ខេត្តព្រះសីហនុ៖រថយន្តកុងតឺន័រ ០២គ្រឿងគេចគ្នាក្រឡាប់ធ្លាក់ជ្រោះជម្រៅជិត២០ម៉ែត្រនិងមួយគ្រឿងទៀតក្រឡាប់នៅក្បែរផ្លូវជាតិលេខ៤ត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងសង្កាត់១ ក្រុង ខេត្តព្រះសីហនុ។ករណីគ្រោះថ្នាក់ចរាចរណ៏នេះមិនមានមនុស្សស្លាប់នោះទេ។ហេតុការនេះបានកើតឡើងកាលពីម៉ោងប្រមាណ៩យប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ។ សមត្ថកិច្ចបាននិយាយថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត02គ្រឿងផ្សេងគ្នា រថយន្តទី១ប្រភេទ1.រថយន្តកុងទីន័រម៉ាកFright Linerស្លាកលេខភព 3B-3684 ក្បាលពណ៌ក្រហម ជាកម្មសិទ្ធក្រុមហ៊ុនសូងួន មានទិសដៅពី ក្រុងព្រះសីហនុទៅភ្នំពេញបានរ៉េចង្អូតធ្លាក់ទូរកុងទីន័រទៅបុកជាមួយរណាំងដែកសុវត្តិភាព(កាប់ប៉ារ៉ែល)ខាងស្តាំ ហើយក្បាល និង រឺម៉កធ្លាក់ចូលទៅក្នុងជ្រោះខសងស្តាំផ្លូវ។
រថយន្តនេះបើកបរដោយឈ្មោះ វាសនា ភេទប្រុស អាយុ 25ឆ្នាំ ទីលំនៅ ភូមិ3 សង្កាតលេខ1 ក្រុងព្រះសីហនុ។
2.រថយន្តកុងទីន័រម៉ាក Nissan ពណ៌ខៀវស្លាកលេខ ភព 3C-0612 របស់ក្រុមហ៊ុន
តិចស្រ៊ុន មានទិសដៅពី ភ្នំពេញ មកខេត្តព្រះសីហនុ បានគេចរថយន្តមួយគ្រឿងទៀតជ្រុលចង្កូតទៅបុកផ្លាកប៉ាណូពង្រីកផ្លូវធ្លាក់ទៅចិញ្ចើមផ្លូវ។អ្នកបើកបររថយន្តឈ្មោះ សូ ខុង ភេទ ប្រុស អាយុ27ឆ្នាំ ទីលំនៅ ភ្នំពេញ របួសស្រាល។ រថយន្តកុងតឺន័រទាំងពីរគ្រឿងបានខូចខាតធ្ងន់ធ្ងរព្រមទាំងបង្កអោយខូចខាតទ្រព្យសម្បត្តិរដ្ឋ ដូចជាផ្លាកប៉ាណូពង្រីកផ្លូវ 1-រនាំងដែកការពារសុវត្តិភាពប្រវែង 60ម៉ែត្រក្នុងហេតុការណ៍ខាងលើមន្ត្រីអាវុធហត្ថក្រុងបានជួយសំរួលចរាចរ និង ការពារនៅកន្លែងកើតហេតុ រហូតរថយន្តបានស្ទួច រួចរាល់នៅម៉ោង00:15នាទីថ្ងៃខែឆ្នាំដដែល៕