ខេត្តបន្ទាយមានជ័យ បុរស់វ័យចំណាស់ម្នាក់បានជិះម៉ូតូយ៉ាងលឿនទៅបុកម៉ូតូរ៉ឺម៉កពីក្រោយពេញទំហឹងដោយសារតែរវល់តែងាកក្រោយ បណ្តាលឲ្យរបួសជើងទាំងពីរធ្ងន់ធ្ងរ។ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកាលពីវេលាម៉ោង ២និង១០នាទីថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ទោសនគីមសួគ៍នាយការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ លៀប ព្រំ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅសង្កាត/ក្រុងប៉ោយ
ប៉ែតខេត្តបន្ទាយមានជ័យ និងម្ចាស់ម៉ូតូរ៉ឺម៉កមានឈ្មោះ ខាំ ថន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឫស្សី ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។លោកសួគ៍បានបញ្ជាក់ទៀតថានៅពេលគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងគឺឈ្មោះ ខាំ ថន បានបើកម៉ូតូរ៉ឺម៉កទិសដៅពីលិចមកកើតតាមបណ្តោយផ្លូវ
ជាតិលេខ៥ ដែលមានដឹកអ្នកដំណើរ២នាក់ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងធុនហុងដាឆ្នាំ២០១៣ ពាក់ស្លាកលេខបន្ទាយមានជ័យ 1B.8460 ដែលបើកបរស្របទិសគ្នាក្នុងល្បឿនលឿនទំនងជាស្រវឹង ហើយបានងាកទៅក្រោយបានបុកម៉ូតូរ៉ឺម៉កពីក្រោយពេញទំហឹងបណ្តាលឲ្យដួលរបួសជើងទាំងពីរហើយម៉ូតូរ៉ឺម៉កធា្លក់ចូលប្រឡាយខាងត្បូងផ្លូវតែមិនបណ្តាលឲ្យអ្នកមួយរបួស
ឡើយ ។លោកសួគ៍បានបញ្ជាក់ទៀតថា ក្រោយពេលពិនិត្យធ្វើការវាស់វែងគឺគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើងដោយអ្នកជិះម៉ូតូគ្មានការប្រុងប្រយ័ត្ន ទើបបានជាជិះទៅបុកម៉ូតូរ៉ឺម៉កពីក្រោយ ហើយចំណែកម៉ូតូ និងម៉ូតូរ៉ឺម៉កយកទៅទុកនៅស្នងការនគបាលខេត្តដើម្បីដោះស្រាយតាមច្បាប់ ៕


































