ប៉ូលិស​បង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​ឃាត់ខ្លួន​ថៅកែ​ប្ដី​ប្រពន្ធ រួម​ជាមួយ​នារី​៧​នាក់​

សៀមរាប​៖ ទីតាំង​ហាង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​មួយ​កន្លែង​ត្រូវបាន​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប​ដឹកនាំ​មន្ត្រីប៉ូលិស​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ធ្វើ​ការចុះ​បង្ក្រាប​ដោយ​ខ្លួន​ថៅកែ​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​រួម​ជាមួយ​នារី​៧​នាក់​ផង​ដែរ

​។​

​    ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​២៨​ខែ​មេសា​ឆ្នាំ​២០១៤​ដោយ​ហាង​ម៉ាស្សា​មាន​(​យីហោ​ពេញចិត្ត​)​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី​សង្កាត់​ស្វាយដង្គុំ​ក្រុង​.​ខេត្ត​សៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​សំរិទ្ធ​សាខុន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​។​

​    ​លោកស្រី​វរ​សេទោ​ដួង​ថាវ​រី​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​បាន​ឲ្យដឹងថា​ការចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ខេត្ត​ដោយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នារី​៧​នាក់​និង​ថៅកែ​ជា​ប្ដី​ប្រពន្ធ​(​ប្ដី​ឈ្មោះ​ឈៀង​គង់​អាយុ​៣៨​ឆ្នាំ​ជនជាតិ​ខ្មែរ​ប្រពន្ធ​ឈ្មោះ​អៀង​គឹម​ឡៃ​អាយុ​៤២​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​.​ឃុំ​ព្រះ​ពន្លា​ក្រុង​សេរី​សោ​​ភ័ណ​ខេត្តបន្ទាយមានជ័យ  ។​បាន​មក​ជួល​ផ្ទះ​ខាងលើ​រកស៊ី​តាំងពី​ខែ​៧​ឆ្មាំ​២០១១​មក​ម្លេះ​។​

​    ​លោកស្រី​បន្ថែម​ថា​ករណី​សញ្ចរ​កម្មនេះ​ការិយាល័យ​បាន​រៀបចំ​កសាង​សំណុំរឿង​​បញ្ជូនទៅ​តុលាការ​ក្នុង​ថ្ងៃ​ទី​២៩​នេះ​ចំណែក​ស្ត្រី​បំរើ​សេវា​ផ្លូវភេទ​ទាំង​៧​នាក់​នោះ​និង​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​។​
DSC04789 DSC04806 DSC04814