​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​អនុញ្ញាត​អោយគេ​សង់ផ្ទះ​ល្វែង ក្រុមការងារ​ចំរុះ​ខេត្ត​ថ្នាក់​ខេត្ត​សុំ​ផ្អាក​ការសាងសង់ ដាក់​ឆ្លង​លោក​អភិបាលខេត្ត​ពិនិត្យ​សំរេច​

0

​ខេ​ត្ក​កំពង់ឆ្នាំង​៖​ផ្ទះថ្ម​មួយ​ល្វែង​សាងសង់​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ នៅក្នុង​តំបន់​ទេសចរ​
​ណ៍​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារ​ឆ្នាំ ក្រុង​កំពង់ឆ្នាំង ត្រូវបាន​ក្រុមការងារ​ចំរុះ​ថ្នាក់​ខេត្ត កំណត់អោយ​ផ្អាក​កា​សាងសង់​ជា​បណ្តោះអាស្ន​សិន ដើម្បី​ធ្វើ​កំណ ត់​ហេតុដែល​មានការ​ពាក់​ព​ន្ធ័ រាយការណ៍​ជូន​លោក​អភិបាលខេត្ត​ពិនិត្យ​សម្រេច​។ ករណី​ផ្អាក​ការសាងសង់​ផ្ទះថ្ម​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥​។​
​លោក ហ៊ីង ភ័ព្វ​មិនា អភិបាលរងក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ តាម​បញ្ជារ​.​របប​ស់លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ក្រុមចំរុះ​ដែលមាន​ការចូលរួម​ពី​មន្ទីរ​ដែនដី​នគររូបនីយកម្ម 11951775_1656819981264889_537513574068420762_nសំណង់ និង​សុរិយោដី​ខេត្ត មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ចុះ​ពិនិត្យ​ការ​សាង​ស ង់​ផ្ទះល្វែង ឈ្មោះ ហ៊ុន ប៊ុនលី អាយុ​៤៧​ឆ្នាំ នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។​
.​ ​លទ្ធផល​នៃ​ការត្រួតពិនិត្យ ក្រុមចំរុះ​បាន​ឯកភាពគ្នា សុំអោយ​ម្ចាស់ផ្ទះ​លោក​ហ៊ុន ប៊ុនលី​ផ្អាក​ការសាងសង់​ផ្ទះល្វែង ជា​បណ្តោះអាសន្ន​សិន​ដើម្បីអោយ​ជំនាញ​ធ្វើការ​ពិនិត្យ សំណុំ​ឯកសារ​នៃ​ការសាងសង់​នេះ តើ​ស្របតាម​ច្បាប់ និង​លក្ខណៈ​ប​ច្ចេ​សក​ទេស​ដែរ​ឬ ទេ ដើម្បី​សុំ​11933437_1656820284598192_3856836314755724100_nយោបល់​ឯកឧត្តម​អភិបាលខេត្ត​ពិនិត្យ​និង​សំរេច ព្រោះ​តំបន់​នោះ​ជា​តំបន់​ទេ ស​ចរណ៍​ក្បែរ​មាត់ទន្លេ​ផ្សារ​ក្រោម ដែល​កន្លងមក​អាជ្ញាធរខេត្ត មិន​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​សាងសង់​ផ្ទះ​ខ្ពស់ៗ​ឡើយ ដែល​ក្នុង​គម្រោង​ទៅ​អនាគត មានតែ​រៀបចំ​អោយមាន​ទីធ្លា​សួនច្បារ​ធំ ដើម្បី​ពង្រីក​តំបន់​ទេសចរណ៍​អោយបាន​ធំ​ទូលាយ​។​
​មន្ត្រី​ក្នុង​ក្រុមការងារ​បានអោយដឹង​ថា​៖ ក្នុងការ​ត្រួតពិនិត្យ​នេះ ក្រុមការងារ​បាន​រក​ឃើញ​ការអនុញ្ញាត​ច្បាប់​អោយ​សាងសង់​សំណង់​នេះ​បន្ត គឺ​ចេញ​ដោយ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំង់​ឆ្នាំង មិនមែន​ចេញ​ដោយ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​នោះទេ​
​ហើយ​ក្រៅពីនេះ ក៏​គ្មាន​ឯកសារ​អ្វី​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ពី​មន្ត្រី​ជំនាញ​នោះឡើយ​។11885261_1656820124598208_8199425925507844140_n
​ ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ថា កន្លងមក​កាលពី​សំណង់​នេះ​ទើបតែ​កសាង​ម្តេច​
​ក៏​គេ​មិន​ពិនិត្យមើល​ច្បាប់ តើ​ច្បាប់​អោយ​សាងសង់​កំពស់​ណា និង​ប៉ុន្មាន​ជាន់ ហើយ​
​ពេលនេះ​ម្ចាស់ផ្ទះ​បាន​សាង់​ជិត​រួចទៅហើយ បែរជា​ទើបតែ​មាន​ក្រុមចំរុះ​ចុះមក​ពិនិត្យ​និង​999
​ហាមឃាត់​ផ្អាក​ការសាងសង់​ទៅវិញ​។​ចុះបើ​លោក​អភិបាលខេត្ត តម្រូវអោយ​វាយចោល​
​តើ លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង ត្រូវ​ទទួលខុសត្រូវ​បែបណា​ចំពោះមុខ​ច្បាប់ និង​ចំពោះមុខ​ម្ចាស់ផ្ទះ​..! ហ៊ានស៊ី​ប្រយ័ត្ន​មិន​ហ៊ាន​សង …! ៕