ចាប់​ខ្លូន​យុវជន​១៧​នាក់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

0

សៀមរាប​៖ ជនសង្ស័យ​ចំនួន​១៧​នាក់​ពាក់ព័ន្ធ​នៅ​សារធាតុ​ញៀន​ត្រូវបាន​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​បន្ទាយស្រី​និង​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ​ឃាត់ខ្លួន​ជា​បន្ត​បន្តា​ប់​ព្រមទាំងIMG-20150830-WA0013​វត្ថុ​តាំង​បញ្ជូនទៅ​តុលាការ​។​
ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅ​ថ្ងែ​ទី​២៨ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​សង្កាត់​ស្វាយដង្គំ និង ភូមិ​ឈូកសរ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​
លោក​វរសេនីយទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៧​នាក់​ដែល​សមត្ថកិច្ច​ជំនាញ​ឃាត់​បាន​នេះ ទី ១ ឈ្មោះ រឿ​នស​រិ​ទ្ធ ភេទ​ប្រុស កើត​នៅ​ឆ្នាំ ១៩៩៣ មុខរបរ​កម្ម​ករទី​លំនៅ​ខេត្តកណ្តាល​ស្នាកនៅ ភូមិ​ឈួ​កស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​(​ចាត់ចែង និង សម្រួល​) ទី ២ ឈ្មោះ រ៉​ន​រិ​ន ភេទ​ប្រុស ឆ្នាំ​១៩៩៥ ទីលំនៅ​ខេត្តព្រៃវែង ស្នាក់នៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ចាត់ចែង និង សម្រួល​) ទី ៣ ឈ្មោះ ឃៀន​សា​រុំ ហៅ​ឆេះ ភេទ​ប្រុស ១៩៨៨ ទីលំនៅ​ខេត្តព្រៃវែង ស្នាក់នៅ​ភុ​មិ ឃុំ ជាមួយគ្នា​(​ចាត់ចែង និង សម្រួល​) ទី ៤ ឈ្មោះ ស៊ុន ស្មី ភេទ​ប្រុស​អាយុ​១៩៩២ មាន​ទីលំនៅ​ខេត្តព្រៃវែង​(​ចាត់ចែង និង សម្រួល​) ទី​៥ ឈ្មោះ ផាន តូ ភេទ​ប្រុស​អាយុ ១៩៨៦ មាន​ទីលំនៅ​ខេត្តកំពង់ចាម​(​ចាត់ចែង និង សម្រួល​)​ទី​៦ ឈ្មោះ ផាន សេង ភេទ​ប្រុស អាយុ​១៩៨៨​ទីលំនៅ​ខេត្តកំពង់ចាម​(​ចាត់ចែង និង សម្រួល​)​ទី​៧ ឈ្មោះ ប៉ូ មករា ហៅ​ពឹ​ក ភេទ​ប្រុស​អាយុ​១៩៩០ មុខរបរ​ទាហាន​សឹក​រង​បន្ទាយស្រី រស់នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី​(​ជួញដូរ​)​ទី​៨ ឈ្មោះ ខៀ ខាត់ ភេទ​ប្រុស​១៩៩៣(​ជួញដូរ​) ទី​៩ ឈ្មោះ​ថី ថា​ន ហៅ កុ​ត ភេទ​ប្រុស​អាយុ​១៩៩៨ មាន​ទីលំនៅ​ភូមិ​កំ​ព្រៀម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី (​ជួញដូរ​)​ទី​១០ ឈ្មោះ ស៊ី សៀវ​ប៉ាវ ភេទ​ប្រុស​អាយុ​រស់នៅ​ភូមិ​ឈូកស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី (​ជួញដូរ​)​ទី​១១ ឈ្មោះ រឿន សុខ ភេទ​ប្រុស​១៩៩៥ ទីលំនៅ​ភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី (​ជួញដូរ​) ទី​១២ ឈ្មោះ គឿន សុ​ដា ភេទ​ប្រុស​១៩៩៣(​ប្រើប្រាស់​)​ភូមិ​កំ​ព្រហ្ម ឃុំ​ឃុន​រាម​ស្រុក​បន្ទាយស្រី ទី​១៣ ឈ្មោះ ពៅ ចំរើន ហៅ​ក្រឿន ភេទ​ប្រុស​១៩៩៣ (​ប្រើប្រាស់​)​រស់នៅ​ភូមិ​បន្ទាយស្រី ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ទី​១៤ ឈ្មោះ ជាតិ សុ​សាន្ត ភេទ​ប្រុស​អាយុ​១៩៨៦​មុខរបរ​ជាង​ជូ​ស​ជុល​ម៉ូតូ​រស់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ​(​ប្រើប្រាស់​)​ទី​១៥ ឈ្មោះ ឆោ​ន វណ្ណា ភេទ​ប្រុស​អាយុ​១៩៩០​មុខរបរ​គ្មាន​មាន​ទីលំនៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល​(​ប្រើប្រាស់​)​ទី​១៦ ឈ្មោះ ញូ​ង សីលា ហៅ​តឿ ភេទ​ប្រុស​អាយុ​១៩៨១​មុខរបរ​រត់​ម៉ូតូ​ស្នាក់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល (​ជួញដូរ​)​ទី​១៧ ឈ្មោះ សៀ សុផល ភេទ​ប្រុស​អាយុ​១៩៩១​មុខរបរ​គ្មាន រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​(​ជួញដូរ​)​។​លោក​បន្តថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៧​នាក់​នៅ​កន្លែង​ផ្សេងគ្នា​(​ក្នុងនោះ​១៣​នាក់​ឃាត់ខ្លួន​នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ ក្នុងស្រុក​បន្ទាយស្រី និង​៤​នាក់​ទៀត​ឃាត់ខ្លួន​នៅក្នុង​សង្កាត់​ស្វាយដង្គំ​)​រួច​នាំមក​កាន់ការ​រិ​យា​ល័យ​ដើម្បី​ធ្វើការ​សួរនាំ រួច​ដកហូត​បាន​វត្ថុ​តាង​រួមមាន​៖​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​កញ្ចប់​មាន​ទម្ងន់​២,៨១​ក្រាម​,​ម៉ូតូ​១​គ្រឿង​,​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​ចំនួន​១​ដើម​,​កាំបិត​ដែក​ប្រវែង​៥៥​មី​លី​ម៉ែត្រ​ចំនួន​១,​ទូរស័ព្ទដៃ​ចំនួន​១០​គ្រឿង​ព្រមទាំង​ឧ​បករ​ណ៏​ច្នៃ​ជ្រក់​មួយចំនួនធំ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៧​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕IMG-20150830-WA0016 IMG-20150830-WA0011 IMG-20150830-WA0013​ដោយ ខេង​ឧ​ត្ត​ម​