​ឈ្មួញ​លួច​ប្រើ​ឈ្មោះ​អភិបាលខេត្ត​កំពង់ធំ ដឹកគោ ក្របី ជ្រូក ដោយ​គ្មាន​ច្បាប់

0

​កំពង់ធំ = ឈ្មួញ​ដឹកគោ ក្របី បាន​តំឡើងរឹក​ព្រមទាំង​បាន​អួតអាង​ថា សម័យ​ឥឡូវ​ការ​ដឹកគោ ក្របី និង​ជ្រូក​ពុំមាន​ច្បាប់​ទូទាំងប្រទេស ហើយ​ម្យ៉ាងទៀត​ក្នុង​ខេត្តកំពង់ធំ គ្មាន​ន​ណា​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​លោក​ឈ្មួញ​ថា​បាន​បង់​ជូន​មន្ត្រី​ជំនាញ និង​អង្គភាព​ពាក់ ព័​ន្ឋ​អស់ហើយ Image66មហាជន​ក៏ដូចជា​មន្ដ្រីរាជការ បាន​ប្រាប់​អោយដឹងថា​តាម​ការ សង្កេត​មើលឃើញថា គោ ក្របី របស់លោក ឆោម សំ បូរ ដែល​បាន​ដឹកជញ្ជូន​ដោយ​គ្មាន​ច្បាប់​បាន​យ៉ាង​រលូន​ពុំ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប នោះទេ​ព្រោះ​លោក ឆោម សំបូរ បាន​និយាយថា លោក បាន បង់លុយ​ជូន​បក្ស ៣​ទៅ​៤​ម៉ឺ​ដុល្លា​ក្នុង​១​ឆ្នាំ ដោយ​មិនចាំបាច់​ធ្វើ​ច្បាប់​ក៏បាន​ដែរ ព្រោះ​គេ​យោគយល់ ហើយ​មន្ដ្រី​ដែល​ចុះ​ឆែកឆេរ​ក៏​ពុំ​ហ៊ាន​ធ្វើ​នោះដែរ ចំណែក​ប្រជា​ពល​រដ្ន​ដែល​បាន​បាត់គោ ក្របី ពុំដែល​រកឃើញ​ម្ដងណា​ទេ ដោយសារតែ​ការដឹក​គោ ក្របី​អត់​ច្បាប់​នេះ​។ Image59
​លោក ម៉​ក៉ យុទ្ធនា អនុប្រធាន​មន្ទីរ ទទួលបន្ទុក​ពេទ្យសត្វ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា សម្រាប់​ឈ្មួញ​ដឹកគោ ក្របី​ដែល​ដឹក​ចេញ​នេះ គឺ​គេ​បាន​រក​ចំណូល​បង់អោ​យ​ឲ្យ​ខេត្ត​យ៉ាង​ត្រឹមត្រូវ ហើយ​ការដឹក​លើស គឺមាន​គេ​ពិនិត្យមើល​ពី​ដើមទី ព្រមទាំង​កំណត់​ពេលវេលា​ទៀតផង ចំណែក​ច្បាប់​បើតាម​ស្មាន​ប្រហែលជា​ផ្ញើរ​មកហើយ រីឯ​អ្នក​ចុះ​ត្រួតពិនិត្យ​គឺ​ខាង​ពេទ្យសត្វ ទាល់តែ​ព្រះរាជអាជ្ញា​ហៅ​បាន​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​មិនមែនជា​សមត្ថកិច្ច​ទេ ចំណែក​ការបង់​ជូន​ខេត្ត​នេះ​គឺ​គេ​មាន​ដីការ​របស់គេ បើ​មិន​អ​ញ្ជឹ​ង​គេ​មិនអាច​ធ្វើ​អ​ញ្ជឹ​ង​បានទេ ។​Image65
​លោក តាន់​ម៉ែង​ឆាង ប្រធាន​ផ្នែក ពេទ្យសត្វ​ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា លោក​ត្រៀមខ្លួន​ជានិច្ច​និង ចុះ​ចាប់ ឲ្យ​តែមាន​បទ​បញ្ចា​ពី​លោក ម៉ក យុទ្ធនា អនុប្រធាន​មន្ទីរ​ពេទ្យសត្វ តែ​លោក​ពុំបាន​ផ្ដល់​តំលៃ​អោយ​ទៅលើ ពេទ្យសត្វ​ក្រុង​ស្ទឹងសែន​ទេ ហើយក៏​ពុំមាន​ការគោរព​សិទ្ធ​គ្នា​ដែរ ពាក់​ព័​ន្ឋ​ទៅ​និង​ការប្រើ​មន្ត្រី​ចូល​និវត្ត​ជា​សិទ្ធ​របស់​អស់លោក​ខាងលើ កន្លងមក​ខ្ញុំ​បាន​សុំ​គោលការណ៍​ចុះ ត្រួតពិនិត្យ ឡាន​ដឹក​ជ្រូក គោ ក្របី តែ​ពុំមាន​ការឯកភាព បច្ចុប្បន្ន​ជ្រូក​កាប់ ក្រៅ​សត្វឃាត ជ្រូក​មាន​ជំងឺ ពាសពេញ តែ​ពុំ​ត្រូវបាន​លោក ម៉ក យុទ្ធនា ចាត់វិធានការ​នោះទេ ចំណែក​ខ្ញុំ​មិនអាច​ចាប់​បានទេ ដោយសារតែ​ខ្ញុំ​ពុំមែន​ជា​មន្ត្រីនគរបាល​យុត្ត​ធម៌ ពេល​ចាប់​មក ពុំមាន​សិទ្ធ​ក្នុង​ការកសាង​សំណុំរឿង និង​ពុំមាន​ការទទួលខុសត្រូវ ពី​ព្រះរាជអាជ្ញា​បញ្ជា​មក ម្យ៉ាង​បើ​មេ​ខ្ញុំ​មិនអោយ​ទៅ​ឲ្យ​ខ្ខ្ញុំៗ​ក៏​ហ៊ាន​ទៅ​ដែរ​ព្រោះ​ខ្ញុំ​រស់នៅ​ក្រោម​បញ្ចា​គេ ប៉ុន្ដែ​ជ្រូក គោ ក្របី ក្នុង​មួយថ្ងៃ​ចេញ​៤ ទី​៥ ឡាន ដាក់​ច្បាប់​ទៅ​ភ្នំពេញ តែ​បែរជា​ដឹក​ទៅ​វៀតណាម​ទៅវិញ ។​Image47
​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការចោទប្រកាន់ថា លោក​ឆោម​សំ បូរ ដែលជា​ឈ្មួញ​បាន អួតថា បាន​បង់​ជូន​បក្ស​ក្នុង​មួយឆ្នាំ ៣​ទៅ​៤ ម៉ឺន​ដុល្លា​នោះ លោក​បានទទួល​ដំណឹង​ដែរ លោក​កំពុងតែ​តាមដាន មើល​មន្ត្រី​ខិលខូច​យ៉ាង​ម៉ត​ចត់ ដើម្បី​សួរនាំ​អោយបាន​ជាក់លាក់ លោក​បាន​ជឿជាក់ថា ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ ពុំមាន​ការពាក់​ព័​ន្ឋ​ក្នុង​រឿងនេះ​ជាដាច់ខាត ហើយ​នេះ​ប្រហែលជា​កន្ទេល​ធំ​បន្លំ​ដេក​ហើយ ។​Image46
​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​នេះ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា​រឿងនេះ​ឯកឧត្តម បាន ទទួល​ព័ត៌មាន​អញ្ចឹង​ដែរ គឺ​ទី​១ គឺ​ប្រាប់​ឲ្យ​ទៅ​លោក ប្រធាន​មន្ទីរ​ហៅ លោក​ឆោម សំ បូរ មក​សួរនាំ អំពី​យកឈ្មោះ​ខ្ញុំ​ទៅប្រើ​ប្រាស​និង​ការបង់​ចំណូល​ចូល​ខេត្ត ហើយ​ឲ្យ​យក វិ​ក័យ​ប​ត្រ មក​ដាក់​និង​បុគ្គលិក​ដែល​បាន​អនុ​ឡោម​ពី​ក្រសួង​ថាអោយ​នាំ​ចូលមក​ប៉ុន្មាន ទី​២ គឺ​ឲ្យ​សមត្ថកិច្ច ត្រួតពិនិត្យ​រថយន្ត​ដឹក​ជ្រូក គោ ក្របី បើ​ពិនិត្យថា មានការ​ដឹក​លើស​ចំនួន​ក្នុង​ច្បាប់ និង ពុំមាន​លិខិត​ត្រឹមត្រូវ និង​ឲ្យ​សមត្ថកិច្ច​ចាប់​។​
​ដោយ ប៊ុន រិទ្ធី
Image60