រថយន្ត​ដឹក​ដឹកទំនិញ​គេ​ចព​ន្ឋ​មួយគ្រឿង​ត្រូវបាន​កងរាជអាវុធហត្ថ​ក្របួច​បានប្រគល់​ឲ្យ​សមត្ថកិច្ច​គយ

0


​កំពង់ធំៈ រថយន្ត​ដឹកទំនិញ​គេច​ព​ន្ឋ​ជាច្រើន​គ្រឿង បានធ្វើ​ចរាចរណ៍ ចេញពី​ច្រក​ល្បៀ​ង​ប៉ោយប៉ែត និង ច្រក​ល្បៀ​ង ព្រះវិហារ រួមទាំង​ច្រក​ផ្សេង ដោយ​ឆ្លងកាត់​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ពុំ​ត្រូវបាន​សមត្ថកិច្ច​ពាក់​ព័​ន្ឋ ចាត់វិធានការ បង្ក្រាប​នោះទេ តែ​គេ​សង្កេតឃើញ​មាន សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ធំ និង​សៀមរាប ចេញមុខ​មក​ពិនិត្យ ដែរ តែ​ត្រូវបាន​ចាញ​បារមី​របស់​ដុល្លា ទើប​ការ​ចរាចរណ៍ ដឹកទំនិញ​គេ​ចព​ន្ឋ​ធ្វើដំណើរ​ដោយ​រលូន​។​
​លោក វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឳ​វាទ ស្ទាក់ចាប់​រថយន្ត ម៉ាក​សាំ​យ៉ុង​មួយគ្រឿង ពណ៌ ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-3910 បើកបរ​ដោយ ឈ្មោះ អែម សំអាត ភេទ ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ដែលមាន​ការសង្ស័យថា បាន​ដឹកទំនិញ​គេច​ព​ន្ឋ​មកពី​ព្រំដែន ដោយ​ពុំបាន​បង់​ព​ន្ឋ​ជូន​រដ្ឋ ទើប​លោក បាន​សុំ​យោបល់​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​សុំ​ការត្រួតពិនិត្យ​យានយន្ត​ដែល មានការ​ដឹកទំនិញ​គេ​ចព​ន្ឋ ដោយយោង​តាម​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល បញ្ជា​ឲ្យ​គ្រប់​កងកម្លាំង​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ត្រូវ​ចូលរួម​សហការ​ជាមួយ សមត្ថកិច្ច​ជំនាញ ដើម្បី​ចាប់​ឃាត់​រថយន្ត ដឹកទំនិញ​គេ​ចព​ន្ឋ ឲ្យ​ម្ចាស់​ទំនិញ​មាន​តួនាទី​បង់​ព​ន្ឋ​ចូល​រដ្ឋ​។​
​លោក​វរៈសេនីយ៍ត្រី ឃុន ប៊ុន​ហូ បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា រថយន្ត​ខាងលើ បាន​ដឹកទំនិញ​គេច ព​ន្ឋ មកដល់​ចំនុច​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏បាន​ឃាត់​រថយន្ត​ដើ​ម្ប​ឆែកឆេរ នៅវេលា​ម៉ោង ១២.៦​នាទី ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៥ ទើប​ប្រទះឃើញ​នៅក្នុង​រថយន្ត មាន​សុទ្ធតែ​ទំនិញ​គេ​ចព​ន្ឋ ដោយ​ការ​លួច​នាំចូល ដោយ​ខុសច្បាប់ ដោយ​ដឹក​សម្ភារៈប្រើប្រាស់ គ្រប់​ប្រភេទ ទើបបាន​ឃាត់​រថយន្ត​ហើយ​ប្រគល់​ឲ្យ គយ ខេត្តកំពង់ធំ ដើម្បី​ទទួល​យកមក ធ្វើការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​។​
​ក្នុង​សកម្មភាព​ឃាត់​រថយន្ត ត្រូវបាន​លោក អែម សំអាត ជា​ម្ចាស់​រថយន្ត​ខឹងច្រឡោត និយាយ​ម៉ាក​ងាយ​ប្រមាថ សមត្ថកិច្ច ដែល​កំពុងតែ​អនុវត្ត​ក្នុងតួនាទី ថា​គ្មាន​ភារៈកិច្ច​ក្នុងការ​ឃាត់​និង​ចាប់​រថយន្ត​របស់គេ​ឡើយ ដោយ​លោក​ធ្លាប់តែ ឃើញ​សមត្ថកិច្ច ប៉ូ​លិ​សេដ្ឋកិច្ច​ខេត្ត និង​សេដ្ឋកិច្ច​ក្រសួង ដែល​តែងតែ​មក​កាក់​រថយន្ត​របស់លោក ហើយក៏​ត្រូវបាន លោក​ធ្លាប់​ចិញ្ចឹម​ឆ្នាំ​បាយ​រហូតមក ដល់ពេល​ឃើញ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សហការ​ជាមួយ​គយ ឃាត់​រថយន្ត​ទើប លោក អែម សំអាត ពុំបាន​យល់​ពី​ច្បាប់​ដោយ​ជឿ​តាម​ការ​ញ៉ុះ​ញ៉​ង​ពី​សំណាក់​អ្នក​ដែល​ធ្លាប់​ទទួល​លាប​ស្ការៈ ហើយ តំឡើង​ស​សៃ​ក ដាក់​សមត្ថកិច្ច​។​
​ដោយ ប៊ុន រដ្ឋា11948212_770265219766723_1169766927_n 11943382_770265209766724_1182922355_n