​កំពុងបើក​ម៉ូតូ​ទៅផ្ទះ​ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​

0

ខេត្ត​សៀមរាប​៖ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ក្នុងខណៈ​រូបគេ​កំពុង​ជិះ​ម៉ូតូ​ទៅផ្ទះ ហើយ​ត្រូវ​ឡាន​ធុន​ធំ​បុក​ពីក្រោយ កាលពី​រសៀល​ថ្ងៃទី​២៨​ខែសីហា នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​អង្គ្រង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។image-9a252a545cae6eb413b7332f7bce8513dd375b899c8d0b3505854d8a54e722e1-V
​ ​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាត់បង​ជីវិត​មានឈ្មោះ​ព្រាប សឹង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ព​ណ៏​ខ្មៅ ស្លាក​លេខ​សៀមរាប​១​ដេ​០៥៣៥ ក្នុង​ដំណើរ​ពី​លិចទៅ​កើត​។ ចំណែក​រថយន្ត​បង្ក​ដែល​បើកបរ​ក្នុង​ដំណើ​ស្រប​ទិស​គ្នា​នោះ​ម៉ាក មិ​ត​ស៊ុយ​ប៊ី​ស៊ី​ព​ណ៏​សលាយ​បៃតង ស្លាក​លេខ​សៀមរាប​៣​អា​៣៤១៣ មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ទេ ព្រោះ​ពេល​កើតហេតុ​ជនបង្ក​បាន​រត់​គេចខ្លួនបាត់​។​
​ ​សមត្ថកិច្ច​បញ្ជាក់ថា ក្រោយពេល​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ បាន​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង រងចាំ​ដោះស្រាយ​តាមច្បាប់​៕image-e1a6258e17d6a938a268dbcff6e2e6652fd55dd8659a74b4086d7bdc4e25eb29-Vខេង ឧ​ត្ត​ម​