ផ្លូវ​ពីរ​ខ្សែ​ក្នុង​សង្កាត់​កំពង់​ដូច​ផ្លូវ​ទៅ​ឋាននរក​ប្រជាពលរដ្ឋ​ពិបាក​ធ្វើដំណើរ​យ៉ាងខ្លាំង​

0


​ខេត្តបន្ទាយមានជ័យ​ ផ្លូវ​២​ខ្សែ ស្ថិតនៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ផ្លូវ​២​ខ្សែ​នេះ​ពេល​មាន​មេឃ​ភ្លៀង​មក​ម្តងៗ​ផុ​កវាល់​ដូច​ផ្លូវ​ទៅ​ឋាននរក​អញ្ចឹង​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅមក​យ៉ាងខ្លាំង​ជាច្រើន​ឆ្នាំ​មកហើយ​មកដល់ពេលនេះ​គេ​មិនទាន់​ឃើញ​លោក​អភិបាលខេត្ត​ចុះមក​ធ្វើ​ទៀត​។​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​នោះបាន​នាំគ្នា​និយាយ​រិះគន់​លោក​អភិបាលខេត្ត​ខ្លាំងៗ​ថា​ផ្លូវ​២​ខ្សែ​មិនចេះ​ធ្វើ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទីនេះ​ទុក្ខលំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ​ទៅមក​។​គាត់​និយាយ​បន្តទៀតថា​ពេល​ខែវស្សា​ចរាចរណ៍​ទៅមក​នៅ​ទីនោះ​ត្រូវ​ផ្អាក់​ព្រោះ​វាវ​ល់​ខ្លាំងពេក​រង់ចាំ​ដល់​ស្ងួត​ផ្លូវ​ទើប​ធ្វើ​ចរាចរណ៍​ទៅមក​បាន​ចំណែក​ខែប្រាំង​វិញ​ដី​ហុយ​សំពោង​ចូល​ច្រមុះ​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាពលរដ្ឋ​មានការ​ទ្រុត​ទ្រម​យ៉ាងខ្លាំង​។​ប្រជាពលរដ្ឋ​បាន​និយាយ​បន្តimageទៀតថា​ដោយ​រងចាំ​ការធ្វើ​របស់លោក​អភិ​ា​បាល​ខេត្ត​មិនបាន​មាន​ប្រជាពលរដ្ឋ​មួយចំនួន​និង​ប្រធានភូមិ​កំពង់ស្វាយ​បាន​ចូល​លុយ​គ្នា​ទិញ​ដី​យកមក​ចាក់​ផ្លូវ​មួយ​ខ្សែ​ដែល​ផ្លូវ​ចុះ​ពី​ផ្ទះ​លក់​អេក​ចាយ​ទៅ​ក្រោម​ដើម្បី​សំរួល​ចរាចរណ៍​ទៅមក​។​លោក វ៉ៃ គេង​លី អភិបាលរងក្រុង​សិរីសោភ័ណ​បាន​ប្រាប់ថា ផ្លូវ​២​ខ្សែ​នេះ​ខ្សែ​ទី​១​ដែល​ពី​លិចទៅ​កើតមាន​ប្រវែង​ជាង ១​ពាន់​ម៉ែត្រ និង​ខ្សែ​ទី​២​ដែល​ពី​ត្បូង​ទៅ​ជើង​ជាប់​ខាងកើត​ផ្សារ​មាន​ប្រវែង ៥០០​ម៉ែត្រ ហើយ​ផ្លូវ​នេះ​ផងដែរ​គឺជា​គម្រោង​របស់​មូល​នី​ធិ​ឃុំ​/​សង្កាត់​ដែល​គ្រោង​នឹង​កសាង​នៅ​ឆ្នាំ​២០១៦​ខាងមុខ ហើយ​គម្រោង​ឃុំ​/​សង្កាត់​នៅ​ឆ្នាំ​២០១៥​នេះ​គឺ​កសាង​ផ្លូវ​អា​ប្រវែង ១៥០០​ម៉ែត្រ ដែល​ឆ្លងកាត់​ភូមិ​/​សង្កាត់​កំពង់ស្វាយ ទៅដល់​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ដែល​នឹងត្រូវ​កសាង​នៅ​ខែសីហា ឆ្នាំ​២០១៥ ដោយ​មន្ទី​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​៕