​ប៉ូលិសអន្តោប្រវេសន៍​ខេត្ត​បន្ត ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​២​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់​ក្នុង​ក្រុង​សៀមរាប​អោយ​ត្រ​ទ្ប​ប់​ទៅ​ប្រទេស​វិញ​

0

​ខេត្តសៀមរាប : កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ​សង្កាត់​ស្វាយដង្គំ​និង​នគរបាល​ប៉ុស្តិ​សង្កាត់​ស្លក្រាម ដូច​ភ្លៀងរលឹម ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​20150829_172604នគរបាល​ខេត្តសៀមរាប បាន​ចុះ​ស្រាវជ្រាវ​រុករក​ជនបរទេស​លួច​ចូល​ស្នាក់នៅ​និង​បំរើ​ការងារ​ខុសច្បាប់​នៅតាម ទីតាំង​ផ្ទះជួល​ក្នុង​ក្រុង​សៀមរាប​។
ហេតុ​ការចុះ​បង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២​នាក់​នេះ​បានធ្វើ​ឡើង​កាលពី​ចុង​ស​ប្តា​ហ៏ ខែសីហា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​ផ្ទះជួល​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ និង​នៅ​ចំនុច​ផ្សារ​សាមគ្គី ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខណៈ​ពួកគេ​គ្មាន​ឯកសារ​ត្រឹមត្រូវ​។
លោក វរសេនីយ៍ឯក ចៅ ម៉ៅ វី​រះ ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​នាក់​​កាសែត​យើង នៅ​ល្ងាច​ចុង​ស​ប្តា​ហ៏​ខែសីហា​នេះ​ឱ្យដឹងថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ​។​លោក​បន្តថា ជាក់ស្តែង​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​តែងតែបាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការងារ​ចំពោះ​ជនបរទេស​ដែល​រស់នៅក្នុង​ខេត្តសៀមរាប​និង​មក​ស្នាក់នៅ​ប្រកប​រប​ផ្សេងៗ​ដោយ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​២​នាក់​បញ្ជូនមក​កាន់កា​រិ​យា​ល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​។​លោក​បាន​បញ្ជាក់ថា ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​មាន​ទី​/​ឈ្មោះ ង្វៀង ហាយ ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រាកដជា​ជនជាតិ​វៀតណាម បាន​ចូលមក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៥ តាម​ច្រក​ខេត្តស្វាយរៀង ហើយ​ធ្វើដំណើរ​ចេញពី​ខេត្ត​ឡុង​អាង​ប្រទេស​វៀតណាម ដោយ​ជិះ​កង់​រហូត​ចូលមក​ដល់​ខេត្តសៀមរាប ក្នុង​គោលបំណង​ស្វែងរក​ការងារ​ធ្វើ​រួច​ជួល​ផ្ទះ​ស្នាក់នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​និង​ទី​២/​ឈ្មោះ LE THI SAM ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ​មុខរបរ​លក់​បន្លែ ជា​ជនជាតិ​វៀតណាម ចូលមក​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​២០០៨ តាម​ច្រក​ស្មាច់ កាន់​លិខិតឆ្លងដែន​លេខ​C០៣៥៩៥៥៣ មាន​សុពលភាព​ប្រើប្រាស់​ត្រឹមត្រូវ​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០១៥ ផុត​សុពលភាព​ត្រឹម​ថ្ងៃទី​០១​ខែកក្កដា​ឆ្នាំ​២០២៥ ប៉ុន្តែ​ក្នុង​លិខិតឆ្លងដែន​នោះ​ពុំមាន​ប្រថាប់ត្រា​ចូល​ប្រទេស​និង​ទិ​ដ្ឋ​ការ​ឡើយ បានមក​ជួល​ផ្ទះ​ស្នាក់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​ទាំង​២​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​អន្តោប្រវេសន៍​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៥​ដើម្បី​ដេញចេញ​ពី​ស្រុក​ខ្មែរ​៕20150829_172604