អគ្គិភ័យ​បាន​កើតមានឡើង​នៅក្នុង​ហាង​ផ្កាយ​រាត្រី​ក្នុង​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​

0

​កំពង់ធំ​=​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ក្រុង​ស្ទឹងសែន​នៅវេលា​ម៉ោង​៤,៤០​ល្ងាច​ថ្ងៃទី​២៨ ខែមេសា​ឆ្នាំ​២០១៤​ក្នុង​នោះគេ​ឃើញ​មនុស្ស​ប្រុស ស្រី​ជាច្រើន​កំពុង​រត់​បាតជើង​សរ​ព្រៀត​មកឈរ​មើល​យ៉ាងច្រើន​ត្រៀត​ត្រា​នៅ​ផ្នែក​ខាងក្រៅ​ហាង​មួយសន្ទុះ​ក្រោយមក​គេ​ឃើញ​មាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​បាន​មកដល់​ធ្វើអោយ​រឹតតែ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ថែមទៀត​ព្រមទាំង​មាន​សម​ត្តិ​កិច្ច​មកជា​មួយ​ផង​។​ ​

តាម​ប្រភព​ពត៍​មាន​ពីរ​ប្រជា​ពល​រដ្ន​ដែល​រស់​នៅក្បែរនោះ​បានអោយ​ដឹងថា​នៅពេល​កើតហេតុ​ភ្លាម​គេ​បាន​លឺស្នូរ​ផ្ទុះ​ឃ្ដាំង ព្រមទាំង​មាន​អណ្ដាតភ្លើង​ផង​ដោយ​នឹកស្មានថា​រន្ទះបាញ​ព្រោះ​មេឃ​ស្រទុំ​ចង់រក​ភ្លៀង ដោយ​មិន​នឹកស្មានថា​ផ្ទុះ​ធុង​ហ្គាស​សោះ មួយសន្ទុះ​គេ​លឺ​សំលេង​រថយន្ដ​ពន្លត់​អគ្គិភ័យ​មកដល់​ក៏​នាំគ្នា​រត់​ឈូរ​ឆរ​ទៅ​មើល​ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​ឆេះ​សន្ធរ​

សន្ធៅ​ក្នុង​ហាង​ផ្កាយ​រាត្រី​ផ្នែក​ខាងក្រោយ​កន្លែង​ធ្វើ​ម្ហូប​តែ​ត្រូវបាន​បុគ្គលិក​ក្នុង​ហាង​ពន្លត់​អោយ​រលត់ទៅវិញ​ក្នុង​ប៉ុន្មាន​នាទី​ក្រោយមក ក្នុង​ហេតុការណ៍​នោះ​ក៏មាន​មនុស្ស​ម្នាក់​របួស​សុះ​ពេញ​ខ្លួន​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ហាង​ផ្កាយ​រាត្រី​ដែលមាន​ឈ្មោះ គៀត​រឿន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អឿន​ណា​រី អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ទី​១ សង្កាត់​កំពង់ធំ ក្រុង​

ស្ទឹងសែន ខេត្តកំពង់ធំ ។​ក្នុងនោះដែរ​សម​ត្តិ​កិច្ច​បានធ្វើ​កំណត់ហេតុ ចំណែក​អ្នក​រង់​គ្រោះ​បាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ឯ​មូល​ហេតុដែល​ផ្ទុះ​ធុង​ហ្គាស​នេះ​អ្នកប្រចាំការ​ក្នុង​ហាង​បាន​ប្រាប់អោយដឹង​ថា​មកពីរ​ត្រ​យ៉ូ​ធ្លាយ​ចេញ​ហ្គាស​មក​ក្រៅ​កាលពីរ​ថ្ងៃ​ម្សិល​មិ​ុ​ញ​តែ​មិនបាន​ដូរ​ត្រ​យ៉ូ​ថ្មី​ចេញ​រហូតមកដល់​ថ្ងៃនេះ​ថៅកែ​រូបនេះ​បាន​ទៅ​សា​រ៉េ​ត្រ​យ៉ូ​ហ្គាស់​ដែល​កំពុង​ច​ង្អិ​ន​ម្ហូប​ក៏​ស្រាប់តែ​ឆាបឆេះ​តែម្ដង​៕ ​Image50 Image51 Image52 Image54 Image55