ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥នៅទីបញ្ជាការដ្ឋានវរ៥១៥ចំណុះកងពលតូចថ្មើរជើងលេខ៥១ស្ថិតនៅភ្នំខ្លែងព័ណ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនដែលមានសិក្ខាកាមជាពលទាហាននៅក្នុងវរ៥១៥ចំនួន១០០នាក់ដែលមានរយ:ពេល៣០ថ្ងៃចាប់តាំងថ្ងៃទី១ខែសីហាដល់ថ្ងៃទី៣១សីហា២០១៥ទើបបានបញ្ចប់វគ្គហ្វឹកហ្វឺនហ្វឹកហ្វឺនទូរទៅនៅហ្នឹងកន្លែងនេះ។ពិធីនេះមានការចូលរួមលោកឧត្តមសេនីយ៍ត្រីសេងធារិនមេបញ្ជាការរងជានាយសេនាធិការកងពលតូចលេខ៥១និងមេបញ្ជាការរងនិងមេបញ្ជាការ មេបញ្ជារងវរះនិងសិក្ខាកាមជាច្រើនាក់ទៀត។
លោកសេង ធារិន បានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺននេះថាសិក្ខាកាមចំនួន១០០នាក់បានរៀនវគ្គហ្វឹកហ្វឺននេះមានយុត្តិសាស្ត្រយុទ្ធវិធីដើម្បីការពារសន្តិសុខជូនពលរដ្ឋនិងមាតុប្រទេសផងដែរ។លោកបន្តទៀតថានេះជាលើកទី២ហើយដែលវរសេនាតូចលេខ៥១៥ចំណុះឲ្យកងកងពលលេខ៥១និងធ្វើពិធីបើកវគ្គហ្វឹកហ្វឺនលើកទី៣ដល់នាយទាហាននិងពលទាហានបន្តទៀតនៅថ្ងៃខាងមុខនេះ។លោកសេងធារិនបានថ្លែងកោតសរសើរដល់មេបញ្ជារវរដែលបានរៀបចំបើកវគ្គហ្វឹកហ្វឺននេះជាបន្តបន្ទាប់ដល់សិក្ខាកាមដែលជានាយទាហាន ពលទាហានដើម្បីឲ្យមានជំនាញ់រហូតដល់២វគ្គកន្លងមកហើយក្នុងការលើកកំពស់និងសមត្ថភាពលើការប្រើប្រាស់ជំនាញទូរទៅនៅនឹងកន្លែងពិសេសកងទ័ពដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់ឲ្យស្ទាត់ជំនាញក្នុងការធ្វើសង្គ្រាមដើម្បីច្បាំងតទល់និងសត្រូវឈ្លានពានផងដែរ។ហើយការហ្វឹកហ្វឺនដល់សិក្ខាកាមទ័ពទាំង១០០នាក់នេះមានការឧបត្ថម្ភឡើងដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានយកថវិកាផ្ទាល់ខ្លួនរបស់សម្តេចហើយសម្តេចបានធ្វើការឧបត្ថម្ភសំរាប់ក្នុងឆ្នាំបន្តៗទៀត។ហើយការហ្វឹកហាត់នេះគឺមានរៀបជាបន្តទៀតដល់ពលទាហាន នាយទាហានសំរាប់កងពលតូចលេខ៥១។លោកក៏បានដាស់តឿនដល់មេបញ្ជាការវរគ្រប់បណ្តាអង្គភាពត្រូវជ្រើសរើសទ័ពកុំយកអ្នកលក់ម៉ូតូចូលធ្វើទ័ព បើកូនចៅរបស់ទាហានចាស់ឲ្យចូលទៅ នាំគ្នាធ្វើអំពើល្អសំរាប់អង្គភាព អ្នកគេចវេសមិនចូលហ្វឹកហ្វឺតត្រូវកាត់ឈ្មោះចេញ ត្រូវគោរពតួនាទីភារកិច្ចកងទ័ព សាមគ្គីភាពផ្ទៃក្នុង ត្រូវរាយការណ៏ឲ្យបានលឿនដោះស្រាយឲ្យបានឆាប់ សូមមេឲ្យចេះស្តាប់កូនចៅផង បើធ្វើខុសដាក់វិន័យកងទ័ពលោកក៏បានសរសើរទៅលើបណ្តាអង្គភាពក្នុងវរការងារចិញ្ចឹមទ័ព ការងារផ្ទះបាយរួម សួនបន្លែ ចិញ្ចឹមសត្វ អនាម័យ ស្តារលានដ្ឋានថែរក្សាអាវុធ(ដុះខាត់ឱ្យស្អាត)វិន័យសណ្តាប់ធ្នាប់ ឯកសណ្ឋានចៀងវាងពីគ្រឿងញៀន ល្បែងស៊ីសងជាដើមបានល្អ។លោកបានផ្តាំផ្ញើរ ដល់សិក្ខាកាមទាំងចំនួន១០០នាក់ត្រូវប្រកាន់ជាតិនិយមត្រូវយកចតិ្តទុក្ខដាក់ការសិក្សា.ត្រូវមានសាមគ្គីផ្ទៃក្នុងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៏ មានកិច្ចសហការស្ថាប័នមានសមត្ថកិច្ច.ផ្តល់ឱកាសឲ្យទាហានក្មេងៗគ្រប់គ្រងថែរក្សា សម្ភារ: បរិក្ខា សព្វាវុធត្តូវយកចិត្តទុកដាក់ថែសុខភាពហើយពេលដែលចេញទៅអង្គភាពវិញត្រូវយកជំនាញនេះទៅបំរើពលរដ្ឋក៏ដូចជាបំរើប្រទេសជាតិដែរគឺដើម្បីបង្កើនសមត្ថភាពឲ្យកងទ័ពមានសមត្ថភាពឲ្យបានគ្រប់គ្រាន់ក្នុងការការពារជាតិ៕