​ឃុំខ្លួន​ជនជាតិ​ឡាវ​ម្នាក់​លួច​ឆ្លងដែន​ចូល​ឆក់ត្រី​ក្នុង​អន្លុង​អភិរក្ស​ទឹកដី​កម្ពុជា​

0

​ខេត្តស្ទឹងត្រែង៖ នៅ​ព្រឹក​ថ្ងៃទី​៣​កញ្ញា​នេះ តុលាការខេត្ត​ស្ទឹងត្រែង បានសម្រេច​ឃុំខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ពាក់ព័ន្ធ​និង​ការ​លួច​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា ឆក់​ត្រី​ដោយ​ខុសច្បាប់ និង​ផ្តន្ទាទោស​តាមច្បាប់​ជលផល​ក្នុង​មាត្រា​៩៩- ក្រោយ​ចាប់​ឃាត់ខ្លួន​ក្នុង​សកម្មភាព ឆក់​ត្រី​នៅ​តំបន់IMG_20150901_161744​អភិរក្ស​ត្រី​មេ​ពូជ កាលពី​ព្រឹក​ថ្ងៃទី​២​កញ្ញា​២០១៥​កន្លងមកនេះ​។​
​ ​លោក​ដៀប បូរ៉ា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ ណង ណង ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជា​ជនជាតិ​ឡាវ​រស់នៅ​ភូមិ​វ៉ើ​នខា​ម ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រភេទ​ស​ឡាវ​ប្រើ​ឧ​បករ​ណ៏​បទល្មើស ឆក់​ត្រី​លោ​កថា​ជនសង្ស័យ​ខាងលើ ត្រូវ​កម្លាំង​ជន​ផល​រួមសហការ ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ភូមិ​អូរ​ស្វាយ បរិ​ស្ថា​នុ​រក្ស ព្រមទាំង​សហគមន៍​នេសាទ​ធ្វើការ​ចាប់ខ្លួន ខណៈ​ជនសង្ស័យ​រួមជាមួយ​បក្សពួក​ម្នាក់ទៀត ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឧ​បក​ណ៍​ឆក់​ត្រី ឆ្លងដែន​ចូលមក​ឆក់​ត្រី នៅក្នុង​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ចំណុច​កោះ​បន្ទាយ ភូមិ​កោះ​ឈើទាល​ធំ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​
​ ​លោកនាយរ​ងខ​ណ្ឌ័​អះអាងថា​៖​នេះ​ជា​បទល្មើស​ជាក់ស្តែង​ហើយ​កំលាំង​សហការ​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​ចំណែក​ម្នាក់ទៀត បាន​រត់​រួចហើយ​បាន​ទម្លាក់​អាំង​វា​ទ័​រ និង​ដែក​ដង​ឆក់​ត្រី​ចោល​ទៅក្នុង​ទឹក រួច​លោតទឹក​រត់គេចខ្លួន ហើយ​វត្ថុតាង​ជាក់ស្តែង​រួមមាន​ទូក​មួយគ្រឿង ម៉ាស៊ីន​មួយគ្រឿង អាគុយ​មួយ និង​ថ្នង​ដងត្រី​មួយ យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល និង​បន្ត​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើតេស្ត​ឃើញថា​មាន​សេព​គ្រឿងញៀន​បន្ថែមទៀត​។​ ​
​លោក នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​បានបញ្ជាក់​ថា​រដូវ​បិទ​នេសាទ​មិនទាន់​បញ្ចា​ប់​ទេ​ដូចនេះ​សូម​បងប្អូន​ប្រជា​អ្នកនេសាទ​កុំ​ប្រើ​ឪ​បករ​ណ៏​ខុសច្បាប់​សូមជួយ​នាំគ្នា​ការពារ​ត្រី​មេ​ពូជ​ត្រី​គ្រប់​ប្រភេទ​ទុក​ឲ្យ​វា​ពង​កូន​សំបូរបែប​ឡើងវិញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ម្នាក់នេះ​រួម​និង​វត្ថុតាង ពាក់ព័ន្ធ​និង​លប​ចូលមក​ទឹកដី​កម្ពុជា ឆក់​ត្រី​ក្នុង​អន្លុង​អភិរក្ស​ពូជ​ត្រី​ដោយ​ខុសច្បាប់ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​ធ្វើការ​ស៊ើបអង្កេត​បន្ត​៕IMG_20150901_161744