ខេត្តបន្ទាយមានជ័យ៖ប៉ាណូមួយផ្ទាំងធំរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាដែលដាក់កាត់ទទឹងផ្លូវនៅតាមដងផ្លូវជាតិខេត្ត៦ត្រង់ចំណុចមុខសាលាវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិតារាងបាល់ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនស្រាបៀកម្ពុជានោះកំពុងយកផ្ទាំងប៉ាណូដ៏ធំមួយផ្ទាំងដាក់តាំងធ្វើការផ្សព្វផ្សាយស្រាបៀរបស់ខ្លួននៅមុខខ្លោងទ្វារសាលានោះយ៉ាងអាណាធិបតេយ្យធ្វើឲ្យសិស្សសាលាទាំងស្រីប្រុសមិនពេញចិត្តទាល់តែសោះហើយធ្វើការរិះគន់ដល់អាជ្ញាធរខេត្តធ្ងន់ៗថារាជរដ្ឋាភិបាលចេញច្បាប់ធ្វើការហាមឃាត់មិនឲ្យធ្វើការដាក់ប៉ាណូផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនៅតាមទីសាធារណះនិងនៅតាមផ្លូវដាច់ខាត។ចំណែកអាជ្ញាធរខេត្តបន្ទាមានជ័យវិញបានអនុញ្ញាត្តិឲ្យក្រុមហ៊ុនដាក់ផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹងធំៗស្ទើររាប់រយឯណោះពិសេសនោះអាចដាក់ផ្សាយនៅមុខសាលារៀនបានទៀតផងជាហេតុធ្វើឲ្យសិស្សសាលាចេញក៏ឃើញចូលរៀនក៏ឃើញធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់មិនលោះពេលសោះធ្វើឲ្យខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ១ខាងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសតែម្តង។នៅព្រឹកថ្ងៃទីខែ២កញ្ញាឆ្នាំ២០១៥នៅសាលាក្រុងសិរីសោភ័ណបានបើកវេទិការសាធារណដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិអំពីបញ្ហាប្រឈមរបស់ពលរដ្ឋនិងមន្ត្រីរាជការ។ក្នុងនោះមានសិស្សសាលាសម្តេចឪម្នាក់បានឡើងបញ្ចេញមតិថាក្មួយប្រុសសែនពីឆ្ងល់ថារាជរដ្ឋាភិបាលបានចេញច្បាប់ធ្វើការហាមប្រាមមិនឲ្យក្រុមហ៊ុនដាក់ធ្វើការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនៅលើផ្ទាំងប៉ាណូធំៗនៅតាមផ្លូវនិងទីសាធារណះដាច់ខាត។ក្មួយប្រុសបានបន្តទៀតថានៅក្នុងខេត្តបន្ទាយមានជ័យអាជ្ញាធរខេត្តមិនត្រឹមមិនឲ្យដាក់ផ្ទាំងប៉ាណូធំៗធ្វើការផ្សាយអំពីគ្រឿងស្រវឹងនោះទេផែមទាំងអនុញ្ញាត្តិឲ្យក្រុមហ៊ុនដាក់ផ្សាយគ្រឿងស្រវឹងនោះជាទ្រង់ទ្រាយធំទៀតផងពិសេសនៅមុខសាលារៀនក៏នុញ្ញាត្តិឲ្យដាក់ដែ។ក្មួយប្រុសបានបញ្ជាក់ទៀតថាដោយសារតែមានការដាក់ផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹងច្រើនពេកធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យមួយចំនួនធំនាំគ្នាគិតតែពីរឿងទិញស្រាយកមកផឹកពេលខ្វះមិនបានចេញទៅរកសីុចិញ្ចឹមកូនប្រពន្ធគិតតែពីផឹកពីព្រឹកដល់ល្ងាចក៏មានធ្វើឲ្យគ្រួសារនិមួយៗតើកអំពើហឹង្សាក្នុងគ្រួសារជាញឹកញាប់ពិសេសគ្រោះថ្នាក់ចរាចណ៍ស្លាប់មនុស្សជាច្រើននាក់មិនអាចគេចបានឡើយសិស្សនោះបានលើកសំនួរថាតើលោកអភិបាលខេត្តគួរតែឲ្យក្រុមហ៊ុនដាក់ផ្ទាំងប៉ាណូដាក់ផ្សាយគ្រឿងស្រវឹងរឺមិនឲ្យដាក់ដើម្បីប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យបានសុខសប្បាយនោះ៕