ខេត្តកំពង់ឆ្នាំង៖ តាមរបាយការណ៍មួយមាន៣ទំព័រដែលធ្លាយចេញពីលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សារគំរូក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖ នៅក្នុងឆ្នាំសិក្សា២០១៤និង២០១៥ លោកស្រីនាយិការសាលាគំរូក្រុង ឈ្មោះ ក្រូច សុន្ធា បានចាយវាយថវិការសាលាជាង៥៤លានរៀល គ្មានភាពប្រក្រតីគ្មានបញ្ជីស្នាមច្បាស់លាស់ កាន់លុយខ្លួនឯង ចាយខ្លួនឯង ធ្វើបញ្ជីទូទាត់ខ្លួនឯង កាន់ឃ្លាំងខ្លួនឯង ដែលធ្វើលោកគ្រូ អ្នកគ្រូ នៅក្នុងសាលាគំរូក្រុងកំពង់ឆ្នាំងមានប្រតិកម្មសុំអោយបកស្រាយ តែបកស្រាយមិនច្បាស់សាល់ ដោយពួកគាត់ស្នើសុំអធិការកិច្ចខេត្ត និងក្រសួងអប់រំ មេត្តាជួយចុះមកត្រួតពិនិត្យលំអិតផង។ នៅក្នុងរបាយការណ៍ចំថ្ងៃទី១៤ ខែសីហា នោះបានរៀរាប់អោយដឹងថា៖ សាលាមានថវិការ PB ដំណើរការសាលារៀនចំនួន ២២,៥២៨.០០០រៀល និងថវិការកម្មវិធីជំនួយដើម្បីកែរលម្អសាលារៀន របស់ប្រទេសស៊ុយអែត SIG ចំនួន១៣.៨៦៦.៨៨០រៀល សរុបថវិការទាំង២នេះស្មើនិង ៣៦.៣៩៤.៨៨០រៀល។ ដោយឡែកកន្លងមកក្នុងឆ្នាំសិក្សា២០១៤និង២០១៥ អ្នកស្រីនាយិការបានរកចំណូលតាមរយះលិខិតអំពាវនាវសុំការជួយឧបត្ថម្ភពីអាណាព្យាបាលសិស្សក្នុងម្នាក់ៗ៣០០០រៀល ក្នុងចំណោមសិស្សសរុប ២.៣៩២នាក់ សរុបទឹកប្រាក់ស្មើ ៧.១៧៦.០០០រៀល ដោយកំណត់ជួលកម្មករ២នាក់ សម្រាប់ថែបង្គន់អនាមយ័៣៣បន្ទប់ និងថែសួនច្បារក្នុងសាលារៀនទាំងមូល។ប៉ុន្តែនៅក្នុងឆ្នាំសិក្សា២០១៤និង២០១៥នេះ មិនឃើញមានជួលកម្មករមកថែទាំបង្គន់និងថែទាំសួនច្បារ អោយដូចក្នុងខ្លឹមសារនៃលិខិតអំពាវនាវសុំការឧបត្ថម្ភថវិការពីអាណាព្យាបាលសិស្សឡើយគឺការថែទាំបង្គន់និងការថែទាំសួនច្បារប្រើអោយសិស្សអោយលាងបង្គន់និងថែសួនដដែល។ ក្នុងនោះដែរនៅមានថ្លៃម៉ៅការអោយភាស៊ីកង់ ឈ្នួលតូបលក់ដូរ ភាស៊ីតូបប្រចាំថ្ងៃ ឈ្នួលគ្រូៗបង្រៀនគួរក្នុងសាលា ឈ្នួលសាលាបង្រៀនភាសារ សរុបមានចំនួន ១២.២៤០.០០០រៀលទៀត។ លោកគ្រូអ្នកគ្រូនៅក្នុងសាលាបានលើកឡើងថា៖ ក្នុងការដឹកនាំរបស់នាយិការសាលា តែងតែយកអំណាចជាប្រធានស្រែកឡូឡា គំរាមកំហែង ចង្អុលមុខដល់បុគ្គលិកសិក្សាជាគ្រូបង្រៀននៅពេលប្រជុំម្តងៗ មិនដែលឃើញមានធ្វើការអប់រំណែនាំដោយស្ងាត់ៗនោះឡើយ។ ការប្រើប្រាស់ថវិការគ្មានភាពប្រក្រតីនេះ ធ្វើអោយខ្វះខាតដល់ទិញសម្ភារៈរបង្រៀនសិស្ស ដោយអ្នកស្រីនាយិការបានប្រមូលថវិការកាន់តែម្នាក់ឯង ដោយចាយវាយ ផងធ្វើបញ្ជីផង កាន់សម្ភារះក្នុងឃ្លាំងខ្លួនឯងផង សូម្បីតែដី សក៏មិនទិញអោយគ្រូដែរ។ ទាក់ទងការចោទប្រកាន់ខាងលើនេះ អ្នកស្រី ក្រូច សុគន្ធា នាយិការសាលាគំរូក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះថា៖កាលពីថ្ងៃទី២៩ ខែសីហា មានការប្រជុំមួយនៅក្នុងសាលា ដែលមានលោកគ្រូអ្នកគ្រូតែ៥៧នាក់ទេបានមកប្រជុំ ក្នុងចំនួនគ្រូសរុប៨១នាក់ លោកស្រីបានបញ្ជាក់ថា៖ នៅក្នុងថ្ងៃប្រជុំលោកស្រីនោះបានបកស្រាយរាល់ការចាយវាយថវិការរបស់សាលាជូនអង្គប្រជុំបានច្បាស់លាស់អស់ហើយ ដោយលោកគ្រូអ្នកគ្រូទាំងអស់ក៏បានដឹងច្បាស់ទទួលយកបានគ្រប់ៗគ្នាហើយដែរ។ដោយឡែកការចោទប្រកាន់ខាងលើនេះមិនមែនេជាការពិតនោះឡើយ គឺជារឿងទំនាស់បុគ្គលជមួយ លោកស្រី សន សុខសុន ជានាយិការរងសាលា ចេញពីការច្រណែនអំណាចគ្នាតែប៉ុណ្ណោះ ដែលជាអ្នកហែកហួររឿងក្នុងសាលាខាងលើនេះ។ចំណែករឿងនេះ លោកស្រីបានធ្វើរបាយការណ៍ ផ្ញើជូនលោកប្រធានមន្ទីរអប់រំខេត្តរួចហើយ ដោយលោកប្រធានមន្ទីរបាននិយយាយថាលោកនិងធ្វើការកោះប្រជុំដើម្បីដោះស្រាយបញ្ចប់រឿងនេះ ។ ដោយឡែកលោកស្រី សន សុខសុន ជានាយករងសាលា បានជួបជាមួយអ្នកយកព័ត៌មានយើងនៅល្ងាចថ្ងៃទី០១ ខែកញ្ញា នឹងបាននិយាយអោយដឹងថា៖រឿងទាំងអស់ខាងលើគឺជារឿងពិតជារឿងថវិការរបស់សាលា សំរាប់អភិវឌ្ឍន៍សាលា សំរាប់បំរើការសិ ក្សាអោយសិស្ស សំរាប់ទិញសម្ភារៈបង្រៀនសិស្សក្នុងសាលារបស់លោកគ្រូអ្នកគ្រូ ជារឿងអ្នកដឹកនាំពុករលួយ ប្រើអំណាចផ្តាច់ការ ប្រើប្រាស់ចាយវាយថវិការគ្មានតម្លាភាពខុសច្បាប់ហិរញ្ញវត្ថុ គឺចាយវាយ ធ្វើបញ្ជី និងទូទាត់តែម្នាក់ឯង កាន់ឃ្លាំងដោយខ្លួនឯងគឺមិនមែនជារឿងទំនាស់បុគ្គលឡើយ គឺជារឿងផលប្រយោជន៍រួមរបស់សិស្ស និងលោកគ្រូអ្នកគ្រូក្នុងសាលា។ លោកស្រី សន សុខសុន បានបញ្ជាក់រឿងពិតមួយនៅក្នុងប្រជុំថ្ងៃទី២៩ ខែសីហា ដែលអ្នកស្រីនាយិការសាលាបកស្រាយចំពោះមុខលោកគ្រូអ្នកគ្រូទាំង៥៧នាក់ថា៖ថវិការឥណទាន SCN សំរាប់អោយលោកគ្រូអ្នកគ្រូខ្ចីចងការ មានប្រាក់ការថោកគឺ ១០០ដុល្លាមានការប្រាក់តែ១ដុល្លាក្នុង១ខែ កាលពី៧ឆ្នាំមុនអ្នកស្រីនាយិការបានទទួលគ្រប់គ្រងប្រាក់ចំនួន១.៩៣៥ដុល្លា ហើយថវិការនេះបានអោយលោកគ្រូអ្នកគ្រូខ្ចីអស់។ប៉ុន្តែរហូតមកដល់ពេលនេះការប្រាក់ត្រូវកើនឡើងបាន១.៥៩៦ដុល្លា គឺជាគោលការណ៍ សំរាប់ចំ ណាយជាអំណោយដល់សិស្សក្រីក្រ និងចំណាយអភិវឌ្ឍន៍សាលាក៏មិនឃើញ គឺអ្នកស្រីនាយិការគ្មានរបាយការណ៍បង្ហាញ អោយដឹងថា ថវិការនោះ កើនឡើងប៉ុន្មាន នៅសល់ប៉ុន្មាន ចាយអស់ប៉ុន្មាន តើអោយលោកគ្រូ អ្នកគ្រូក្នុងសាលាស្ងប់ចិត្តម្តេចកើតទៅ។ រឿងខាងលើនេះនៅល្ងាចថ្ងៃទី០១ ខែកញ្ញា លោក ពេជ សំបូរ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត មិនអាចសុំការបំភ្លឺបានទេ ព្រោះលោកបានទៅទស្សនៈការងារនៅប្រទេសថៃ។ដោយឡែកអ្នកគ្រូ លោកគ្រូ នៅក្នុងសាលាបឋមសិក្សាគំរូក្រុង ស្នើសុំទទូចដល់ស្ថាបន័ពាក់ព័ន្ធទាំងអស់ ពិសេសអធិការកិច្ចមន្ទីរអប់រំខេត្ត អធិការកិច្ចសាលាខេត្ត អធិការកិច្ចក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយចុះមកត្រួតពិនិត្យស្រាវ ជ្រាវ រកថវិការទាំងអស់ខាងលើនេះយកមកបំរើអោយផលប្រយោជន៍អោយសិស្សសាលា២.៣៩២នាក់ និងលោកគ្រូ អ្នកគ្រូ៨១នាក់ នៅក្នុងសាលាគំរូក្រុងកំពង់ឆ្នាំងដោយក្តីអនុគ្រោះផងចុះ៕