ខេត្តកណ្តាល: សមត្ថកិច្ចចម្រុះដឹកនាំដោយនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយនាយសង្កាត់ អាជ្ញាធរស្រុក កម្លាំងប៉ូលិស ប៉េអឹមចុះបង្ក្រាបបទល្មើសនេសាទ
ខុសច្បាប់ នៅត្រង់ចំណុចកោះតាអោស្ថិតនៅក្នុងឃុំបារ៉ុងស្រុកល្វាឯមខេត្តកណ្តាលកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ។យុទ្ធានាការចុះបង្ក្រាបនោះសមត្ថកិច្ចរឹបអូសបាននូឧប្បករណ៍នេសាទខុសច្បាប់រួមមានលូស្បៃមុងចំនួន៦៥មាត់លូ បាំងស្បៃមុង ប្រវែង៥៥៥០ម៉ែត្របង្គោលឫស្សីចំនួន៣០១០ដើម និងប្រលែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិវិញមានចំនួន៤៣០គីឡូក្រាម។រាល់ឧប្បករណ៍នេសាទល្មើសច្បាប់ត្រូវដុតកំទេចចោលនៅនឹងកន្លែង
តែម្តង ។ពលរដ្ឋនៅស្រុកល្វាឯមទទូចស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចដែលបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនេសាទនៅស្រុកល្វាឯមគូរមានការចាប់បារម្មណ៍បញ្ហាចិញ្ចឹមត្រីឆ្តោ
រាប់រយកន្លែងតាមស្រះ នៅក្នុងដីឡូតាមបែរជួរដងទន្លេមេគង្គនៅតាមមាត់ព្រែកក្នុងឃុំព្រែកក្មេង មានបែរត្រីឆ្តោជិតមួយរយបែឯណោះ ។ អ្នកចិញ្ចឹមត្រីឆ្តោរទាំងនោះដាច់ខាតត្រូវប្រើឧប
ករណ៌ល្មើសច្បាប់ដើម្បីប្រមូលយកត្រីល្អិតៗមកបំប៉នត្រីឆ្តោ ។ ដូច្នេះត្រូវបង្ក្រាបការចិញ្ចឹមត្រីឆ្តោទើបបទល្មើសដាក់ឡុកស្បៃមុងខៀវថយចុះ ។ បើពុំនោះទេ ការបង្ក្រាបបទល្មើសនេសាទ
ដូចវែកចក ។ ឫមួយអស់លោកមន្ត្រីជំនាញជលផលខ្លាចបាត់ចំណូល ៕




































