សៀមរាប៖ថ្លែងនៅក្នុងពិធីនៅវត្តពោធ៍លង្កាកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៤ម្សិលម៉ិញនេះលោកឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបបានបញ្ជាក់ថាចុះបញ្ជីដីធ្លីមានលក្ខណះប្រព័ន្ទនេះជាទិសដៅរបស់រាជរដ្ឋាបាលមានដីត្រូវតែចុះបញ្ជីដើម្បីប្រែក្លាយឲ្យទៅជាទម្លាប់ប្រពៃណីនិង
បង្កើតបាននូវវប្បធម៌ចុះបញ្ជីដីធ្លីសម្រាប់កម្ពុជានៅពេលមុខ។ ម្យ៉ាងទៀតដើម្បីអនុវត្តគម្រោងនេះទៅបាន គឺទាមទារដល់មន្ត្រីអនុវត្តគម្រោង និង មានការសហការ ជាមួយអាជ្ញាធរដែនដីប្រជាពលរដ្ឋជាម្ចាស់ដី និង អ្នកមានការពាក់ព័ន្ធ គឺមានកាតព្វកិច្ចចូលរួមដើម្បីឲ្យក្រុមការងារ ប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់ តាមទម្រង់ និងនីតិវិធីដែលបានកំណត់ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់អាជ្ញាធរក្រុងសៀមរាប និងសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តអំពីលទ្ធផលនៃការអនុវត្តការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធជូនដល់ប្រជាពលរដ្ឋបានចំនួន៤សង្កាត់ក្នុងក្រុងសៀមរាបដោយទទួលលទ្ធផលប្រមូលទិន្នន័យបាន៣៨ពាន់៨៧៨ក្បាលដីសម្រេចចេញប័ណ្ណដី បាន ១២ពាន់៣៩៩ប័ណ្ណកម្មសិទ្ធ និងទទួលតម្លៃសេវាសុរិយោដី៦០២លាន៧៥៦ពាន់៤៤៤ រៀលគត់ ។
លោកចូនីអង់តូណិនតំណាងដៃគូអភិវឌ្ឍន៍ប្រទេសហ្វាំងឡង់និងចំណាប់អារម្មណ៍របស់លោកសួនសូផាអគ្គនាយករងនៃអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រនិងជានាយកកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីបានគូសបញ្ជាក់ថាដើម្បីក្នុងដំណើរការអនុវត្តគម្រោងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធកម្មវិធីទំនើប។
លោកឃឹមប៊ុនសុងបានគូសបញ្ជាក់ពីគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេសជាតិលើការគ្រប់គ្រងដីធ្លីរបស់រដ្ឋនិងឯកជនក្នុងការកាត់បន្ថយទំនាស់ដីធ្លីក្នុងការធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនិងបម្រើដល់ការវិនិយោគសម្ខាន់ចំពោះប្រជាពលរដ្ឋធ្វើការបង្កបង្កើនផលប្រកបមុខរបរផ្សេងៗដោយគ្មានការព្រួយបារម្ភនិងលើកស្ទួយជីវភាពរស់នៅទៀតផង។
លោកឃឹមប៊ុនសុងបានឲ្យដឹងពីគោលបំណងនៃការប្រជុំផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ដោយមានការកំណត់ព្រំដី ការវាស់វែងនិង ការវិនិច្ឆ័យ ដែលអនុវត្តដោយមន្ត្រីជំនាញសុរិយោដី ដោយសហការជាមួយអាជ្ញាធរ មន្ទីរអង្គភាពពាក់ព័ន្ធ និង ម្ចាស់ដី ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ ។នេះជាទិវាប្រវត្តិ សាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់ស្លក្រាមក្រុងសៀមរាបដោយខេត្តសៀមរាបជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចូលមកទស្សនាកម្សាន្តហើយត្រូវបានអាជ្ញាធរខេត្តក្រុងរៀបចំធ្វើផែនការអភិវឌ្ឍន៍ច្បាស់លាស់សម្រាប់រយៈពេលយូរអង្វែង លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។
លោកអភិបាលបន្ថែមបានធ្វើការណែនាំមួយចំនួន សម្រាប់អាជ្ញាធរមូលដ្ឋាននិង បងប្អូនប្រជាពលរដ្ឋ ដែលត្រូវចូលរួម ក្នុងការចង្អុលបង្ហាញពីលក្ខណៈភូមិសាស្ត្រនិង សាវតាដី ។ ម្យ៉ាងទៀតវិធីសាស្ត្រទំនើបនេះ ងាយធ្វើ ការចុះបញ្ជីដីធ្លីបានឆាប់រហ័សមានប្រសិទ្ធភាពនិងតម្លាភាពព្រមទាំងបានកំណត់បានច្បាស់លាស់អំពីតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រទៀតផង៕