​ថ្លើមធំ​ហ៊ាន​លួច​ប្រើ​ឈ្មោះ​អភិបាល​ខេត្តកំពង់ធំ ដឹកគោ ក្របី ជ្រូក ដោយ​គ្មាន​ច្បាប់

0


​កំពង់ធំ = ឈ្មួញ​គោ ក្របី បាន​តំឡើងរឹក​ព្រមទាំង​បាន​អួតអាង​ថា សម័យ​ឥលូវ​ដឹកគោ ក្របី និង​ជ្រូក​ពុំមាន​ច្បាប់​ទូទាំងប្រទេស ដោយសារតែ ច្បាប់​មិនទាន់​ចេញ​អោយ​ដូចគ្នា​ទាំងអស់ ហើយ​ម្យ៉ាងទៀត​ក្នុង​ខេត្តកំពង់ធំ លោក​បាន ជួយ​ខេត្ត​ក្នុង​មួយឆ្នាំ​៣​ទៅ​៤​ម៉ឺន​ដុល្លា គ្មាន​ន​ណា​ហ៊ាន​បង្ក្រាប​ទេ មិនតែប៉ុណ្ណោះ​បាន​បង់​ជូន​មន្ត្រី​ជំនាញ និង​អង្គភាព​ពាក់ ព័​ន្ឋ​អស់ហើយ​ដែរ​។
​ជា​រៀងរាល់ថ្ងៃ​មហាជន​បាន​សង្កេតឃើញ​គោ ក្របី របស់លោក បូរ ដែល​បាន​ដឹកជញ្ជូន​ដោយ​គ្មាន​ច្បាប់ បាន​ដឹក​ដោយ​រលូន ពុំ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប មិនតែប៉ុណ្ណោះ​លោក បូរ ដែលជា​ឈ្មួញ​គោ ក្របី បាន​និយាយថា លោក បាន បង់​ជូន​បក្ស​ក្នុង​មួយឆ្នាំ ៣​ទៅ​៤​ម៉ឺ​ដុល្លា ដោយ​មិនចាំបាច់​ធ្វើ​ច្បាប់​ក៏បាន​ដែរ ដោយសារតែ​គេ​យោគយល់​។
​លោក ម៉​ក៉ យុទ្ធនា អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ពេទ្យសត្វ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា សម្រាប់​ឈ្មួញ​គោ ក្របី​ដឹក នេះ​គឺ​គេ​ធ្វើ​សកម្មភាព​ដឹក​នេះ គឺ​គេ​បា​នរក​ចំណូល​ឲ្យ​ខេត្ត​មែន​គេ​បាន​បង់​ត្រឹមត្រូវ ហើយ​ការដឹក​លើស គឺមាន​គា​មើល​តើ គេ​អ្នក​នៅ​ដើមទី​ហើយ​ឆែក​មើល​តាំងពី​ពេលវេលា​ទៀត ចំណែក​ច្បាប់​បើតាម​ស្មាន​ប្រហែលជា​ផ្ញើរ​មកហើយ រីឯ​អា​ខាង ចុះ​ត្រួតពិនិត្យ​គឺ​ខាង​ពេទ្យសត្វ ខ្ញុំ​មក​នៅឯ​ណេះ​ទាល់តែ​ព្រះរាជអាជ្ញា​ហៅ​បាន​ខ្ញុំ​ទៅ ព្រោះ​មិនមែនជា សមត្ថកិច្ច របស់ខ្ញុំ​ផង ចំណែក​ការបង់​ជូន​ខេត្ត​នេះ​គឺ​គេ​មាន​ដីការ​របស់គេ​ណា បើ​មិន​អ​ញ្ជឹ​ង​គេ​មិនអាច​ធ្វើ​អ​ញ្ជឹ​ង​បានទេ ។​
​លោក ឆាង ប្រធាន​ផ្នែក ពេទ្យសត្វ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា លោក​ត្រៀម​តែ​នឹង​ចាប់​ទេ ឲ្យ​តែមាន​បទ​បញ្ចា​ពី​លោក ម៉ក យុទ្ធនា ព្រោះ​គាត់​ជា​អនុប្រធាន​មន្ទីរ​ពេទ្យសត្វ តែ​គេ​មិនអោយ​តំលៃ​ទៅលើ ពេទ្យសត្វ​ក្រុង​ស្ទឹងសែន គឺ​ចាំតែ​ធ្វើ ទេ​ឲ្យ​តែមាន​បទបញ្ជារ ប៉ុន្តែ​មេៗ​ពុំមាន​ការគោរព​សិទ្ធ ហើយ​ពាក់​ព័​ន្ឋ​ប្រើ​មន្ត្រី​ចូល​និវត្ត​ជា​សិទ្ធ​របស់​អស់លោក​ខាង លើ កន្លងមក​បាន​សុំ​គោលការណ៍ ត្រួតពិនិត្យ ឡាន​ដឹក​ជ្រូក មាន់ គោ ក្របី តែ​ពុំមាន​ការឯកភាព បច្ចុប្បន្ន​ជ្រូក​កាប់ ក្រៅ​សត្វឃាត ជ្រូក​មាន​ជំងឺ ពាសពេញ តែ​ពុំ​ត្រូវបាន​លោក ម៉ក យុទ្ធនា ចាត់វិធានការ​នោះទេ ចំណែក​ខ្ញុំ​មិនអាច​ចាប់​បានទេ ដោយសារតែ​ពុំមែន​ជា​មន្ត្រីនគរបាល​យុត្ត​ធម៌ ពេល​ចាប់​មក ពុំមាន​សិទ្ធ​ក្នុងការ កសាង​សំណុំរឿង និង​ពុំមាន​ការទទួលខុសត្រូវ តែបើ​ព្រះរាជអាជ្ញា​បញ្ជា​មក មេ​ខ្ញុំ​មិនអោយ​ទៅ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េ បើ​ខ្ញុំ​រស់នៅ​ជាមួយ​គេ តែ​ជ្រូក គោ ក្របី ក្នុង​មួយថ្ងៃ​ចេញ​៤ ទី​៥ ឡាន ដាក់​ច្បាប់​ទៅ​ភ្នំពេញ តែ​ដឹក​ទៅ​វៀតណាម ហើយ​អត់​មាន​បទបញ្ជា មេ​ឲ្យ​ខ្ញុំ​ធ្វើ​ម៉េច​។​
​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការចោទប្រកាន់ថា លោក បូរ ដែលជា​ឈ្មួញ​បាន អួតថា បាន​បង់​ជូន​បក្ស​ក្នុង​មួយឆ្នាំ ៣​ទៅ​៤ ម៉ឺន​ដុល្លា​នោះ លោក​បានទទួល​ដំណឹង​ដែរ លោក​កំពុងតែ​តាមដាន មន្ត្រី​ខិលខូច​យ៉ាង​ម៉ត​ចត់ ដើម្បី​សួរនាំ លោក បាន​ជឿជាក់ថា ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ ពុំមាន​ការពាក់​ព័​ន្ឋ​ក្នុង​រឿងនេះ​ជាដាច់ខាត ហើយ​នេះ​ជា​កន្ទេល​ធំ​បន្លំ​ដេក​ហើយ ។​
​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​នេះ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា​រឿងនេះ​ឯកឧត្តម បាន ទទួល​ព័ត៌មាន​អញ្ចឹង​ដែរ គឺ​ទី​១ គឺ​បាន​ប្រាប់​ឲ្យ​ទៅ​លោក ប្រធាន​មន្ទីរ​ហៅ លោក បូរ មក​សួរនាំ អំពី​យកឈ្មោះ​ខ្ញុំ​ទៅប្រើ អំពី​ការបង់​ចំណូល​ខេត្ត ហើយ​ឲ្យ​យក វិ​ក័យ​ប​ត្រ មក​ដាក់​ដោយ​បុគ្គល​ដែល​បាន​អនុ​ឡោម​ពី​ក្រសួង​ថា នាំ​ចូលមក​ប៉ុន្មានៗ​អញ្ចឹង ទី​២ គឺ​ឲ្យ​សមត្ថកិច្ច ត្រួតពិនិត្យ​រថយន្ត​ដឹក​ជ្រូក គោ ក្របី បើ​ពិនិត្យថា មាន​លើស​ចំនួន​ក្នុង​ច្បាប់ និង ពុំមាន​លិខិត​ត្រឹមត្រូវ និង​ឲ្យ​សមត្ថកិច្ច​ចាប់​។​Image5 Image4 Image3 Image47
​ដោយ ប៊ុន រដ្ឋា