មណ្ឌលគិរី៖ ប្រជាជនជាពលរដ្ឋជនជាតិដើមភាគតិច(ព្នង)និង សហគមន៍ការពារដី ព្រៃឈៃអញ្ជើញមកទូទាំងខេត្តមណ្ឌលគិរីប្រមាណជាង១០០នាក់ជួបជុំគ្នានៅក្បែរង្វង់មូលគោព្រៃពីរនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នេះក្នុងគោលបំណងមកតវ៉ាឲ្យសាលាខេត្តជួយរក
ដំណោះស្រាយអំពីផល់ប៉ះពាល់ពីសំណាក់ក្រុមហ៊ុនវិនិយោគមួយចំនួននៅមណ្ឌលគិរីកំពុងវីនិយោគប៉ះពាល់ ដី សហគមន៍បាត់បង់ដើមជរ័ទឹក បាត់បង់ព្រៃដំណម និង ព្រៃកប់ខ្មោចរបស់ពពួកគាត់។
នៅក្នុងការជួបជុំគ្នាខាងលើរបស់ប្រជាសហគមន៍មកពីទូទាំងស្រុក ខេត្តមណ្ឌលគិរីនាថ្ងៃនេះលោក ហ្គាស តឺញ ប្រធានសហគមន៍ នៅឃុំត្រង់តេះបានប្រាប់អ្នកឆ្លើយឆ្លងអ្នកយកព័ត៍មានយើងនៅព្រឹកនេះថាការទាមទារតវ៉ារបស់ពួកគាត់នៅថ្ងៃនេះដូចៗគ្នាសូមឲ្យសាលាខេត្តជួយដោះស្រាយឲ្យបានល្អប្រសើរនិងឲ្យបានគង់វង្សនូវព្រៃឈៃរបស់សហគមន៍ដីព្រៃតំណម ដីព្រៃគប់ខ្មោច និងដីជរ័ទឹកសំរាប់ពួកគាត់អាស្រ័យផលដើម្បីផ្គត់ផ្គង់ជីវភាព។ពួកគាត់បាបន្តថា សព្វថ្ងៃនេះទាំងក្រុមហ៊ុនវិនិយោគលើដីព្រៃសប្បទានសេដ្ឋកិច្ចរដ្ឋនិងក្រុមហ៊ុនឯកជនមួយចំនួនវិនិយោគលើទឹកដីមណ្ឌលគិរីបាននឹងកំពុងមានការប៉ះពល់យ៉ាងខ្លាំងដល់ចំណុចទាំងអស់ដែរគាត់បានរៀបរាប់។
សហគមន៍បានលើកឡើងថាជាក់ស្តែងសព្វថ្ងៃមានក្រុមហ៊ុនវិនិយោគមួយចំនួនក្រោមស្លាបក្រុមហ៊ុនយកទីតាំងរបស់ខ្លួនសំរាប់ស្តុកឈើប្រណិតនិងឈើក្រហមសំរាប់ការនាំចេញដូចជាការដាំដុះកៅស៊ូរមានការយឺតយ៉ាវរីឯទីតាំងវិនិយោគមានសុទ្ធតែឈើទៅវិញពួកគាត់បានអំពាវនាវអោយសាលាខេត្តជួយពិនិត្យមើលរូបខាងលើនេះផង ជាចំណុចពិសេសដែលគាត់ចង់បាន។ម្យ៉ាងវិញទៀតដីនិងព្រៃឈើច្រើនត្រូវបាត់បង់ជាពិសេសគឺដីព្រៃឈើរបស់សហគមន៍តែម្តងការមកតវ៉ាដើម្បីអោយថ្នាក់ដឹកនាំខេត្តជួយដោះស្រាយលើបញ្ហានេះមិនមែនតែម្តងទេគឺច្រើនដងហើយប៉ុន្តែត្រូវបានប្រជាសហគមន៍ទាំងអស់មិនសប្បាយចិត្តដោយសារសាលាខេត្តហាក់បីដូចជាមានការព្រងើយកណ្តើយក្នុងការដោះស្រាយ។ហើយនៅថ្ងៃដដែលនេះបន្ទាប់ពីហូបអាហារសំរ៉ន់ពេលព្រឹករួចពួកគាត់នាំគ្នាដង្ហែរទៅកាន់សាលាខេត្តដើម្បីជួបជាមួយលោក អេង ប៊ុនហ៊ាង អភិបាលនៃគណ:អភិបាលខេត្តដើម្បីអោយជួយដោះស្រាយ៕