ខេត្តពោធិ៍សាត់៖ បុរសខូចប្រព័ន្ធសរសៃប្រសាទតែងតែដើរាតត្បាតតាមទីសាធារណ:ក្នុងភួមិនិងឃុំដែលខ្លួនរស់នៅនោះ បានធ្វើដំណើរឆ្លងផ្លូវហួសទៅភួមិនិងឃុំផ្សេង វង្វេងដើរលើផ្លូជាតិលេខ៥ក៍ត្រូវបានរថយន្តបុកបើងខ្ទាតពីថ្នល់ជាង២០ម៉ែត្រស្លាប់យ៉ាងអានោចអធម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង៣និង៤០នាទីទាបភ្លឺថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ក្នុងភួមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ដោយរថយន្តបង្ករនោះបានបើកគេចបាត់ស្រមោល។
បើតាមលោក ខៀវ សុខា នាយប៉ុស្ត៍រដ្ឋបាលឃុំក្បាលត្រាចបានឲ្យដឹងថា បុរសខូចប្រព័ន្ធសរសៃប្រសាទនេះត្រូវបានគេស្គាល់ឈ្មោះ មាំង អាយុធាង៣០ឆ្នាំដែលមានទីលំនៅភួមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកបន្តថាមុនពេលកើតហេតុក្នុងវេលាមោ៉ងប្រមាណជាជាង១រំលងអាទ្រាធថ្ងៃទី៣១ ខែសីហា នោះកម្លាំងនគរហាលប៉ុស្ត៍របស់លោកនិងប្រជាការពារភួមិ បានដើរល្បាតភួមិឃុំសុវត្ថភាព ក៍បានប្រទះឃើញបុរសរងគ្រោះខាងលើបានដើរឆ្លងពីភួមិឃុំរស់នៅរបស់ខ្លួនខាងលើ មកដល់ផ្លូវជាតិលេខ៥ត្រង់ភួមិឃុំកើតហេតុរបស់គាត់ខាង នៅលើផ្លូវជាតិទៅមកទៅមកជូនកាលអង្គុយលើផ្លូវជាតិក្បែគំនូសទ្រូងផ្លូវដែលទោចក្រក្រយាន្តយន្តកំពង់ច៥ចរណ៍ទៅមកមិនដាច់។
កម្លាំងយើងក៍ឃើញបែបនេះខ្លាចបុរសខូចសសៃប្រសាទមានគ្រោះថ្នាក់ក៍បាននាំគ្នាដេញបុរសនេះឲ្យមកដេកក្នង (វត្តជ័យលួងបន់) ក្នុងឃុំក្បាលត្រាច ហើយកម្លាំងយើងក៍បាននាំគ្នាត្រឡប់មកស្នាក់ការប៉ុស្ត៍រដ្ឋបាលវិញ ស្រាប់តែនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ត្រូវបានពលរដ្ឋរាយការណ៍ព័ត៍មានមកប្រាប់លោកថា មានបុរសម្នាក់ដែលខូចសរសៃប្រសាទតែងតែដើរាតត្បាតតាមភួមិឃុំខ្លួនរស់នៅនោះ ។ បានឆ្លងផ្លូវដល់ផ្លូវជាតិលេខ៥ ត្រូវបានរថយន្តអត់ស្គាល់ម៉ាកបុកបើងចេញពីថ្នល់ជាតិលេខ៥ទៅខាងជើងផ្លូវជាង២០ម៉ែត្រស្លាប់យ៉ាងអនោចអធមនៅត្រង់ចំនុចបង្គោលគឺឡូម៉ែត្រលេខ១៤៤និង១៤៥ក្នុងភួមិសាស្ត្រខាងលើ។ ភ្លាមនោះកម្លាំងនគរបាលយើងនឹងប្រជាការពារភួមិនាំគ្នាទៅចំនុចនោះ ក៍នាំគ្នាស្រងាក់ចិត្តដោយជនរងគ្រោះនេះជាមនុស្សខូចសរសៃប្រសាទដែលក្រុមលោកយករូបគេឲ្យទៅដេកក្នុងវត្ត (ជ័យលួងបន់) ហើយបែជាត្រឡប់ដើរទៅទីនោះវិញក៍ត្រូវរថយន្តបុកស្លាប់តែម្ដង។
លោក ខៀវ សុខា បញ្ជាក់ថាសពជនរងគ្រោះនេះបានរក្សាទុកនៅកន្លែងកើតហេតុហើយកម្លាំងលោកបានផ្ដល់ព័ត៍មានឲ្យទៅប៉ុស្ត៍រដ្ឋបាលឃុំកំពង់លួងឲ្យដំណឹងនេះទៅក្រុមគ្រួសារយកសពនេះទៅលំនៅដ្ឋានធ្វើបុណ្យ៕


































