​រថយន្ត​ម៉ាក​លុច​ស៊ី​ស RX 300 ជិះ​គ្នា​៦​នាក់​គេច​ម៉ូតូ​ក្រឡាប់​ធ្លាក់​ប្រឡាយ​បះជើង​ ​តែ​គ្មាន​អ្នកណា​រងរបួស​គឺជា​សំណាង​មួយ​នៅក្នុង​គ្រោះថ្នាក់​

0

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៦​នាក់​ជិះ​ក្នុង​រថយន្ត​ម៉ាក​លុច​ស៊ី​ស RX 300 មួយគ្រឿង បាន​ក្រឡាប់​ផ្ងារជើង​ធ្លាក់​ពី​ផ្លូវជាតិ​ចូល​ប្រឡាយ នាំគ្នា​លូន​ចេញ​តាម​កញ្ចក់​តែ​គ្មាន​អ្នកណា​រងរបួស បន្ទាប់ពី​បាន​បើកបរ​លឿន​គេច​ម៉ូតូ​មួយគ្រឿង​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ដោយ​ជាន់​បង្ខំ​រអិល​ពេល​ភ្លៀង​កំពុង​ធ្លាក់ ចូល​ប្រឡាយ​។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែ​សី​​ហា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​លេខ​៥៣ នៅ​ចំណុច​ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​។IMG-20150829-WA0077
​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌ បាន​និយាយ​អោយដឹងថា​៖​រថយន្ត​មាន​គ្រោះថ្នាក់​នេះ សមត្ថកិច្ច មិន​ស្គាល់​អត្តសញ្ញាណ​ក្រុមគ្រួសារ​គេ​ទេ គ្រាន់តែ​ដឹងថា ជា​អ្នក​រស់នៅក្នុង​រាជធានី​ភ្នំពេញ មកពី​លេង​កំសាន្ត តំបន់​ទឹកធ្លាក់​ច្រក​ល្អៀង ស្ថិតក្នុង​ស្រុក​ក្រគរ ព្រុំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ពោធិសាត់ ។IMG-20150829-WA0076
​មុនពេល​កើតហេតុ​រថយន្ត​ខាងលើ ម៉ាក​លុច​ស៊ី​ស RX 300 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំ​ពេ ញ 2M.1182 បើកបរ​ក្នុង​ដំណើរ​ពី​លិច​មក​កើត លើផ្លូវ​ក្រាល​គ្រួស​ក្រហម​លុះ​មកដល់​ចំណុចកើតហេតុ គាប់​ជួន​មាន​ភ្លៀង បណ្តាលអោយ​ផ្លូវ​រអិល​ផង និង​ពេលនោះ​អ្នកបើកបរ​រថយន្ត​បាន​វ៉ា​ក់ នឹង​ម៉ូតូ​មួយគ្រឿង ដែល​មកពី​មុខ​ក៏​ព្យាយាម​គេច បណ្តាលអោយ​រអិល​ធ្លាក់ចុះ​ពី​ផ្លូវជាតិ​មក​ក្នុង​ប្រ​ឡា​ទឹក​ខាងក្រោម​
​តែម្តង​។​នេះ​គឺជា​សំណាងល្អ​មួយ​ក្នុង​គ្រោះថ្នាក់ ដែល​អ្នក​ជិៈ​ក្នុង​រថយន្ត​មាន​ដល់​ទៅ​គ្នា​៦​នាក់ មាន​ក្មេង​ចាស់​ប្រុស​ស្រី គ្មា​អ្នកណា​រងរបួស​នោះទេ និង​បាននាំគ្នា​លូន​ចេញ​តាម​កញ្ចក់​រថយន្ត​ទាំង​ភ័យរន្ធត់​។
​ ​រថយន្ត​ខាងលើ​ត្រូវបាន​ម្ចាស់​យកមក​រក្សាទុក​នៅផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​នៅ​ជិត​ថ្នល់ជាតិ ដើ​
​ម្បី​រក​ជួល​រថយន្ត​មក​ស្ទួ​ច​យកទៅ​ជួសជុល​នៅ​ភ្នំពេញ ចំណែក​ក្រុមគ្រួសារ​រងគ្រោះ​ក្នុង​រថយន្ត​ទាំងអស់ បាននាំគ្នា​ហៅ​រថយន្តក្រុង​ជិះ​ត្រឡប់​ទៅ​លំនៅដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​វិញ​ទាំង​ស​សើរ​សំណាង​ខ្លួនឯង ៕