​បាន​ខ្លួន​អូន​ហើយ​មាន​ផ្ទៃពោះ​៥​ខែ​ស្រាប់តែ​ប្រុស​ស្នេហ៍​ចង់​ដោះដៃ​ត្រូវ​ស្រី​ថ្លៃ​ប្ដឹង​សមត្ថកិច្ច​

0

​រាជធានី​ភ្នំពេញ​៖ នារី​វ័យក្មេង​ម្នាក់ មាន​ផ្ទៃពោះ​រហូតដល់​ជាង​៥​ខែ ត្រូវបាន​ខាង​ប្រុស​ដោះដៃ មិន​ទទួលខុសត្រូវ​ចំពោះ កូន​នៅក្នុង​ផ្ទៃ បន្ទាប់ពី​បុរស​ម្នាក់​នោះ បាន​ចាប់​អូស​ដៃ​យកទៅ​រួមរក្ស​រហូត​បានសម្រេច​មួយ​លើក ហើយ​គំរាម​មិន​ឲ្យ​និយាយប្រាប់​អ្នកណា​ទាំងអស់​។​ ​

បុរស​នោះ​ថា ចាំ​ឲ្យ​ចាស់ទុំ​ចូល​ស្ដី​។ ដោយ​រង់ចាំ​រូបគេ​ចូល​ស្តីដណ្តឹង​យូរ​ចាំ​បាត់ៗ​រហូតដល់​កូន​ក្នុង​ផ្ទៃ​កាន់តែច្រើន​ខែ​ទៅៗ មិនឃើញ​ប្រុស​ថ្លៃ​ចូល​ស្តី ក៏​មកប្តឹង​សង្កាត់​តែម្តង​។ នារី​ខាងលើ ត្រូវបាន​ម្តាយ​នាំទៅ​ប្តឹង​នៅ​សាលាសង្កាត់​ចោមចៅ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពៅ​ធ៍​សែន​ជ័យ​។

តាម​ការរៀបរាប់​ពី​នារី​ខាងលើ បាន​ឲ្យ​ដឹងថា នាង​មានឈ្មោះ គឹម យ៉ា​ត អាយុ​២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ស្នោ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​នាង​បាន​រៀបរាប់​បន្តទៀតថា នាង​ត្រូវបាន បុរស​ម្នាក់​ឈ្មោះ ហេង អាយុ​២០​ឆ្នាំ មុខរបរ ជាជាង​ប៉ះ​កង់ឡាន និង​ស្នាក់នៅ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ខាងលិច​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានផ្ទះ​នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

មុនពេល​ដែលមាន​ហេតុការណ៍​នេះ​កើតឡើង ខណ​:​ដែល​រូបនាង ចេញពី​ធ្វើ​ការងារ​រោងចក្រ ស្ថិតនៅ ខាងលិច​ផ្សារ​ជម្ពូ​វ័ន វេលា​ម៉ោង​៦​និង​៣០​នាទី ព្រលប់ មិន​ចាំ​ថ្ងៃ ក្នុង​ខែតុលា ឆ្នាំ​២០១៣ នាង​បាន​ដើរមក រងចាំ រថយន្ត​ដឹក​កម្មករ​ជិះ​ត្រឡប់​ទៅ​លំនៅស្ថាន នាង​ឈរ​នៅមុខ​រោង ជា​កន្លែង​ប៉ះ​កង់​រថយន្ត របស់​បុរស​ឈ្មោះ ហេង នៅពេលដែល​នាង​ឈរ​នៅ​ម្នាក់ឯង ឆ្លៀតឱកាស ពេលនោះ បុរស​ខាងលើ បាន​ចេញមក ចាប់​អូស​ដៃ​នាង យកទៅ​សេ​ពស​ន្ទ​វ​: រហូត​បានសម្រេច មួយដង ហើយ​បុរស​ខាងលើ បាន​និយាយ​គំរាម​មកលើ​រូបនាង​ថា ហាម​និយាយប្រាប់​អ្នកណា​ទាំងអស់ ថ្វី​ត្បិត​រូបគេ មានការ​ជ្រុលជ្រួស ប្រពៃណី​ក៏ពិតមែន តែ​ចាំ​រូប​គ​ហៅ​ចាស់ទុំ ឲ្យ​ចូល​ស្តីដណ្តឹង​។​ ​

ដោយ​ការជឿ​ស្លុង ទៅនឹង​ការ​លួងលោម បោក​បញ្ឆោត ពី​បុរស កំហូច នាង​សុខចិត្ត លាក់កំបាំង​រឿងរ៉ាវ ដែល​បុរស​រូបនេះ បាន​ប្រព្រឹត្ត​មកលើ​រូបនាង ចំពោះ​ឪពុកម្តាយ រងចាំ​តាមតែ​អ្វី ដែល​ប្រុស​បាន​សន្យា​។​ ​អង្ក​បាន​ក្លាយជា​បាយ អ្វីៗ​បាន​ជ្រុល​ហួស​ទៅហើយ អ្វីដែល​គេ​សន្យា អ្វីដែល​នាង ជឿជាក់ ប្រែ​ក្រឡាស់ ទាំងអស់ ចាំ​បាត់ៗ រហូតដល់​នាង​មាន​ផ្ទៃពោះ ៥​ខែ ៥​ថ្ងៃ ទើប​បែក​រឿងរ៉ាវ ដល់​ឪ​ម៉ែ ខណ​:​ដែល​ពោះ​កាន់តែ​ធំ​ឡើងៗ​។

ដោយ​ដឹង រឿងរ៉ាវ​របស់​កូនស្រី​សព្វគ្រប់ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ នេះ នាង​ត្រូវបាន​ម្តាយ នាំមក​ប្តឹង សាលាសង្កាត់​ចោមចៅ ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ ដល់​រូបនាង​៕