​លោក​លី​សារី​បានដាក់​វិធានការ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ប័ន្ធ​និង​ស្រុក​/​ក្រុង​ត្រួតពិនិត្យ​ផ្ទៃដី​របស់​រដ្ឋ​ឡើងវិញ​ឆ្នាំ​២០១៥

0

​បន្ទាយមានជ័យ​៖ ​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​ផ្ទៃដី​បឹងបួរ​របស់​រដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានដាក់​វិធានការ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ស្រុក​/​ក្រុង​សូម​ឲ្យimage (1)​ត្រួត​ពិនិត្យឡើងវិញ​លើ​ផ្ទៃដី​របស់​រដ្ឋ​ក្នុង​ខេត្ត​ឆ្នាំ​២០១៥​។​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​ខេត្តបន្ទាយមានជ័យ​មាន​ផ្ទៃដី​សរុប​របស់​ខេត្ត​ប្រវែង​៦.៦៧៩​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន​៣៦៣,៦៥៧​ហិកតា ក្នុងនោះ​ផ្ទៃដី​ស្រែ​ចំនួន​៣០៨,៩០៧​ហិកតា ផ្ទៃដី​ព្រៃភ្នំ​ចំនួន​១៦៤,៣៦១​ហិកតា មាន​ផ្ទៃដី​ស្ទឹង​.​បឹងបួរ​ចំនួន​៤០,៥៧១​ហិកតា ផ្ទៃដី​លំនៅដ្ឋាន​ចំនួន​៩៩.៣១១​ហិកតា​។​លោក​បាន​រំលឹកថា​ក្នុង​ខេត្តបន្ទាយមានជ័យ​គឺមាន​ដី​ទំនាស់​ដីធ្លី​ដែល​មិនទាន់​ដោះស្រាយ​បញ្ចប់​មាន​ពាក់ព័ន្ធ​និង​ដី​បុគ្គល​និង​រដ្ឋ​មាន​កើតឡើង​ដូចជា​ការរំលោភបំពាន​ពី​សំណាក់​អ្នកមានអំណាច​និង​មាន​លុយ​និង​ប្រជាពលរដ្ឋ​ដូចជា​ការរំលោភ​យក​ដី​ព្រៃ​រដ្ឋ​និង​ចាក់ដី​រំលោភ​ចំណី​មាត់​ស្ទឹង​និង​អូរ​បឹងបួរ​ជាដើម​។​លោក​បាន​ជុំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ស្រុក​/​ក្រុង​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​និង​ស្រង់​ស្ថិតិ​ផ្ទៀងផ្ទាត់​ឡើងវិញ​តើ​បាត់បង់​ដី​រដ្ឋ​អស់​ប៉ុន្មាន​និង​នៅសល់​ប៉ុន្មាន​។​លោក​លី​សារី​បានដាក់​វិធានការ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​និង​ស្រុក​/​ក្រុង​ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ដីធ្លី​មាន​ដី​សរុប​ស្រុក​/​ក្រុង​ដូចជា​ផ្ទៃដី​ដាំ​ដុះ ផ្ទៃដី​ស្រែ ដីព្រៃ​ភ្នំ ផ្ទៃដី​ស្ទឹង​.​បឹងបួរ ផ្ទៃដី​លំនៅដ្ឋាន ដើម្បី​ផ្ទាងផ្ទាត់​ឡើងវិញ​ក្នុង​ឆ្នាំ​២០១៥​នេះ​៕image image (1)