ខេត្តពោធិ៍សាត់៖ ឧប្បហេតុដ៍រន្ធត់មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ រវាងម៉ូតូមួយគ្រឿងប្រភេទសេ១២៥បើកបើកឡើងចេញពីផ្លូវលំមកផ្លូវជាតិលេខ៥មិនមើលស្ថានភាពក៍ត្រូវម៉ូតូសេ១២៥មួយគ្រឿងទៀតដែលកំពុងចរាចរណ៍ផ្លូវអទិភាពក៍វាក់ម៉ូតូនោះបុកពេញទំហឹង
ខ្ចាយមនុស្សនិងម៉ូតូទៅលើទ្រូងផ្លូវជាតិក៍ត្រូវរថយនកតដឹកជ្រូកព្រលះទាំងអស់បណ្ដាលឲ្យមនុស្សសងខាងទាំង៣នាក់របួសរាង្គកាយយា៉ងរន្ធត់ស្ថិតក្នុងស្ថានភាពដង្ហើមចង្រឹតនិងម្នាក់ទៀតរបួសស្រាលដោយរថយន្តបង្ករនោះបើកទៅមុខផុតពីកន្លែងកើតហេតុឈប់ចតទុកឲ្យច្បាប់ចរាចរណ៍ដោះស្រាយតាមផ្លូវច្បាប់ដោយសាតែគេគ្មានកំហុស។ ហេតុការបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ចំនុចគឺឡូមែ៉ត្រលេខ វេលាមោ៉ង៨និង១០នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ក្នុងភួមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។
មានសាក្សីជាច្រើនដែលកំពុងចរាចរណ៍ទៅមកនិងអ្នកនៅក្បែរនោះដែលបានឃើញពីហែតុការដ៍រន្ធត់គ្រោះថ្នាក់ពីតង់នេះនេះបានព័ត៍នាឲ្យអ្នកយកព័ត៍មានដឹងថា មុនដំបូងមានម៉ូតូសេ១២៥មួយគ្រឿងបានបើកឌុបគ្នាចេញពីផ្លូវលំ ( វត្តពោធិ៍មានបុណ្យ ) ឡើងមកខាងត្បូងផ្លូវជាតិលេខ០៥ ត្រង់ចំនុចបង្គោលគីឡូមែ៉ត្រចន្លោះលេខ ១៨៩-១៩០ កើតហេតុខាងលើនោះ បានបើកឡើងមកលើផ្លូវជាតិមិនមើលស្ថានភាពដល់ អ្នកធ្វើចរាចរណ៍ទៅមកលើផ្លូវអទិភាពឡើយ។ ភ្លាមនោះក៍មានម៉ូតូសេ១២៥ព័ណ៍ខ្មៅដូចគ្នាបានបើកលឿនឌុបគ្នាពីលិចទៅកើតលើផ្លូវជាតិលេខ៥ក៍វាក់និងម៉ូតូឡើងថ្នល់នោះ ក៍បានបុកពេញមួយទំហឹងស្នូដូចរន្ទះ បណ្ដាលឲ្យពួកគេសងខាងរងរបួសខ្ទាតទៅលើកណ្ដាលទ្រូងផ្លូវជាតិ គាប់ជូនពេលស្របជាមួយគ្នានេះដែរក៍មានរថយន្តហិនដាយធុនធំពណ៍ផ្ទៃមេឃមួយគ្រឿងដឹកជ្រូកពាក់ស្លាកលេខ ភ្នំពេញ 3A- 40-43 បើកបរពីលិចទៅកើតមកដល់ល្មម ក៍បុករះមួយតង់ទៀតបណ្ដាលឲ្យពួកគេទាំងសងខាង រងរបួសធ្ងន់ធ្ងរសល់តែដង្ហើមចង្រិតចំនួន៣នាក់ ខ្លះមានសភាពខ្ចិចរាង្គកាយបែកឈាមពេញខ្លួន និងរបួសស្រាលម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ផងដែរ ។
លោក ស៊ីម រដ្ឋ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានឲ្យដឹងបុរសរងគ្រោះទាំងសងខាង៤នាក់នោះទី១ឈ្មោះ ឆោម ហេន អាយុ២៤ឆ្នាំនៅភួមិឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ទី២ឈ្មោះកប ភឿន អាយុ៣០ឆ្នាំនៅភួមិច្រេស ឃុំបឹងខ្នា ស្រុកបាកាន ទី៣ឈ្មោះ សៀរ សារិទ្ធ អាយុ៣៨នាំនៅភួមិចេក ឃុំត្រពាំងជង ស្រកបាកាន អ្នកទាំងបីរងរបួសធ្ងន់និងទី៤ឈ្មោះ ហែម និមល អាយុ២០ឆ្នាំរងរបួសស្រាលនៅភួមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបន្តថាដោយឡែកម៉ូតូសងខាងដែលរងកាខូចខាត ព្រជាមួយរថយន្តដែលតៃកុងបើកបុករូចក៍បើកផុតពីកន្លែងកើតហេតុរូចឈប់ចតទុកឲ្យនគរបាលចរាចរណ៍ដោះស្រាយតាមផ្លូវច្បាប់ដែរព្រោះ គេមិនបង្ករកំហុសក្នុងឧប្បហេតុនេះមុនឡើយ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅស្នងកាបណ្ណោះអាសន្នដើមិបីដោះស្រាយផ្លូវចិបាប់បន្ទាប់ពីវាស់វែងកន្លែងកើតហេតុរូចរាល់៕


































