កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋចំនួន១៥០០នាក់បានជួបជុំគ្នាក្នុង អនុវិទ្យាល័យព្រៃរំដួល ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដោយ មានក្រុមគ្រូពេទ្យស្មគ្រចិត្តទទួលការព្យាបាល ជំងឺដោយឥតគិតថ្លៃតាមរយៈក្រុម ការងារមនុស្សធម៏សហពន្ព័សហភាពយុវជនកម្ពុជា ។
ការងារមនុស្សធម៌នេះដឹកនាំដោយ លោកជំទាវលឹម ឆៃលីន ភរិយារបស់លោកហ៊ុន ម៉ានី រួមនឹងក្រុមសហភាព សហព័ន្ធ យុវជនកម្ពុជា ដែលបានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទីតាំងខាងលើ ក្នុងទ្រង់ទ្រាយធំសម្រាប់មនុស្សចាស់ ដែលនិងប្រឈមនិងបញ្ហាជំងឺផ្សេងៗ។
តាមការលើកឡើងរបស់លោកជំទាវ លឹម ឆៃលីន ភរិយារបស់លោកហ៊ុន ម៉ានី បានឲ្យដឹងថា ក្រុមការងារមនុស្សធម៏នៅតែបន្តជួយនិងស្វែងរកក្រុមគ្រូពេទ្យ ស្មគ្រ័ចិត្តនានាចុះមកព្យាបាលបងប្អូនឲ្យបានលើសពីនេះ តែដោយសារតែការ ចុះមកព្យាបាលលើកនេះនៅមានកម្រិតទើបក្រុមការងារទទួលការព្យាបាលត្រឹម ១៥០០នាក់សិន ។
លោកជំទាវបន្តថា ក្រុមសហភាព សហព័ន្ធ យុវជនកម្ពុជារួមទាំងក្រុមការងារ មើលឃើញពីការខ្វៈខាតក្នុងការមើលថែសុខភាពទើក្រុមការងារផ្តោតជាសំខាន់ទៅលើសុខភាពមនុស្សចាស់ដែលជរាជួបការខ្វៈខាតខាងជីវភាពងាយជួបហានិភយ័ផ្នែកសុខភាព ។
លោកជំទាវបញ្ជាក់សេចក្តីត្រូវការបន្ថែមនិងត្រូវសហការបន្តចុះពិនិត្យសុខភាពជូនពលរដ្ឋនៅតាមស្រុកដាច់ស្រយ៉ាលមួយចំនួនបន្ថែមទៀតក្នុងខេត្តកំពង់ស្ពឺជាពិសេសក្នុងរដូវវស្សានេះ ។
ប្រជាពលរដ្ឋម្នាក់ៗញញឹមនិងត្រេកអរក្រោយការពិនិត្យជំងឺរួចដោយពួកគាត់បាននិយាយថា នេះជាអំពើដ៏សប្បុរនិងមនុស្សធម៏មិនអាចកាត់ថ្លៃបានដែលក្រុមគ្រូ ពេទ្យស្មគ្រ័ចិត្តទាំងអស់បានចុះមកពិនិត្យសុខភាពពួកគាត់ដោយមិនគិតថ្លៃនិងបានផ្តល់ថ្នាំតាមជំងឺគ្រប់ប្រភេទបន្ថែមទៀតក្នុងការព្យាបាល ។ក្រុមគ្រូពេទ្យ ម្នាក់ៗប្រកបដោយកាយវិការមនុស្សធម៏ដែលធ្វើឲ្យ
ពលរដ្ឋស្ងើចសសើរចំពោះការដឹកនាំរបស់ក្រុមសហភាព សហព័ន្ធ យុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី តែងយកចិត្តទុកដាក់ដល់សុខភាពមនុស្សជាចម្បង និងមិនគិតពីពេល វេលាចុះជួបរាស្ត្រដល់មូលដ្ឋាន ។បញ្ជាក់ ការព្យាបាលនេះបានពិនិត្យព្យាបាលនូវប្រភេទជំងឺជាង១០មុខ ដែល ប្រជាជននៅក្នុងខេត្តជនបទមួយនេះឧស្សាហប្រឈម៕


































