ជិះទូក​ទៅលេង​ផ្ទះ​បងប្អូន​ជួប​និង​ខ្យល់ព្យុះ លិច​ទូក​ស្លាប់​ពីរ​នាក់​នៅ​ស្រុក​ពោធិ៍​រៀង

0

​ខេត្តព្រៃវែង​៖ខ្យល់ព្យុះ​លាយឡំ​និង​ទឹកភ្លៀង បាន​បោកបក់​យ៉ាងខ្លាំង​បណ្តា​អោយ​លិច​ទូក​ធ្វើអោយ​បុរស​ពីរ​នាក់​ស្លាប់បាត់​បង់ជីវិត​គួរអោយ​អាណោចអាធ័ម ។ ហេតុ​ការ​នេះ បានកើត​ឡើង​វេលា​ម៉ោង ១៦ និង​៤៥​នាទី នៅ​ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃIMG-20150902-WA0017​ក្រហឹម ឃុំ​កំពង់​ឬ​ស្សី ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ។​
​ ​លោក អ៊ុង ផាន អធិការ​ស្រុក​ពោធិ៍​រៀង បាន​ប្រាប់​កម្ពុ​ជាថ្មី​អោយដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត ទី​១ ឈ្មោះ សៅ ប៉ោ​ស៊ួ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ មុខរបរ​នគរបាល​រាជធានី ទី​២​ឈ្មោះ ចាន់ សុគន្ធា​រី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ទីលំនៅ​ភ្នំពេញ មុ​របរ​ជាង​ស័​ក្ខ​រូប ។​
​ ​លោក អ៊ុង ផាន បាន​អោយដឹងទៀតថា ជនរងគ្រោះ​បានមកពី​ភ្នំពេញ​លុះ​មក​កំពង់ទូក ក៏​ឡើង​ជិះទូក​បងប្អូន ដែល​នៅចាំ​ទទួល​ហើយ ក៏​ធ្វើដំណើរ​ទៅកាន់​ភូមិ​ជ្រៃ​ក្រហឹម ឃុំ​កំពង់​ឬ​ស្សី ស្រុក​ពោធិ៍​រៀង ដោយមាន​គ្នា​ទាំង​៦​នាក់ ប៉ុន្តែ​នៅសល់តែ​ប្រមាណ​៣០០​ម៉ែត្រ ប៉ុណ្ណោះ និង​ដល់​ច្រាំង​ស្រាប់​តែមាន​ព្យុះ​បោកបក់​បណ្តាល​ទូក​លិច ហើយ​អ្នក​ទាំង​បួន​នាក់​បាន​ស្រែកប្រាប់​ជនរងគ្រោះ​អោយ​តោង​ទូក​អោយ​ជាប់ ប៉ុន្តែ​ជនរងគ្រោះ​ទាំងពីរ​នាក់​បាន​ឃ្លាតឆ្ងាយ​ពី​ទូក ព្រោះ​ខ្យល់​បោកបក់​ខ្លាំង ហើយ​បាន​ស្លាប់​ទាំង​ស្លៀកខោ​ខូវ​បោយ​ជើងវែង​ផង​នោះ ស្រូបទឹក​ហែល​មិនបាន​ស្លាប់​គួរអោយ​អាណោចអាធ័ម ។ ចំណែក​អ្នកភូមិ​ក៏បាន​ចេញ​ទូក​មកជួយ​តែ​សង្គ្រោះ​បានតែ​៤​នាក់ ហើយ​ជនរងគ្រោះ​ក៏បាន​ស្លាប់បាត់​បង់ជីវិត ។​
​ ​លោក អ៊ុង ផាន អធិការ​ស្រុក​ពោធិ៍​រៀង បាន​អោយដឹងទៀតថា ចំណែក​សាកសព​ជនរងគ្រោះ លោក​បាន អោយកំលាំង​របស់លោក​ប្រមាណ ៧​នាក់ និង​ជួល​អ្នកជំនាញ​មុជទឹក រាវរក​ប្រមាណ​ម៉ោង ៩​យប់​ទើប​រក​សាកសព​ឃើញ ហើយ​សាកសព​ក៏​ត្រូវបាន​ប្រគល់អោយ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕IMG-20150902-WA0013 IMG-20150902-WA0017