ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៩សីហាឆ្នាំ២០១៥លោកភ្លន់តារាមេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យនិងក្រុមការងារជាច្រីននាក់បានយកអំណោយយ៉ាងសន្ធឹកសន្ធាប់ទៅចែកជូនប្រជាពលរដ្ឋមានចំនួនល៩៤១នាក់ចូលរួមសំណេះសំណាលនៅវត្តសុី
សុវណ្ណារាមផ្លូវសៀមភូមិផ្លូវសៀមឃុំគយម៉ែងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ថវិការទាំងអស់នេះបានមកពីលោកឧបនាយករដ្ឋមន្រ្តី កែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។ក្លោកភ្លន់តារាបានមានប្រសាសន៍ថាសូមឲ្យបងប្អូនរក្សានូវប្រពៃណីទំនៀមទំលាប់វប្បធម៌និងអរិយធម៌ហើយក៏ជាកន្លែងអប់រំទូន្មានប្រៀនប្រដៅ ពង្រឹងពង្រីកធនធានមនុស្សឲ្យបានល្អដែលជាកត្តាជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរសូមឲ្យនាំគ្នាយកវប្បធម៏សន្ទនាគ្នាកុំឲ្យលាបព៌ណគ្នា។លោកភ្លន់តារាបានផ្តាំផ្ញើការនិងការសួរសុខទុក្ខពីសំណាក់លោកឧបនាយករដ្ឋមន្រ្តីកែគឹមយ៉ាន អភិបាលខេត្ត និងប្រធាន ក្រុមប្រឹក្សាខេត្ត ដែលតែងតែ គិតគូដល់ការរស់នៅ របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន។ឆ្លៀតក្នុងឱកាសនោះក៏បានលើកឡើង នូវការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលគណបក្សប្រឆាំង មានបំណងបំផុស ហើយលាបពណ៌ នាំឲ្យមានការចលាចល ដល់សង្គមជាតិ និងការបែកបាក់ជាតិ ។លោកបានបញ្ជាក់ទៀតថាសម្រាប់២ភូមិចំនួន២៥៥គ្រួសារទទួលបានសាច់ជ្រូក១៣៥គីឡូក្រាមនិងសណ្តែកបាយ៤គីឡូក្រាមអង្ករ៥គីឡូក្រាម។ជាមួយគ្នានោះផងដែរលោកក្នុងជាប្រធានក្រុមការងារចុះជួយឃុំស្រះរាំងបានជួបសំណេះសំណាលជាមួយ មេភូមិ សមាជិកភូមិទាំង៨ភូមិសុំឲ្យនាំគ្នាចុះធ្វេីបច្ចុប្បន្នភាពប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួនឲ្យបានច្បាស់លាស់ និងតាមដានមេីលរាល់ការរស់នៅ តេីគាត់ធ្វេីអ្វីទៅណាជាដើម៕




































