២​ថ្ងៃ​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​១៧​នាក់ និង​ដកហូត​ថ្នាំញៀន​មួយចំនួន​

0

​ខេត្តបន្ទាយមានជ័យ​៖​ជនសង្ស័យ​គ្រឿងញៀន​ប្រុស​ស្រី​សរុប ១៧​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​សិរីសោភ័ណ​ចេញ​បង្ក្រាប​ចាប់​ឃាត់​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នៅពេលនោះ​កម្លាំង​សមត្ថកិច្ចimage​បាន​ដកហូត​ថ្នាំញៀន​មួយចំនួន​ទៀតផង ។​នគរបាល​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ និង​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​រ៉ា​រថភ្លើង ស្ថិតនៅ​ភូមិ​សែ​សិន និង​នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង​ទៀត ក្នុងភូមិ​អូរ​អំបិល​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រតិបត្តិ​ការបង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​នៅពេលនេះ បន្ទាប់ពី​គេ​មើលឃើញថា​មានការ​ដាក់ចេញ​នៅ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ឱ្យកម្លាំង​ការិយាល័យ​ជំនាញ និង​នគរបាល​ស្រុក​ក្រុង​ទាំង​៩ ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវមាន វិធានការ​ឱ្យមាន​ប្រសិទ្ធភាព​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​។​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប្រាប់​ឱ្យដឹងថា កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ខាងលើ​បានសម្រេច​នៅពេលនេះ​ដោយមាន​ការចូល​រួមសហកា​រ​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មកដល់​សមត្ថកិច្ច អំពី​សកម្មភាព​ជនសង្ស័យ​គ្រឿងញៀន​បានធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ហើយ​សមត្ថកិច្ច​ក៏បាន​ចុះទៅ​បង្ក្រាប​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្តែង​តែម្តង​។​ជនសង្ស័យ​គ្រឿងញៀន​ទាំង​១៧​នាក់​ក្នុងនោះ មាន​ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ដែលមាន​ឈ្មោះ ឡាយ ញ៉ា ភេទ​ស្រី អាយុ​២៦​ឆ្នាំ គ្មាន​មុខរបរ​ពិត​ប្រក​ដ​និង​គ្មាន​ទីលំនៅ​ពិតប្រាកដ​ក និង​ឈ្មោះ សារឿន វុត្ថា​វុ​ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​។​ចំណែក​ជនសង្ស័យ​១៥​នាក់​ទៀត ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​។​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​WY៨​គ្រាប់​និង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​៥​កូន​ថង់ ស្មើ​និង​២.៤​ក្រាម និង​កាំបិត​វែង​១​ដើម ម៉ូតូ​ចំនួន​៧​គ្រឿង រថយន្ត​១​គ្រឿង​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿង​មួយចំនួនធំ​ផង​នោះ​ទៀត ។​លោកនាយ​ការិយាល័យ​បញ្ជាក់​ឱ្យដឹងទៀតថា ជនសង្ស័យ​គ្រឿងញៀន​ទាំង​១៧​នាក់​ខាងលើ​បន្ទាប់ពី​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បំពេញ​តាម​នីតិវិធី​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​២៩​ខែសីហា ឆ្នាំ​២០១៥ បាន​ចាប់បញ្ជូន​ពួកគេ​និង​វត្ថុតាង​ថ្នាំញៀន ទៅ​តុលាការ​ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​image