កំពង់ធំ. រថយន្តលោក ឈៀង ម៉ៅ ដែលត្រូវបានគេស្គាល់ថា ជាឈ្មួញឈើជើងខ្លាំងខាងស៊ីបាយបោកឆ្នាំង និងមានល្បិចកល់បោកប្រាស់ ខាងទម្លាក់កំហុសទាំងបំពាន អាងខ្នងលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង ខេត្តព្រះវិហារ បានចាប់អ្នកសារព័ត៌មានដាក់គុគ ដោយសារតែមានការប៉ះពាល់ផលប្រយោជន៍របស់ពួកគេ លុះលោក ឡុង ស៊ីថា បានផ្លាស់ចេញពីខេត្តព្រះវិហារ ក៏បកក្បាលត្រឡប់មកអែបអប ជាមួយនិងអ្នកសារព័ត៌មានយើងពីររូប ដែលធ្លាប់ប្តឹងពីបទគំហែងយក ចាប់ពួកគាត់ដាក់គុក ចំនួន៣ខែ ឲ្យរត់ការរកស៊ីឈើ ដោយខុសច្បាប់ ដោយប្រើល្បិចបង្កប់ឈើក្នុងជំនៀរឈើចំនួន ៥ម៉ែត្រគូប ត្រូវបាន អ្នកសារព័ត៌មានប្រទះឃើញ ហើយរាយការណ៍ជូន លោក អ៊ិត សុធា ព្រះរាជអាជ្ញា ចាប់បញ្ជូនឲ្យទៅមេព្រៃ ផ្នែករដ្ឋបាលព្រៃឈើស្ទោង នៅយប់ថ្ងៃទី ២៧ខែសីហាឆ្នាំ២០១៥ នៅវេលាម៉ោង ១០,២០នាទី ស្ថិតនៅមុខផ្នែករដ្ឋបាលព្រៃឈើស្ទោង. ភូមិថ្មល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រថយន្ត ប្រភេទយីឌុបមួយគ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌ ស ទ្រុងពណ៌ខៀវ អត់ស្លាកលេខ បានបង្កប់ឈើ នៅខាងក្នុងរថយន្តក្រោយពីសមត្ថកិច្ចវាស់វែង នៅព្រឹកថ្ងៃទី២៨ ដល់ថ្ងៃ២៩ខែឆ្នាំដដែលទើបដឹងថាឈើក្ដាមានរហូតដល់ជិត៥ម៉ែត្រគូប តាមការបញ្ជាក់នូវឯកសារផ្សេងៗ គឺរថយន្តនេះមានស្លាកលេខ ភ្នំពេញ 3D-4494 តែដោយ សារតែមានការលបលួចដឹកបទល្មើស ទើបបានដោះស្លាកលេខចេញ។
ដូច្នេះក្រុមអ្នកសារព័ត៌មាន ក៏ដូចជាមហាជនទូទៅ បានសំណូមពរឲ្យ សមត្ថកិច្ចជំនាញអនុវត្ត តាមតួនាទី ចាប់វត្ថុតាងដែលមានធ្វើតាមផ្លូវច្បាប់កុំឲ្យមានការលំអៀង ក្រោមឥទ្ធិពលឈ្មួញឈើ ដោយមហាជនកំពុងតែរងចាំមើលថាតើសមត្ថកិច្ចជំនាញ ដែលកំពុងតែអនុវត្តច្បាប់. រហូតមកដល់នេះសមត្ថកិច្ចកំពុងតែធ្វើការវាស់វែងរួចហើយ មានចំនួនឈើ៤,៩៧៨ម៉ែត្រគូប ចំណែកជំនៀរឈើ ត្រូវបានលោក ឈៀង ម៉ៅ សាងរថយន្ដផ្សេង ដឹកចេញពីផ្នែករដ្ឋបបាលព្រៃឈើស្ទោងកាលពីល្ងាចថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៥ ហើយ ។
ពាក់ព័ន្ធ និង ឈើក្ដាដែលជាវត្ថុតាង ជាក់ស្ដែងត្រូវបាន លោកតុង យីនាយផ្នែករដ្ឋបាលព្រៃឈើ ស្ទោងបញ្ចាក់ថា យើងធ្វើការផាកពិន័យតាមច្បាប់ ដោយម្ចាស់យល់ព្រមបង់តាមការផាកពិន័យ អន្ដរកាល៕
ដោយ ប៊ុន រដ្ឋា