កូន​ត្រី​ឆ្តោ​បាន​ឆ្លងដែន​ពី​វៀតណាម​តាម​ច្រក​បន្ទាយ​ចក្រី មក​ស្រុក​ខ្មែរ​យ៉ាង​កំ​ហុក​

0

(​ខេត្តព្រៃវែង​)៖​ទីផ្សារ​កូន​ត្រី​ឆ្តោ​របស់​វៀតណាម​ចាប់ផ្តើម​មាន​ហាងឆេង​សំរាប់​ទីផ្សារ​នៅ​ស្រុក​ខ្មែរ ខណៈពេល​រដូវ ទឹក​តំឡើង​បាន​ចូល​មកដល់ ។ ជា​រៀងរាល់​យប់​ឈ្មួញ​នៅ​ស្រុក​ខ្មែរ បាន​នាំ​កូន​ត្រី​ឆ្តោ​ចូល​តាម​ច្រក​បន្ទាយ​ចក្រី​ក្នុង​ទឹក ដី​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​យ៉ាង​គ​គ្រិ​ក​គ20150828_095058គ្រេង មិន​រំខាន​ដល់​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​ជលផល​នោះទេ ។​
​ ​បានសេចក្តីថា រដូវ​ទឹក​តំ​ឡើងជា​រដូវ​ឡូត៍​នេសាទ មន្ត្រី​ជំនាញ​ជលផល​ជា​រដូវ​លុយ​ខ្មែរ និង​លុយ​ដុល្លា​អណ្តែត លើទឹក ហេតុនេះហើយ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​បើកដៃ​អោយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស រួច​នាំគ្នា​ទទួល​លុយ​ពីបទ​ល្មើស យ៉ាង​ត្រជាក់​ថ្លើម ហើយ​ព្យាយាម​បិត​បាំងគំនិត​ខូច​មិនអោយ​ធ្លា​យមក​ក្រៅ ។​
​ ​ទង្វើ​ក្រុម​សមត្ថកិច្ច ពិសេស​មន្ត្រី​ជំនាញ​ជលផល​បាន​លួច​ឃុបឃិត​ជាមួយ​ឈ្មួញ និង​អ្នក​ដែល​ប្រក​បរបរ​នេសាទ​ត្រី​ប្រើ​ឧបករណ៍​ល្មើសច្បាប់​យូរ​ឆ្នាំ​មកហើយ ។​
​ ​សូមបញ្ជាក់ថា កូន​ត្រី​ឆ្តោ​ឆ្លងដែន​មកពី​វៀតណាម​មក​បែងចែក​លក់​នៅ​ស្រុក​ខ្មែរ​តាម​ច្រក​បន្ទាយ​ចក្រី តាមរយះ ឈ្មួញ​ម្នាក់​ឈ្មោះ ដាង ជា​ជនជាតិ​វៀតណាម ដាក់​បង្កប់​ក្រោម​ធុង​ត្រី និង​ធុង​បង្កង ។ មានន័យថា​ឈ្មួញ​ម្នាក់នេះ មាន​អាជ្ញាប័ណ្ណ​នាំ​បង្កង​ពី​វៀតណាម មក​លក់​នៅ​ស្រុក​ខ្មែរ រួច​ឆ្លៀតឱកាស​ដាក់​កូន​ត្រី​ឆ្តោ​មកជា​មួយ​ដោយ​គ្រាន់តែ​បង់លុយ ថ្វាយ​ជូន​មន្ត្រី​ជំនាញ​ជលផល និង​សមត្ថកិច្ច​ច្រកទ្វា​អ្វីៗ​ដំណើរការ​មក​យ៉ាង​រលូន មិន​ខ្វល់​ពី​រឿង​ចាប់ចង​នោះទេ  ព្រោះ​សែនព្រេន​ខ្មោច​ស្រុក​ខ្មោច​ព្រៃ​អស់ហើយ គ្មាន​អ្នក​ណាមួយ​ហែកហួរ​អាថ៌កំបាំង​បានទេ ៕20150828_095058