កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​ឯកឧត្តម​ជា សុ​មេធី ធ្វើការ​ ​ឃាត់​ឈើប្រណិត​រាប់ពាន់​ដុំ​នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​

0

​ ​ខេត្ដ​រតនគិរី ៖ ឈើ​ប្រណីត​រាប់ពាន់​ដុំ​ត្រូវបាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​ឯកឧត្តម​ជា សុ​មេធី ឃាត់​ធ្វើការ​ពិនិត្យ​នូវ​រាល់​បទ​ស្លា​ន បែបបទ​លិខិតស្នាម​ផ្សេងៗ​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៤ នៅ​មាត់​ទន្លេសេសាន ស្ថិតក្នុង​ស្រុក​វ៉ើ​ន​សៃ ខេត្ដ​រតនគិរី ។​ ​ ​

ឈើ​ប្រណីត​ដែល​កម្លាំង​នាយកដ្ឋាន​ធ្វើការ​ឃាត់​នៅ​មាត់ទន្លេ​ស្រុក​វ៉ើ​ន​សៃ​នេះ ត្រូវបាន​គេ​ដឹងថា ដឹក​ចេញពី​តាម​តំបន់​នានា​ដូចជា​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​តំបន់​ឧទ្យាន​ជាតិ ជាដើម ហាក់បីដូច​ជាមាន​ភាព​អនាធិបតេយ្យ យ៉ាង​គគ្រឹកគគ្រេង ។ ​នៅក្នុង​ការឃាត់​ខាងលើ​នេះដែរ ក្រោយពី​សមត្ថកិច្ច​ចម្រុះ ត្រួតពិនិត្យ​រាល់​បែបបទ​លិខិតស្នាម​គ្រប់គ្រាន់ បានប្រគល់​ឈើ​ទាំងនោះ​ជាង​មួយ​ពាន់​ដុំ​ទៅឱ្យ ក្រុមហ៊ុន​របស់លោក​ឧក​ញ៉ា ទ្រី ភាព ព្រោះ​ក្រុមហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ព្រៃ​សម្បទាន​ផ្សេងៗ​បង់ពន្ធ​ជូន​រដ្ឋាភិបាល ។​

​ ​ប៉ុន្ដែ​អ្វី​ដែលជា​បញ្ហា​រិះគន់​នោះ រាល់​ឈើ​ប្រណីត​ទាំងអស់​នៅក្នុង​ស្រុក​វើ​ន​សៃ សុទ្ធសឹងតែ​កាប់បំផ្លាញ​ដឹក​ចេញ​តំបន់​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​វរៈជ័យ​ដោយ ក្រុម​ឈ្មួញកណ្ដាល​ប្រើ​ប្រជាពលរដ្ឋ​ឱ្យ ចូល​ព្រៃ​កាប់​ឈើ​ក្នុង​១​ម៉ែត្រគូប​តម្លៃ ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​៨០​ម៉ឺន​រៀល ដើម្បី​លក់​ឱ្យ​ក្រុមហ៊ុន​ដោយ​ស្របច្បាប់​។​បញ្ហា​នេះ​សព្វថ្ងៃ​ក្រុម​ឈ្មួញកណ្តាល​តែងតែ​យកឈ្មោះ​ក្រុមហ៊ុន​ស្របច្បាប់​ទៅ​លាប​ពណ៌​ដើម្បី​រកស៊ី​ក្នុង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ក្នុង​ប្រយោជន៍​មិន​ត្រឹមត្រូវ​។ សូមបញ្ជាក់​ផងដែរ​ថា ឈើ​ប្រណីត ទាំង​រាប់ពាន់​ដុំ​នោះ​មាន​បាញ់​ជា​អក្សរ ចំណាំ​ផ្សេងៗ​គ្នា​ដូចជា ត​, ម​, ណ​, M-53 , LT ជាដើម ។ ​ ​

ហើយ​ឈើ​ដែល​ឈ្មួញកណ្ដាល​ដឹក​យកមក តាម​មាត់​ទន្លេសេសាន ដើម្បី​ដឹក​បន្ដ ចូល​ក្រុមហ៊ុន​នេះ មិនត្រូវ​បានដឹង​ឈ្មោះ ឈ្មួញកណ្ដាល​នៅឡើយ​ទេ ដោយ​គេ​អះ អាង​ថា ឈើ​នេះ​ជា​ឈើ​ស្របច្បាប់​របស់​ក្រុមហ៊ុន​ឧកញ៉ា​ទ្រី​ភាព ។​ ​ ​ចំណែក​កម្លាំង​សមត្ថកិច្ច​ដែល​ដេក យាម​ឈើ​ប្រណីត​ខាងលើ​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ ក៏បាន​ដកថយ​អស់​ទៅវិញ​ផងដែរ ៕01 02 03