​លោកគ្រូ​ម្ជុល​ពេ​ជ​ព្យាបាល​ជម្ងឺ​អំពើ​អាប​ធ្មប់​៧​ឆ្នាំ​មកហើយ​ ​នៅតែមាន​អ្នក​ជម្ងឺ​ចេញចូល​ព្យាបាល​មិន​ដាច់​រាប់​លិ​ប​នាក់​ជា​រៀងរាល់ថ្ងៃ​

0

​ខេត្តកំពង់ឆ្នាំង​៖​ការព្យាបាល​ជម្ងឺ​របស់​លោកគ្រូ​ម្ជុល​ពេ​ជ​បែប​វេទ​មន្តអាគម​គាថា នៅក្នុង​ភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបាន​យក​ម្ជុល មក​ព្យាបាល​ជម្ងឺ​ដោយ​អំពើ​អាប​ធ្មប់​ដក​បាន​សុទ្ធតែ​ឆ្អឹង ត្រូវបាន​ប្រជាពលរដ្ឋ​មកពី​ស្រុក​ខេត្ត​មួយចំនួន​មាន​ជំនឿ និង​បាននាំគ្នា​មក​ព្យាបាល​ជម្ងឺ​ក្នុង​មួយថ្ងៃ​រាប់​រាប់សិប​នាក់ ដែល​មើលទៅ​ទំនង​ជាមាន​
​អ្នកជា​ច្រើន​នាក់ ទើប​មាន​គេ​ជឿ​ជា​យូរ​ឆ្នាំ​មកដល់ពេលនេះ​។
​ ​នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៥ អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ស្វែងយល់​អំពី​
​ការព្យាបាល​ខាងលើនេះ បុរស​ម្នាក់​មាន​ទី​លំ​ក្នុងភូមិ​ចន្លោះ​រេ​ន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅ​ខាងលិច​ផ្ទះ​លោកគ្រូ​ម្ជុល​ពេ​ជ បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖ លោកគ្រូ​ម្ជុល​ពេ​ជ​IMG_8105
​ឈ្មោះ​ពិត​របស់គាត់​គឺ ជា សារា ហៅ​កឹង អាយុ​ជាង​៣០​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៤​នាក់ ដោយ​គាត់​បានធ្វើ​គ្រូ​ព្យាបាល​ជម្ងឺ​ដូច​ខាងលើនេះ​រយះពេល​៧​ឆ្នាំ​ហើយ​។​
​ ​ដំបូង​ឡើយ​គាត់​បាន​ដេក​យល់​សប ខ្មោច​អោយ​ម្ជុល​ពេ​ជ​មួយ​ដើម ដើម្បី​ទុក​អោយជួយ ព្យាបាល​ជម្ងឺ​អំពើ​ធ្មប់​អាប​អោយ​អ្នកស្រុក ដោយ​មិន​កំណត់អោយ​ដាក់​លុយ​ទំ​នឹ​ប​គ្រូ​ធំដុំ​ឡើយ​
​ហើយ​លុយ​ដែល​បានមកពី​ការព្យាបាល​ត្រូវយក​ទៅធ្វើ​បុណ្យ អោយបាន​ច្រើន​មិនត្រូវ​យក​ទុក​
​ធ្វើជា​កម្ម​សិ​ទ្ទ​ទាំងអស់​នោះឡើយ ទើប​ការព្យាបាល​សាក​សិទ្ធ​។​IMG_8099
​ ​ក្នុងការ​ព្យាបាល​យើង​ឃើញ​អ្នក​ជម្ងឺ​នាំគ្នា យក​ស្លឹក​ត្រួ​កួន​ត្រ​គែ​ចមក​បុក​អោយ​ម៉ត់​ធ្វើជា​ថ្នាំ ហើយ​ប្រគល់ជូន​លោកគ្រូ​ម្ជុល​ពេ​ជ​នៅមុខ​អាសនៈ​គ្រូ​នៅលើផ្ទះ បន្ទាប់មក​លោកគ្រូ​បាន​យក​ថ្នាំ​ន៉​មក​ផ្ទាប់​ជាមួយ​ម្ជុល​ពេ​ជ ដកយក​ឆ្អឹង​ពីលើ​ចំណុច​ខ្លួនប្រាណ​របស់​អ្នក​ជម្ងឺ​ដែលមាន​
​ការឈឺចាប់ ហើយ​អ្នក​ដែល​ត្រូ​អំពើ​គេ​ធ្វើ​នឹង​ដក​បាន​ឆ្អឹង​នៅលើ​ខ្លួនប្រាណ​ដែល​កន្លែង​ឈឺ​ចា​
​ប់ ចំពោះ​អ្នក​មិន​ត្រូ​អំពើ​គេ គឺ​ដក​មិនបាន​អី​ទេ​ដែល​គេ​ថា​ជា​ជម្ងឺ​ខ្លួនឯង ហើយ​អ្នក​មក​ព្យា​ល​ជ​
​ម្ងឺ​ភាគច្រើន គឺ​ដក​បាន​ឆ្អឹង​ដុំ​តូចៗ ២​ទៅ​៣​ដុំ ឃើញនឹងភ្នែក​ច្បាស់​មិន​ជឿ​ក៏​មិនកើត និង​ភាគច្រើន​អ្នក​ជម្ងឺ​ដាក់​ទំ​នឹ​ប​ជូន​លោកគ្រូ​ក្នុង​ម្នាក់ៗ ៥​ពាន់​រៀល​ទើប​សមរម្យ តែ​គ្រូ​មិន​កំណត់​ទេ​។​20150827_083928
​ ​នៅ​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​៣០ ខែសីហា អ្នកយកព័ត៌មាន​យើង​បាន​រាប់​អ្នក​ជម្ងឺ​ផ្ទាល់ដៃ​ទាំង​នៅលើផ្ទះ​លោកគ្រូ និង​នៅក្រៅ​ផ្ទះ ដែល​មក​ព្យា​ល​បាលជ​ម្ងឺ​មាន​ចំនួន​៦៣​នាក់ ដែល​នេះ​
​មិន​គិត​ចំនួន​អ្នក​ជម្ងឺ​មកពី​ព្រឹក​នោះទេ​។​អ្នកស្រុក​នៅក្នុង​ភូមិ​អោយដឹងថា ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិ​
​ត្យ​គឺមាន​អ្នក​ជម្ងឺ​រាប់រយ​នាក់​មកពី​ខេត្ត​ឆ្ងាយៗ ចំណែក​ខុស​នេះ មាន​អ្នក​ជម្ងឺ​តិចជាង​។​
​ ​ប្អូនប្រុស​ម្នាក់​ជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​បានអោយដឹងថា ប្អូន​ដឹក​អ្នក​ជម្ងឺ​៦​នាក់​មកពី​ខេត្ត​កំពង់​ចា​
​ម គឺ​ប្អូន​បានមក​៣​ដង​ហើយ ចំណែក​ប្អូនប្រុស​ម្នាក់​ជា​អ្នត​បើករថយន្ត​តាក់ស៊ី​តូ​រី​ស ប្រាប់ថា​ប្អូ ន​ដឹក​អ្នក​ឈឺ​មកពី​ភ្នំពេញ​មក​ទីនេះ​៤​ដង​មកហើយ ប្អូន​គិតថា​ប្រហែល​ជាមាន​អ្នកជា​ច្រើន​ទើប​​គេ​មាន​ជំនឿ​មក​ទីនេះ បើ​ចង់ដឹង​សាកមើល​ទៅ​គឺ​មិន​ផ្សាយ​លើកជើង​គ្រូ​ទេ​៕