​លោក​អភិបាលខេត្ត​ឲ្យ​យើង​ចូលរួម​គ្នា​អភិ​វ​ឌ្ឈ​ខេត្ត​ប​ម្ទា​យ​មានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ព្រឹក​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាកល​វិទ្យា ល័យ​មានជ័យ​សិក្ខាកាម​មកពី​មន្ទី​អង្គភាព​និង​ក្រុង​ស្រុក​បានមក​សិក្ខាសាលា​ស្តីពី​យើង​រួមគ្នា​អភិ​វ​ឌ្ឈ​ខេត្តបន្ទាយមានជ័យ​។​សិក្ខាសាលា​នេះ​មានការ​ចូលរួម លោក​ចុង​ផែត អភិបាលរង ខេត្តimage (2)បន្ទាយមានជ័យ លោក​អ៊ុំ​រាត្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​ឈើ​យ​ចាន់ណា ប្រធាន​មន្ទី​អប់រំ​ខេត្តបន្ទាយមានជ័យ​។​លោក​ចុង​ផែត​បាន​មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ​មាន​ក្រុង ស្រុក ខេត្ត​នេះ​សក្តានុពល​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​១​កសិកម្ម​២​ឧស្សាហកម្ម​៣​អាជីវកម្ម​៤​ពាណិជ្ជកម្ម​៥​ទេសចរណ៍​។​លោក​ចុង​ផែត​បាន​បន្តទៀតថា​វិស័យ​កសិកម្ម​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ផ្ទៃដី​ដាំ​ដុះ​១០១៤​ហិច​តា​មាន​ផ្ទៃដី​ដាំដំឡូង ផ្ទៃដី​ដាំ​ស្រូវ ផ្ទៃដី​ដាំ​អំពៅ ផ្ទៃដី​ដាំ​ស្វាយ​និង​ដំណាំ​រួមផ្សំ​ជាច្រើន​ទៀត​ចំណែក​ឧស្សាហកម្ម​មាន​ក្រុង​ប៉ោយប៉ែត​មាន​រោងចក្រ​ធំ​៣​ដែល​កំពុងដំណើរការ​មាន​វិស័យ​កាត់ដេ​ជាដើម ជា​ជីវ​កម្ម​មាន ទីតាំង​ផលិតកម្ម សេ​វ៉ា​កម្ម​មាន​១៦៦៨​កន្លែង​រួមមាន​ម៉ា​សី​ុ​ន​កិនស្រូវ ឋា​ម​ពល​អគ្គីសនី ទឹកស្អាត ផលិត​គ្រឿង​សង្ហា​រឹម​ជាដើម ពាណិជ្ជកម្ម​មាន​ទីតាំង​ធំៗ​៧​កន្លែង​និង​មូលដ្ឋាន​អាជីវក្ម សេវាកម្ម​មាន​១៦៦៨​នាំចេញ ផលិតផល​ពី​ប្រទេស​ថៃ​មាន​គ្រឿង​បរិភោគ និង​គ្រឿងបន្លាស និង​វិស័យ​ទេសចរណ៍​មាន​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បើតាម​តួលេខ​៤​ខែ​ដើមឆ្នាំ​២០១៥​មាន​១២៦៧៧១៨​នាក់​។​លោក​ចុង​ផែត​បាន​បន្តទៀតថា​ខេត្តបន្ទាយមានជ័យ​ពឹងផ្អែក​លើ​វិស័យ​រៀបរាប់​ខាងលើនេះ​ទាំងអស់​សិក្ខាកាម​ទាំងអស់​ក្រោយពេល​បាន​ចូលមក​សិក្ខាសាលា​ពេញ​មួយថ្ងៃ​រួចមក​ត្រូវយក​ចំណេះដឹង​ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ចូល​រួមគ្នា​អភិ​វ​ឌ្ឈ​ខេត្តបន្ទាយមានជ័យ​នេះ​ឲ្យ​បាន​រីកចំរើន​ទៅ​ថ្ងៃ​អ​នា​គត់​៕​image