ខេត្តកំពង់ឆ្នាំង៖ អាជីវករខាងក្រៅផ្សារលើផ្នែកខាងជើងផ្សារប្រមាណជិត១០នាក់បានឈ្លោះ
ប្រកែកគ្នាយ៉ាងតឹងសសៃករ បន្ទាប់ពីអ្នកលក់ដូរមួយចំនួនអត់កន្លែងដាក់ឥវ៉ាន់លក់ដូចសព្វដង ពីមុនមក និងមិនឃើញអ្នកម៉ៅការភាស៊ីយកលុយពីពួកគាត់រៀងរាល់ថ្ងៃនោះ ចេញមុខមកជួយរៀបចំកន្លែងលក់ដូរអោយពួកគាត់ឡើយ។ការឈ្លោះប្រកែកគ្នានេះបានកើតឡើងនៅវេលាម៉ោង១១ និង០៥នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតខាងក្រៅផ្សារលើផ្នែកខាងជើងផ្សារ។
អាជីវករម្នាក់បានអោយដឹងថា៖កន្លែងដាក់រានឬក្រាលកន្ទេលដាក់ឥវ៉ាន់លក់នៅខាងក្រៅផ្សារលើរបស់អ្នកល់កដូរមួយចំនួននេះ គឺខាងអាជ្ញាធរខេត្តក្រុងបានអនុញាតិអោយចែកគ្នាលក់ដូរជាបណ្តោះអាសន្នសិន ព្រោះអាជ្ញាធរបានត្រៀមធ្វើតូបជូនបងប្អូនអាជីវករខាងក្រៅផ្សារលើ ដើម្បីអោយពួកគាត់មានតូបលក់ដូរត្រឹមត្រូវ។ ប៉ុន្តែគំរោងនេះត្រូវបានអាជីវករនៅខាងក្នុងផ្សារលើតវ៉ាជំទាស់នឹងផែនការរបស់គណៈកម្មការរៀបចំសណ្តាប់ធ្នាប់និងសោភណ័ភាពខេត្តដោយពួកគាត់សុំអោយ អាជីវករលក់ដូរនៅខាងក្រៅលក់ដូរដាក់ឆ័ត្រដូចដើមវិញ។
ការអនុវត្តគំរោងខាងលើនេះត្រូវអាជីវករភាគច្រើនគាំទ្រ ប៉ុន្តែអាជីវករមួយចំនួនតូចនៅតែមានការតវ៉ា ព្រោះតែបាត់បង់ផលប្រយោជន៍ធំរបស់ពួកគេ ហើយអាជ្ញាធរបានស្រាវជ្រាវដឹងថា អ្នកតវ៉ាមួយចំនួននោះគឺជាសមាជឹករបស់គណកម្មាការផ្សារលើកន្លងមក ដែលពួកគេមានឆ័ត្រធ្លាប់បានជួលអោយអាជីវករដែលមានតម្លៃពី១៥០០ទៅ២០០០រៀលក្នុង១ថ្ងៃៗ។
បញ្ហទាំងនេះជាដើមរឿងដែលនាំអោយអាជីវករនៅខាងក្រៅផ្សារលើ ដណ្តើមកន្លែងដាក់ឥវ៉ាន់លក់ដូររៀងៗខ្លួននិងឈានទៅដល់ការឈ្លោះប្រកែកទាស់ទែងគ្នាទៀតផង។នៅក្នុជម្លោះ
ខាងលើនេះ មិនត្រូវបានអ្នកគ្រប់គ្រងផ្សារចេញមកធ្វើការដោះស្រាយអោយពួកគាត់នោះឡើយ គឺគេចាំតែដើរទារភាស៊ី អនាម័យ និងថ្លៃដាក់ឆ័ត្ររបស់ពួកគេតែប៉ុណ្ណោះ។
កន្លងមកអាជីវករផ្សារលើ និងអាជ្ញាធរក្រុងក៍បានប្រតិកម្មផងដែរចំពោះក្រុមហ៊ុន ថូ ម៉ាក់ អ្នកវិនិយោគទុនកសាងផ្សារលើថា៖មិនបានជួសជុលថែទាំផ្សារលើតាមសៀវភៅបន្ទុក ដែលផ្សារលើមានការធ្លុះធ្លាយខូចខាត មិនតែប៉ុណ្ណោះក្នុងគណកម្មាការផ្សារលើ បានបង្កអោយអាជីវករទាំងក្នុង និងក្រៅផ្សារមានការថ្នាំងថ្នាក់យ៉ាងខ្លាំង ដោយមានអ្នកលួចលក់ដីអោយគេធ្វើតូបនៅសងខាងផ្សារលើ យកភាស៊ី យកថ្លៃអនាម័យ មួយចំនួនខុសសៀវភៅបន្ទុក។
អាជីវករលក់ដូរនៅខាងក្រៅទាំងសងខាងផ្សារលើ បានសំណូមពរដល់លោកអភិបាលខេត្តជួយរៀបចំសណ្តាប់ធ្នាប់និងសោភណ័ភាពនៅសងខាងផ្សារលើនេះឡើងវិញផងបើពុំនោះទេអាជីវករខាងក្រៅផ្សារគឺនៅតែឈ្លោះគ្នាពីរឿងកន្លែងលក់ដូរនេះមិនឈប់ឡើយ។ដោយឡែ
កការបោះបង្គោលខណ្ឌ័ចែកកន្លែងលក់ដូរ ទុកផ្លូវរថយន្តតូចចង្អៀតមិនអាចបត់ចេញចូលបានឡើយ គឺបើចង់ចេញទាល់តែបើកឡានថយក្រោយ បញ្ហានេះសូមអាជ្ញាធរខេត្ត ក្រុងជួយរៀបចំអោយស្រួលបើករថយន្តចេញចូលដាក់ឥវ៉ាន់ផង៕