​អង្គរវត្ត​ជាប់​លេខ​១​ស្ទួនៗ​ដោយ​មូលហេតុ​៣​យ៉ាង​

0

​ខេត្តសៀមរាប​៖​លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​ក្រុម​កា​ងារ​អនុវត្តន៍​ផែនការ​គ្រប់គ្រង​ទេសចរណ៍​អង្គរ TMP បាន​និយាយ​យ៉ាង​លំអិត​ក្នុង វិ​ដេ​អូ​ឯកសារ​មួយ ស្តីពី ការទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ស្ទួនៗ​ជា​បន្តរ​បន្ទាប់ នៃ​តំបន់​រមណីយដ្ឋាន11989385_1005082909513195_765871307_o​ប្រវត្តិសាស្ត្រ​អង្គរ ពោលគឺ កាលពី​ឆ្នាំង​២០១៤ អង្គរ​បានជា​ប់​ចំណាត់ថ្នាក់​លេខ​១ នៅលើ​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណវិទ្យា​និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា នោះ​គឺ គេហទំព័រ ArchaeoMadness បន្ទាប់មកទៀត គឺ​នៅ​ដើមឆ្នាំ​២០១៥ អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ម្តងទៀត នៅលើ​គេហទំព័រ​អន្តរជាតិ​មួយ ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ល្បីៗ​លើ​ពិភពលោក នោះ​គឺ គេហទំព័រ Tripadvisor និង​ជា​ចុងក្រោយ​ក្នុង​រយៈ​ថ្មីៗ​នេះ អង្គរ​បាន​បន្តរ​ជាប់​លេខ​១​បន្ថែមទៀត នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Lonely Planet ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ​និង​ជា​ប្រភពព័ត៌មាន​ទេសចរណ៍​ដ៏​ល្បី​មួយ​លើ​ពិភពលោក មាន​ទាំង​ព័ត៌មាន​តាមរយៈ​វែបសាយ ទស្សនា​វ​ដ្តី និង​សៀវភៅ ជាដើម​។ លោក សុខ សង្វារ បាន​លើកយក​កត្តា​សំខាន់ៗ​ជាច្រើន​ដែល​ជម្រុញ​អោយ​អង្គរ​ទទួលបាន​ចំណាត់ថ្នាក់​ទាំងនេះ រួមមាន ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល អាជ្ញាធរ​អប្សរា វិស័យ​ឯកជន និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាជន​និង​ភ្ញៀវ​ទេសចរណ៍​គ្រប់ៗ​រូប​៕635767157894310179 ខេង ឧ​ត្ត​ម