កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ជម្រុញ​ការអនុវត្ត​ន៏​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​ប៉ៃលិន មាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ជម្រុញ​ការអនុវត្ត​ន៏​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម លេង វី រូបភាព សេង សុវណ្ណារិទ្ធ (5)អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ទី​០៩ ទទួលខុសត្រូវ​ដឹកនាំ​ជម្រុញ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត , ឯកឧត្តម ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន ,​លោក​វរសេនីយ៍ឯក អ៊ុន សេរី​រ័ត្ន ស្នងការរង​ខេត្ត​ប៉ៃលិន តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ,​លោកនាយ នាយរង ,​លោក​អភិបាល អភិបាលរងក្រុង លោក​មេ​ប៉ុ​ស្ត៏ លោក​មេឃុំ ចៅសង្កាត់ លោក​មេភូមិ យ៉ាងច្រើន​កុះករ ។
​បន្ទាប់ពី​ការអាន​របាយការណ៍​ស្តីពី លទ្ធផល​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ថ្មី ចាប់ពី​ដំណើរការ​រហូតដល់​ថ្ងែ​ទី​៣១ ខែសីហា ឆ្នាំ​២០១៥ និង​ផែនការ​ផ្តល់​បន្ត​ឆ្នាំ​២០១៥-២០១៦ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ទី​០៩ បាន​ឲ្យ​អ្នកចូលរួម​ក្នុង​អង្គពិធី​បញ្ហា ពី​ការ​ប្រឈម​ដែល​ខ្លួន​ជួប​កន្លងមក ក្នុងពេល​ចុះទៅ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​ប្រជាពលរដ្ឋ ដូចជា សំភារៈប្រើប្រាស់​សំរាប់​ប្រតិបត្តិការ ( ឧបករណ៍​ចាស់ៗ និង​ខ្លះ​ខូច ) បញ្ហា​អគ្គិសនី ( តំបន់​ខ្លះ​ប្រព​ន្ធ័​អគ្គិសនី​មាន​រអាក់រអួល ខ្សោយ ឬ មិនមាន​តែម្តង ) ការបោះ​ពុ​ម្ភ​មានការ​ខូច ឬ ការយឺតយ៉ាវ ហើយ​ការផ្តល់​សលាក​ប​ត្រ័ព​ត៌​មិនបាន​គ្រប់គ្រាន់ តាម​តំរូវការ ។ ម្យ៉ាងវិញទៀត​ទាក់ទង​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ថ្មី មានការ​ខ្វះ​ខាត់​ឯកសារ​ច្រើន ដូចជា​ពុំមាន​សៀវភៅ​គ្រួសារ អត់​សំបុត្រកំណើត ដើម្បី​បញ្ជាក់ និង​មានការ​គា​សលុប​ច្រើន​ផងដែរ ពិសេស​មានការ​ពាក់ព័ន្ធ​ទៅ​តុលាការ ជាងនេះទៅទៀត​ក៏បាន​សំណូមពរ ដល់​នាយកដ្ឋាន​មេត្តាជួយ​សំរួល​នូវ​បញ្ហា​ទាំងនេះ​ដល់​ក្រុម​ងារ​ការ និង​ប្រជាពលរដ្ឋ​ផង ។​

ជាទី​បញ្ចប់​នៃ​កម្មវិធី ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម ការងារ​ទី​០៩ មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោក​មេភូមិ លោក​ចៅសង្កាត់ លោក​អភិបាលក្រុង​-​ស្រុក និង​នាយប៉ុស្តិ៍ ត្រូវ​សហការគ្នា​ធ្វើការ​ងារ​ឲ្យ​បានល្អ​ប្រសើរ និង​រាល់​បញ្ហា​ទាំងអស់នេះ ឯកឧត្តម នឹង​រាយ ការណ៍​ជូន​នាយកដ្ឋាន​ឲ្យ​ជួយ​សំរួល​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តំរូវការ ហើយនឹង​ជួយ​ជួសជុល ឬ ប្តូរ​ថ្មី​បាន​ឆាប់ៗ​នូវ​រាល់​ឧបករណ៍ប្រើប្រាស់ កុំ​ឲ្យ​មានការ​កកស្ទះ​ពេល​កំពុង ចុះ​ធ្វើ​យុទ្ធនាការ ។ ឯកឧត្តម បាន​មានប្រសាសន៍​បន្ថែមថា លោក​មេភូមិ លោក​ចៅសង្កាត់ លោក​អភិបាលក្រុង​-​ស្រុក និង​នាយប៉ុស្តិ៍ ត្រូវ​យល់ដឹង​ពី​ចំណុច ៣​សំខាន់ៗ គឺ ១.​ភារៈកិច្ច​រួមគ្នា មេភូមិ ចៅសង្កាត់ នាយប៉ុស្តិ៍ ត្រូវ​រៀ​ចំ​ឯកសារ​រួមគ្នា​ឲ្យ​បានល្អ​ប្រសើរ និង​ត្រឹមត្រូវ​ច្បាស់លាស់ អំពី​ប្រជាពលរដ្ឋ ណា​ដែល​មក​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័ ( តាមដាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខ្លួន កុំ​ឲ្យ​មានការ​ស្ទួន ២​ម្តង ឬ ស្ទួន​ឈ្មោះ​គ្នា ) ហើយ​ត្រូវ​ប្រជុំ​ជាមួយគ្នា​ជា​រាល់​ខែ ជាប្រចាំ ២.​ភារៈកិច្ច​ផ្សេងៗ ក្រុម​និ​មួយៗ ចេះ​ទទួលខុសត្រូវ និង​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតឡើង ពេល​ចុះ​ធ្វើ​យុទ្ធនាការ ត្រូវ​ប្រុង​ប្រ​យ​ត្ន័ ចំពោះ​ភិនភាគ​កុំ​ឲ្យ​ការ​ប្រ​លំ​គ្នា ( ជូន​កាល​មនុស្ស​ផ្សេងគ្នា មានមុខមាត់​ដូច ឬ កូនភ្លោះ និង​ក្រ​យ៉ៅ​ដៃ ) ការប្រមូល​ទិន្នន័យ​ច្រ​លំ ( ឈ្មោះ​ដូចគ្នា ) និង​ត្រូវមាន ឯកសារ​គ្រប់គ្រាន់​ពេល​មក​ធ្វើ ងាយស្រួល​ផ្ញើ​ទៅ នាយកដ្ឋាន​មិនមាន​បញ្ហា​ពេល​ក្រោយ ៣.​ការខុសឆ្គង និង​ទទួលខុសត្រូវ​ចំពោះ​ច្បាប់ ក្រុមការងារ ទាំងអស់​មិនត្រូវ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ឲ្យ​ប្រជាពលរដ្ឋ​ណា ដែល​មិនមាន​ឯកសារ​គ្រប់គ្រាន់ ឬ ពេល ប្រជាពលរដ្ឋ​ផ្តល់​សេវា​ផ្សេងៗ​ជូន​ក្រុមការងារ​ឲ្យ​ជួយ​ក្លែងបន្លំ​ឯកសារ​ដើម្បី​បានធ្វើ​អត្តសញ្ញាណប័ណ្ណ ( ហាម​ដាច់ខាត​មិន​ឲ្យ​មាននូវ​សកម្មភាព​ទាំងនេះ​ទេ ) និង​ត្រូវយក​ទុកដាក់​ខ្ពស់​ចំពោះ​យុទ្ធនាការ របស់ខ្លួន​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ និង​មាន​ប្រសិទ្ធិភាព ៕រូបភាព សេង សុវណ្ណារិទ្ធ (1) រូបភាព សេង សុវណ្ណារិទ្ធ (4) រូបភាព សេង សុវណ្ណារិទ្ធ (2)