​ក្រុម​ចលនា​យុវជន​កម្ពុជា​និង​សមាគម​ន៏​ខ្មែរ​ជួយ​ខ្មែរ​គាំទ្រ​វិស័យ​អប់រំ​

0

​ស្ទឹងត្រែង​៖​ក្រុម​ចលនា​យុវជន​កម្ពុជា​សហការ​ជាមួយ​សមាគម​ន៏​ខ្មែរ​ជួយ​ខ្មែរ​សហរដ្ឋអាមេរិក​បាន​ចុះ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​បឋម​នៅ​សាលា​រៀនភូមិ​វាល​ព្រីង​ក្នុង​សង្កាត់​សាមគ្គី​ក្រុង​ខេត្តស្ទឹងត្រែង​ថ្ងៃទី​២៩​សីហា​ឆ្នាំ​២០១៥ គាំទ្រ​ដល់​វិស័យ​អប់រំ​នៅ​ទីជនបទ​ដើម្បី​ជួយ​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​បាន​រៀនសូត្រ​ដល់​ថ្នាក់​ទី​៩​ក្នុងពេល​ពិនិត្យឃើញថា​សិស្ស​នៅ​ទីជនបទ​ភាគច្រើន​បាន​បោះបង់ចោល​ការសិក្សា​ទាំង​វ័យក្មេង ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ខ្សត់ខ្សោយ​។​DSC04369
​លោក ស្រី​.​ចាន់ថន​តំណាង​ក្រុម​ចលនា​យុវជន​កម្ពុជា​លេខ​១៥៧​បាន​បញ្ជាក់ថា​៖​កូនចៅ​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​ពិតជា​ជួប​នូវ​បញ្ហា​ប្រឈម​ទៅ​ហ្នឹង​ការបោះបង់ចោល​ថ្នាក់​ដោយសា​តែ​កត្តា​ជីវភាព​រស់នៅ​ហើយ​ឪពុកម្តាយ​មិនបាន​ផ្តល់ឱកាស​ឲ្យ​កូន​រៀន ច្រើន​ទុក​កូន​ប្រើ​នៅផ្ទះ​ហើយ​ពេល​ធំ​ពេញវ័យ​បានធ្វើ​ចំណាក់ស្រុក​បន្ថែមទៀត​។​DSC04363
​លោក​ថា​៖​ការជួយ​ដោះស្រាយ​បញ្ហា​នេះ​ក្រុម​ចលនា​យុវជន​កម្ពុជា​និង​សមាគម​ន៏​ខ្មែ​ជួយ​ខ្មែរ​បាន​ជូ​យ​ជា​សម្ភារៈ​សិក្សា​និង​យានជំនិះ​ដល់​សិស្ស ហើយ​ការចង់បាន​មកវិញ​គឺ​សុំ​ឲ្យ​មាតា​បី​តា​សិស្ស​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការធ្វើ​ចរាចរ​ណ៏​និង​ពេល​ជូន​កូន​ទៅ​រៀន​តែប៉ុណ្ណោះ​គោលបំណង​ហ្នឹង​អ្វីដែល​ខ្ញុំ​ស្នើសុំ​សូម​ឲ្យ​ឪពុកម្តាយ​មានការ​បើកបរ​ប្រុងប្រយ័ត្ន​ពាក់មួក​សុវត្ថិភាព​បទ​ធ្វេ​ង​បទ​ស្តាំ​សុំ​មើល​ផង​ពីព្រោះ​អី​ខ្ញុំ​ឃើញ​ពេលខ្លះ​នៅពេល​បទ​ធ្វេ​ង​ម្តងៗ​អត់​បាន​មើល​ទេ​គឺ​បទ​វ៉ា​វ​តែម្តង​អញ្ចឹង​គ្រោះថ្នាក់​វា​ងាយស្រួល​អញ្ចឹង​ពេលដែល​គាត់​បទ​គាត់​ត្រូវ​មើល​ធ្វេ​ង ស្តាំ​ហ្នឹង​គាត់​អាច​បទ​បាន​ហើយ​ពិសេស​គឺ​មួក​ការពារ​គាត់ ម៉ូ​ជើង​ក្រោយ​ខ្ញុំ​អាច​ឲ្យ​មួក​ការពារ​សុវត្ថិភាព​ហ្នឹង មិនមែន​ជួយ​បាន​ទាំងអស់​ទេ​គឺ​ជួយ​បាន​ច្រើន​ដែរ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​ករណី​កើតហេតុ​ដែល​យើង​មើ​យ​មិនឃើញ​នេះ​។​DSC04352
លោក​អាន់ តូ​នី​ស៊ូ​តំណាង​សមាគម​ន៏​ខ្មែរ​ជួយ​ខ្មែរ​បាន​បញ្ចា​ក់ថា​៖​សាលារៀន​វាល​ព្រីង​នេះ​សមាគម​ន៏​ខ្មែរ​បាន​ជួយ​ជ្រោ​ម​ជ្រេ​ង​ជាង​២​ឆ្នាំ​រួចមកហើយ ទាំង​សម្ភារៈ​សិក្សា​និង​មធ្យោបាយ ជា​គោយន្ត​ដឹកជញ្ជូន​សិស្ស​បញ្ជៀ​ស​ពី​ការគ្រោះថ្នាក់​ចរាចរ​ណ៏​និង​ការជួយឧបត្ថម្ភ​ចំពោះ​គ្រូបង្រៀន​ផងដែរ​។​
លោក​អះអាងថា​៖​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​សមាគម​ន៏​ខ្មែរ​និង​ជួយផ្តល់​ស្រះ​ទឹក​និង​សម្ភារៈ​បំរើ​ឲ្យ​ការសិក្សា​ជាច្រើន​ទៀត​ដើម្បី​ជា​មូលដ្ឋាន​រឹងមាំ​ជួយ​លើក​កំពស់​វិស័យ​អប់រំ​ឲ្យ​ដល់ទី​ជនបទ​។​DSC04356
​លោក​យស មា​ច អនុ​ប្រជាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​គាំទ្រ​ចំពោះ​គោល​ការ​ណ៏​នេះ​ពីព្រោះថា​៖​វិ ស័​យ​អប់រំ​ត្រួវ​ការ​ដៃគូរ និង​សប្បុរសជន​នានា​ក្នុង​និង​ក្រៅប្រទេស ចូលរួម​ទើប​ការ អភិវឌ្ឍ​ន៏​វិស័យនេះ​មានការ​រីកចំរើន​រឹងមាំ​ថែមទៀត​។​
​លោក​អនុប្រធាន​មន្ទីរ​បញ្ជាក់ថា​៖​ចំពោះ​សាលារៀន​នៅក្នុង​សង្កាត់​សាមគ្គី​នេះ​រាជរដ្ឋាភិបាល​សាងសង់​បាន​ច្រើន​ហើយ​ដែរ​តែ​បងប្អូន​ប្រពល​រដ្ឋ​បានរស់នៅ​ទីនេះ ច្រើន​រាយប៉ាយ ហើយ​មន្ទីរអប់រំ​បាន​បង្កើត​សាលារៀន​នៅ​ភូមិ​វាល​ព្រីង​នេះ​ជា​សាលា​ឧ​ប​សម្ព​ន្ធ័​តែ​ប​ណ្ណោះ សំរាប់​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូល​សិក្សា​នៅ​ជិត​ផ្ទះ​។​
​សូមបញ្ជាក់ថា​៖​សាលារៀន​វាល​ព្រីង​នេះ​មាន តែ​៣ បន្ទុប់​ប៉ុណ្ណោះ គ្រូ ចំនូ​ន ៤​នាក់ និង​សិស្ស​សរុប មាន​ចំនួន ២១៥​នាក់ ក្នុងនោះ​សិស្សស្រី ១០២​នាក់​រៀន​ចាប់ពី​ថ្នាក់​ទី​១​ដល់ទី​៦៕