​រ​ម៉ក​ដឹកឈើ​ដូច​កណ្តៀ​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង​យ៉ាង​រលូន​គេ​សង្ស័យថា​អាច​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​

0

​ខេត្តសៀមរាប​៖​សកម្មភាពរ​ម៉ក​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង​ជា​រៀងរាល់ថ្ងៃ ដោយ​រលូន ហើយ​ករណីនេះ​គេ សង្ស័យថា មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់​សមត្ថ​កិ​​ច្ច​ជំនាញ នៅ​តំបន់​នោះ បើទោះបី​ថ្នាក់លើ​មាន បទបញ្ជារ​យ៉ាងណា​ក៏​20150829_175832គ្មាន​នរណាម្នាក់​ចុះបង្ក្រាប​នោះទេ​។​ហេតុការណ៍​ប្រទះឃើញ​បទល្មើស​នេះដែរ​នៅវេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃទី​២៩​ខែសីហា ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជីក្រែង​។​
ប្រភពពី​អ្នករកស៊ី​ដឹកឈើ​តាមរ​ម៉ក​នេះ​បាន​ឲ្យ​អ្នកកាសែត​ដឹងថា នៅតាម​ផ្លូវ​គាត់​បាន​បង់លុយ​ឲ្យ​ទៅ​​សមត្ថកិច្ច​ជំនាញ​អស់ហើយ ជាពិសេស​លោក ថៃ​គឹម​សុង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង​តែម្តង​គឺ​មិន​ហ៊ាន​រំលង​សោះឡើយ​។​ប្រភព​ដដែល​បន្តថា គាត់​ដឹក​ចេញពី​ព្រៃ​មក​គឺ​គ្មាន​ច្បាប់​នោះទេ តែ​គាត់​​បង់ថ្លៃ​បាយទឹក​ឲ្យ​សមត្ថកិច្ច ទើប​គាត់​អាច​រកស៊ី​បាន​ដោយ​រលូន នេះ​បើតាម​សំដី​(​ម្ចាស់​ឈ្មោះ​រុំ​)​។​
ទាក់ទិន​ទៅនឹង​ករណីនេះ​ដែរ​លោក ថៃ គឹម​សុង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជីក្រែង បាន​ឲ្យ​ដឹងថា​ករណីនេះ​លោក​មិន​បានដឹង​នោះទេ ព្រោះ​លោក​ទៅ​សែន​នៅ​ភ្នំពេញ​។​លោក​បន្តថា ទំនងជា​គេ​ចូលទៅ ប្រាប់​នៅ​កន្លែង​របស់លោក​ហើយ​( ជួប​កូនចៅ​)​។​
​លោក​បន្តថា លោក​មិន​បានទទួល​លុយ​នោះទេ គាត់​ថា បើ​អ្នកកាសែត​ជួប ឲ្យ​ចាប់​បញ្ជូនមក​លោក​ទៅ​។​20150829_175824
​ចំណែក​លោក សូ ផល្លា នាយផ្នែក​ជីក្រែង បាន​ឲ្យ​ដឹងថា ករណីនេះ​លោក​បាន​ឲ្យ​កម្មករ​របស់លោក​ទៅ​​មើល​ហើយ ព្រោះ​លោក​ជាប់រវល់​កម្មវិធី​ជប់លៀង​។​
នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប លោក​ឯម មន្នី បាន​ឲ្យ​ដឹងថា​ករណីនេះ​លោក​បាន​ឲ្យ​លោកនាយ​ផ្នែក​ចុះទៅ​មើល​ហើយ ប៉ុន្តែ​មិនទាន់​​មានការ​ឆ្លើយតប​មក​វិញ​។​លោក​បន្តថា ការដឹកឈើ​ប្រភេទ​នេះ​ជា​រឿង​ខុសច្បាប់ តែបើ​ដឹក​លក្ខ​ណះ​គ្រួ​​សារ​វា​ខុសគ្នា​។​លោក​បន្ថែមថា លោក​មិន​លើកលែង​ទេ​ករណីនេះ​លោក​ចុះ​ធ្វើការ​ឲ្យ​បាន​ម៉ត់ចត់​ថែមទៀត​ដើម្បី​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប​មានការ​ថយចុះ ។​
ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​គេ​មើលឃើញថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ​នោះបាន​កើតឡើង​​នៅ​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ដូច​ភ្លៀងរលឹម ដោយ​ពុំដែល​ឃើញ​សមត្ថកិច្ច​ខាង​ណាមួយ​ចុះបង្ក្រាប​សោះឡើយ​​ដោយ​គេ​ដាក់​ការសង្ស័យថា មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​៕635731536565320219 ខេង ឧ​ត្ត​ម​