បន្ទាយមានជ័យ ៖ ករណីគ្រោះថ្នាក់ចរាចររថយន្តបោះពួយយ៉ាងលឿនបុកម៉ូតូវីវ៉ា មួយគ្រឿង របួសធ្ងន់២នាក់ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកត្រង់ទីរួមក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ជាផ្លូវឆ្ពោះទៅកាន់ខេត្តសៀមរាប កាលពីយប់ម៉ុង១១ ថ្ងៃទី០១ សីហា ២០១៥ ហើយបើករត់បាត់ សមត្ថកិច្ចពុំទាន់រកឃើញរថយន្តបង្ករនូវឡើយទេ ។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងនៅរសៀលថ្ងៃទី២នេះថា ទាក់ទងិងករណីគ្រោះថ្នាក់ចរាចរខាងលើសមត្ថកិច្ចរបស់លោកមិនទាន់រកឃើញ អ្នកបើកបរ ឬរថយន្តបង្ករហេតុដែលគេដឹងថា ជារថយន្តនីសាន់ មកអនុវត្តតាមផ្លូវច្បាប់បាននូវឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងមានតម្រុយខ្លះ តែមិនទាន់ឈានទៅដល់ការស្នើរសុំតុលាការអនុវត្តនោះទេ។
សូមបញ្ចាក់ថា កាលពីយប់ថ្ងៃទី០១ មានរថយន្តនីសាន់ ណាវ៉ារ៉ា មួយគ្រឿង ដែលបើកពីលិចសំដៅទៅកើតក្នុងល្បឿនលឿន បានទៅបុកនិងម៉ូតូម៉ាក វីវ៉ា ពាក់ស្លាកលេខបាត់ដំបង ២០៨៨ បណ្ដាលឲ្យបុរស២នាក់ជាអ្នកបើកបរ និងអ្នកជិះម៉ូតូបើកចេញពីផ្លូវលេខ៣សំដៅទៅខាងត្បូង ប៉ើងខ្ទៀតចេញពីម៉ូតូដួលដេកលើថ្នល់ រងរបួសធ្ងន់ត្រង់មុខដៃជើងឈាមពេញខ្លួន។
ជនរងគ្រោះត្រូវបានគេដឹងថា ជាអ្នកធ្វើការក្នុងហាងនុំប៉័ងកៃគូ ត្រូវបានរថយន្តសង្ក្រោះរបស់ប៉ូលីសនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ។ ឯម៉ូតូនាំយកទីរក្សាទុនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីរងចាំការដោះស្រាយទៅតាមនីនិវិធីច្បាប់៕