ខេត្តព្រះសីហនុ៖ស្រី្តរងគ្រោះជាអជីវករទិញលក់ផលនរសាទម្នាក់ត្រូវចោរមួយក្រុមមានគ្នាចំនូន៤នាក់ជិះរថយន្តមួយគ្រឿង ប្រើប្រាស់កាំភ្លើងខ្លីមួយដើម ចូលធ្វើសកម្មភាពប្លន់ដល់ក្នុងផ្ទះយកអស់ លុយ ដុល្លាប្រមាណ១០០០០ដុល្លាសហរដ្ឋអាមេរិក លុយខ្មែរនិងមាសមួយចំនូន រូចហើយឡើងជិះរថយន្ត បើកគេចខ្លូនបាត់ស្រម៉ោលដោយសុវត្ថិភាពក្នុងពេលនោះតែម្តង។បង្ករឲ្យមានភាពភ្ញាក់ផ្អើលមនុស្សម្នាពេញភូមិរំដូលជើងភ្នំ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៥ស្ថិតនៅក្នុងក្រុមលេខ៦ ភុមិលេខ ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ(ភូមិរំដូលជើងភ្នំ)ប៉ុន្តែរ នៅក្នុងនោះក្រុមជនល្មើសមិនបានផ្ទុះអាវុធហើយក៍គ្មាននណាម្នាក់ទទូលរងរបូសអ្វីដែរ គឺក្រុមចោរធ្វើ សកម្មភាពប្លន់យកតែទ្រព្យសម្បត្តិតែប៉ុណ្ណុះ។
.លោកប្រាក់ ពុទ្ធា នាយប៉ុស្តិ៍រដ្ឋាបាលសង្កាត់លេខ១ បានប្រាប់ឲ្យដឹងថា ស្ត្រិជនរងគ្រោះមាន ឈ្មោះ លឹម សាមួយ អាយុ ៣៨ឆ្នាំ មុខរបរលក់ដូរ ប្តីឈ្មោះង៉ែត ប៊ុនស្រេង អាយុអាយុ៣៥ឆ្នាំ។ ចំណែកទ្រព្យសម្បត្តិដែលចោរប្លន់យកបានរូមមាន លុយដុល្លាចំនូន១០០០០ដុល្លា លុយខ្មែរ២លានរៀល លុយបាត(៦០០បាត) ខ្សែរករផ្លាកទីនមួយខ្សែរទំម្ងន់ ១ដំឡឹង ខ្សែរករមាសចំនូន២ខ្សែរ ទំម្ងន់មួយខ្សែ៨ជី និងមួយខ្សែរទៀត៧ជី ជញ្ជៀនមាស៥ជីមួយវង្ស និងក្រវិលមាស១គូរទម្ងន់១ជីផងដែរ។
.ពាក់ពន្ធ័ករណីប្លន់ខាងលើនេះស្រី្តរងគ្រោះបាននិងយាយរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើត ហើតហេតុរូបគាត់បានទៅផ្សារ លុះប្រឡប់មកផ្ទះវិញបានបន្តិចក៍ស្រាប់តែមានមនុស្សប្រុសចំនូន៣នាក់ បានចូលមកក្នុងផ្ទះរបស់គាត់រូចហើយក៍បានយកកាំភ្លើងខ្លីមួយដើមមកភ្ជង់កាំរាមបាញ់សម្លាប់រូបគាត់ប្លន់តែម្តងជាហេតុធ្វើឲ្យរូបគាត់ភ័យស្លន់ស្លោព្រមទាំងបានយកលុយនិងមាសដែលមាននៅក្នុងទូរប្រមួលឲ្យពូកវាទាំងអស់ដោយសូម្បីតែខ្សែករប្តីរបស់គាត់ក៍យកឲ្យក្រុមចោរអស់ដែរ ព្រោះតែខ្លាចវាបាញ់សម្លាប់។ ក្រុមចោរក្រោយពីរធ្វើ
សកម្មភាពប្លន់រូចពូកវាក៍បានរត់ឡើងជិះរយន្តមួយគ្រឿងម៉ាក នីសាន់ មួយបាំង កន្លះពណ៏ខ្មៅ(មិនស្គាល់ផ្លាក់លេខ)ដែលបក្ខពូកគ្នាវាម្នាក់ទៀតបញ្ឆេះរងចាំជាស្រេចនៅខាងមុខផ្ទះ ហើយ ក៍បើករត់គេខ្លូនបាត់ទៅ។ស្ត្រីរងគ្រោះក្រោយពីរក្រុមចោរទៅបាត់អស់បានហ៊ានស្រែកឆោឡោឲ្យគេជូយហើយភ្លាមៗក៍មានសមត្ថកិច្ចប៉ូលិស និងប៉េអ៊ឹម ចុះមកដល់កន្លែងកើតហេតុផងដែរដើម្បីពិនិត្យធ្វើការស្រាវ ជ្រាវ ព្រមទាំងបានចុះធ្វើសកម្មភាពរុករកភ្លាមៗផងដែរនៅគ្រាប់ច្រកល្ហកចាប់ពីទឹកដីរំដូលជើងភ្នំ រហូត ដល់ស្រុកស្ទឹងហាវ តំបន់ក្បាលឆាយ និងតំបន់មួយចំនូនទៀតដែលមានការសង្ស័យ។ជាល្ធផលរហូតមក ដល់ពេលនេះនៅមិនទាន់កំណត់មុខសញ្ញាឲ្យបានច្បាស់លាស់នៅឡើយ៕កោះពស់(រូបភាពកន្លែងកើតហេតុនិងសកម្មភាពសមត្ថកិច្ចចុះរុករកជនល្មើស)



































