លក់សាច់គោអញ្ចឹង។ ក្រុមឈ្មួញដែលប្រកបរបរលក់សត្វពស់និងសត្វព្រៃនេះបាននិយាយថាសត្វព្រៃដែលពួកគាត់បានលក់នៅក្នុងផ្សារកូនដំរីនោះ គឺបានមកពីការទិញតពីអ្នកភូមិដែលយកមកលក់ឲ្យពួកគាត់ស្ត្រីម្នាក់បានឲ្យដឹងថាការដាក់តាំងលក់សត្វព្រៃជាចំហរនេះបានគឺពួកគាត់បានបង់ប្រាក់ឲ្យសមិត្តកិច្ចមន្ត្រីរដ្ឋបាលព្រៃឈើដោយគិតជាខែបើមិនបានបង់ឲ្យអស់លោកទាំងនោះទេមិនអាចតាំងលក់បានបែបនេះឡើយ។ពាក់ពន្ធ័និងបញ្ហាដាក់លក់សត្វពស់និងព្រៃជាច្រើនមុខនៅក្នុងផ្សារកូនដំរីខាងលើនេះប្រធានការិយាល័យសង្កាត់រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបប្រចាំក្នុងស្រុកអូរជ្រៅ គឺលោកនូវនិល ភ្នាក់ងារកាសែតកម្ពុជាថ្មីមិនអាចធ្វើការសុំទំនាក់ទំនងបំភ្លឺជុំវិញករណីការដាក់តាំងលក់សត្វព្រៃនៅក្បែរទីស្នាក់ការការិយាល័យសង្កាត់រដ្ឋបាលព្រៃឈើនិមិត្តខាងលើនេះដែរតែមិនដែលទាក់ទងបានទាល់តែសោះ។ចំណែកអ្នកលក់ដូនៅទីនោះបាននិយាយថាការឈ្មួញដាក់តាំងសត្វពស់និងសត្វព្រៃជាច្រើនមុខទៀតនៅក្នុងផ្សារកូនដំរីបានម៉ាសេរីយ៉ាងដូច្នេះលុះត្រាណាតែសមិត្តកិច្ចនិងរដ្ឋបាលព្រៃឈើអនុញ្ញាតិ្តឲ្យដាក់លក់ទើបឈ្មួញលក់បើកចំហរយ៉ាងដូច្នេះបាន។លោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបាននិយាយថាដោយសារតែប្រជាពលរដ្ឋចូលចិត្តតាមប្រម៉ាញ់សត្វពស់ខ្លាំងពេកទើបធ្វើឲ្យស្រូវប្រជាកសិករធ្វើបានត្រូវបំផ្លាញដោយសារសត្វកណ្តុរខ្ទេចខ្ទីគ្មានសល់លោកថាសត្វពស់ចំណីរបស់វាគឺសត្វកណ្តុរតែបំផ្លាញសត្វពស់អស់ហើយនោះកណ្តុរវាមិនឡើងដៃ៕
Ads



































