ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៥នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានរៀបចំជ្រើសរើសប្រធានសភាពាណិជ្ជកម្មថ្មី។ពិធីជ្រើសរើសប្រធានសភាពាណិជ្ជកម្មថ្មីនេះមានការចូលរួម លោកវ៉េងសុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក
ចុងផែត អភិបាលរងខេត្តបន្ទាយមានជ័យ និងអ្នកចូលរួមបោះឆ្នោត១៧៤នាក់។លោកវេងសុធីបានមានប្រសាសន៍ថាការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មថ្មីនេះចាប់បើកដំណើរការពីម៉ោង៨ព្រឹកដល់ម៉ោង៣ល្ងាចមានអ្នកឈរឈ្មោះបោះឆ្នោត៨នាក់១មានឈ្មោះលោកទិត្យលេខ២ឈ្មោះលោកចាន់គឹមឡេង៣លោកអ៊ុចគ្រីស្តា៤លោកហ៊ុយឡេង៥លោកស្រីចក់ពួក៦លោកលីអ៊ុកនី៧លោកសោមយិន៨លោកយ៉ែមហៀបហើយអ្នកចូលរួមបោះឆ្នោតមានចំនួន១៧៤នាក់។លោកបានបន្តទៀតថាលក្ខណ៍ក្នុងការបោះឆ្នោតនេះបើប៉ែកជនចូលរួមបោះឆ្នោតបានចំនួន៩០នាក់ក្នុងចំណោម១៧៤នាក់នេះទុកដូចបានការ។លោកបានបន្តទៀតថាក្នុងកណៈកម្មាធិការបោះឆ្នោតចែកចេញជា៦ចំណុច១ប្រធានការិយាល័យ១នាក់២អនុប្រធាន១នាក់៣អ្នកអង្កេតការណ៍២នាក់៤លេខាកត់ត្រា១នាក់៣ការងារទូទៅ៥នាក់៦ខាងប្រសួង៥នាក់ចុះមករៀបចំការបោះឆ្នោត។លោកបានបន្តទៀតថាក្នុងប៉ែកភាពទាំង៨នាក់នោះមាន២នាក់ធ្លាក់ដោយស្វ័យប្រវត្តិចំណែន៦នាក់ដែលជាប់នោះនៅរងចាំបោះឆ្នោតជាលើកទី២បន្ត។លោកបានបន្តទៀតថាក្នុងការបោះលើកទី២មានសមាជិកប៉ែកភាពចាស់មានចំនួន៩នាក់និងសម៉ាជិកប៉ែកភាពថ្មីមានចំនួន៦នាក់បូកសរុបចំនួន១៥នាក់សំរាប់បោះប៉ែកភាពប្រធានសភាពាណិជ្ជកម្មថ្មីចំណែកអនុប្រធានបេឡានិងលេខាបោះជ្រើសរើសនៅតាមក្រោយ។លោកបានបញ្ជាក់បន្ថែមទៀតថាក្នុងការបោះឆ្នោតប្រធានសភាថ្មី នោះបានទៅលើលោកលីអ៊ុតនីដែលជាប្រធានសភាពាណិជ្ជកម្មចាស់។លោកលីអ៊ុតនីប្រធានសភាពាណិជ្ជកម្មថ្មីបានធ្វើការប្តេជ្ញាចិត្តថានិងខិតខំបន្តដឹកនាំសភាពាណិជ្ជកម្មឲ្យមានការរីកចំរើនទៅមុខដើម្បីប្រែក្លាយខេត្តនេះទៅជាខេត្តគំរូនិងជឿនលើនទៅថ្ងៃអនាគត់៕




































