បុរស​ឥណ្ឌូណេស៊ី​ម្នាក់​ស្រវឹងស្រា​លង់ទឹក​ស្រះ​ស្លាប់​នៅ​ខាងក្រោយ​កា​ស៊ូ​ណូ​

0

​ស្វាយរៀង​៖ បុរស​ម្នាក់​ដែលជា​បុគ្គលិក​បំរើកា​រងារ​នៅក្នុង​កាស៊ីណូ sun city ក្រុង​បាវិត​បាន​លង់​ទឹកស្រះ​ស្លាប​នៅ់​ខាងក្រោយ​កាស៊ីណូ​របស់ខ្លួន​ខ​ណះ​ដែល​ជនរងគ្រោះ​និង​មិត្តភក្តិ​ចំនួន​៩​នាក់​បាននាំគ្នា​ចុះ​លេង​ទឹកស្រះ​ក្រោយពេល​ស្រវឹងស្រា​ដែល​ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៧:០០​នាទី​ល្ងាច​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ស្ទែ​ន​លី​ហេន​ដូ​កូ ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ជា​បុគ្គលិក​កាស៊ីណូ sun city ។​

នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្តភក្តិ​បាន​នាំ​គ្នាំ​ផឹកស្រា​បណ្តាល​ឲ្យ​ស្រវឹង​ក្រោយពេល​ស្រវឹង​ហើយ​នោះ​ក៏​នាំគ្នា​មក​ហែល​ទឹក​លេង​នៅ​ស្រះ​ខាងក្រោយ​កា​សី​ុ​ណូ​ប៉ុន្តែ​ពុំបាន​ចុះ​លេង​ទឹក​ទាំងអស់គ្នា​ទេ​គឺ​ចុះ​តែ​៤​នាក់​ដោយឡែក​៥​ផ្សេងទៀត​នៅ​អង្គុយ​មាត់ច្រាំង​ចាំ​ទះដៃ​អបអរ​អ្នក​ហែល​ទឹក​ប្រណាំង​គ្នា​ក្នុង​ស្រះ​ប៉ុន្តែ​ចៃដន្យ​ក៏មាន​អ្នក​លង់ទឹក​ស្លាប់​តែម្តង​។​

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​ពេល​ឃើញ​មាន​អ្នក​លង់ទឹក​ដូច​ច្នេះ​មិត្តភក្តិ​របស់​ជនរងគ្រោះ​ខឹ​ត​ខំព្យាយាម​ជួយ​សង​គ្រោះ​ដែរ​ប៉ុន្តែ​ហាក់ដូច​ជាមាន​អ្វី​ម​កបាំងមុខ​ម្យ៉ាងទៀត​ស្រះ​ទឹក​នោះ​មាន​ទំហំ​ជាង​មួយ​ហិកតា​និង​មាន​ជំរៅ​ជាង​១០​ម៉ែត្រ​ទើប​ពុំ​ហ៊ាន​ចុះទៅ​ជួយ​។​ក្រោយ​កើតហេតុ​ខាង​កាស៊ីណូ​បាន​ឲ្យ​ជនជាតិ​វៀតណាម​ចុះ​រាវរក​ដែរ​ប៉ុន្តែ​រក​ពុំ​ឃើញ​។​

​គួរ​រំលឹក​ផងដែរ​ថា រហូតដល់​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៤​ខាង​កាស៊ីណូ​បាន​ជួល​អ្នក​មុជទឹក​ពី​ភ្នំពេញ​ចំនួន​៣​នាក់​ក្នុង​តំលៃ​៣០០០​ដុល្លា​ដើម្បី​រុករក​សាកសព​អស់​រយះពេល​ជាង​៣​ម៉ោង​ទើប​ប្រទះឃើញ​សាកសព​ហើយក៏​ស្រង់​យកមក​លើគោក​តែម្តង​ហើយ​បាន​យក​សាកសព​មក​តំកល់​នៅ​វត្ត​ពោធិ៍​ថ្មី​ហៅ​វត្ត​បាវិត​ដើម្បី​ទុក​ឲ្យ​គ្រួសា​ជនរងគ្រោះ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕image (1)