រាជធានីភ្នំពេញ៖ នារីម្នាក់ត្រូវបានសមត្តកិច្ចនគបាលប៉ុស្តិ៍ទួលសង្កែធ្ចើការឃាត់ខ្លួនការពីវេលាម៉ោង1 និង00នាទីរំលងអធ្រាតឈានចូលថ្ងៃទី29 ខែមេសា ឆ្នាំ2014 នៅចំណុចតាមបណ្ដោយផ្លូវ273 ជិតអង់ទែនទួលគោក ស្ថិតក្នុងក្រុមទី3 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
រាជធានីភ្នំពេញ បន្ទាប់ពីនារីរូបនោះកំពុងឈរចែកចាយ។ នារីដែលជាជនសង្ស័យដែលត្រូវសមត្តកិច្ចប៉ុស្តិ៍ឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀននោះឈ្មោះ សុខ វណ្ណ នី ហៅ អានី ភេទស្រី អាយុ24 ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី3 ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិថ្នល់បត់ ឃុំមាន់កាម ស្រុកព្រែកកប្បាស់ ខេត្តកេប ។ បើតាមការរៀបរាប់ទាំងទឹកភ្នែកព្រមទាំងការយំស្រែកដ៍គួរអោយស្រណោះនិងដោយរន្ធត់ចិត្តពីនារីដែលជាជនសង្ស័យរូបនោះបានអោយដឹងថា៖ មូលហេតុដែលនាងសម្រេចចិត្តលក់គ្រឿងញៀននោះដោយសារនាងគ្មានជម្រើសអ្វីទៀតទេណាមួយនាងត្រូវការលុយដើម្បីយកមកចិញ្ចឹមកូនតូចរបស់នាងដែលទើបមានអាយុកន្លះខែប៉ុណ្ណោះហើយនាងគ្មាននរណាទីពឹងទេប្ដីរបស់នាងក៍ត្រូវសមត្តកិច្ចចាប់ដាក់គុកទៀត។ ពេលនេះកូនស្រីតូចរបស់នាងដែលទើបតែកើតបានកន្លះខែហើយកូនរបស់នាងកើតមិនគ្រប់ខែទៀតនោះ(កូនកើត7ខែ) ត្រូវកំព្រាទាំងឪពុកទាំងម្ដាយហើយត្រូវបានអ្នកជិតខាងយកទៅចិញ្ចឹម។ បើតាមសមត្តកិ្ចបានអោយដឹងថា៖ មុនពេលធ្វើការឃាត់ខ្លួនស្ត្រីរូបនោះកម្លាំងសមត្តកិច្ចបានធ្វើការល្បាតក្នុងមូលដ្ធានលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញស្ត្រីដែលជាជនសង្ស័យរូបនោះកំពុងឈរចែកចាយគ្រឿងញៀនដោយមានការសង្ស័យទើបសមត្តកិច្ចធ្វើការឆែកឆេរហើយក៍បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន5កញ្ចប់ដែលស្ត្រីរូបនោះលាក់នៅក្នុងកាបូបដៃតូចើយក៍ធ្វើការឃាត់ខ្លួនតែម្ដង។ជនសង្ស័យនិងថ្នាំញៀនចំនួន5កញ្ចប់ត្រូវបានសមត្តកិច្ចនគបាលប៉ុស្តិ៍ទួលសង្កែបញ្ចូនទៅអធិការដ្ធាននគបាលខណ្ឌឬស្សីកែវដើម្បីកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕