កុមារ​កំព្រាម្តាយ​ស្លាប់​ឪពុក​រត់ចោល​អាជ្ញាធរ​កំពុង​រៀបចំ​ឲ្យ​បាន​រៀនសូត្រ​

0

​ស្ទឹងត្រែង​៖​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែសីហា​នេះ​កុមារកំព្រា​ចំនួន​៥​នាក់​នៅ​ភូមិ​វាល​ព្រីង​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​ទទួលបាន​អំណោយ​ពី​កាកបាតក្រហមកម្ពុជា រួមមាន​ថវិកា អង្ករ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ក្នុងពេលដែល​កុ​ការ​ទាំងនេះ ស្ថិតនៅ​គ្មាន​អ​DSC04408នា​ព្យាបាល ហើយ​អង្ក​ការ​ផ្ទះ​កុមារ ត្រៀម​ជូ​យ​យកទៅ​ចិញ្ចឹម​។​
​លោក​ចូ​ស​សេ តេ​ហ្សិ​ន ម្ចាស់ជំនួយ​អង្គការ​ផ្ទះ​កុមារ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​៖​ផ្ទះ​កុមារ​ហ្នឹង​ទទួលយក​កុមារកំព្រា ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ឲ្យ​តែ​កុមារ​ទាំងនោះ មាន​ការទទួល​យល់ព្រម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រូ​សារ​ត្រឹមត្រូវ​ដើម្បី​ជួយ​កុមារ​ទាំងនេះ ឲ្យ​បាន​រៀនសូត្រ​ដូច​កុមារ​ឯទៀត​។​
​លោក​បន្ថែមថា​៖​ការទាមទារ​បែបនេះ​គឺ​ចង់​ឲ្យ​មាន​ការធានា​ខុសត្រូវ​ចំពោះមុខ​ច្បាប់​និង​អាច​ចៀសវាង​បាន​នូវ​ការចោទប្រកាន់​ពី ការ​កេង​ប្រ​វ​ញ្ញ័​ទៅលើ​កំលាំង​កុមារ ដោយសារ​បច្ចុប្បន្ន​យើង​កំពុង​រួមគ្នា​ទប់ស្កាត់​ការជួញដូរ​មនុស្ស​និង​ការជួញដូរ​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ​នោះ​។​
​លោក​ប៊ុន​ណា​រី​អភិបាលក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​៖​ចំពោះ​កុមារ​ទាំង​៥​នាក់​នេះ​លោក​និង​ពិភាក្សា​ជាមួយ​អង្ក​ការ​កុមារកំព្រា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដើម្បី​យក​កុមារ​ទាំងនោះ ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​និង​ឲ្យ​បាន​រៀនសូត្រ​ដូច​គេឯង​។​
​លោក​អភិបាលក្រុង​បានស្នើ​ឲ្យ​ប្អូនប្រុស​មេ​ង នាង​អាយុ ២០​ឆ្នាំ​ជា​បង​បង្កើត​ពេល​ទទួលបាន​នូវ​អំណោយ​ពី​កាកបាត និង​ពីស​ប្បុរ​សេ​ជន​ហើយ​នេះ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​និង​ថែរក្សា​ប្អូនៗ​ឲ្យ​បានល្អ​ពេល​មាន​ជំងឺ​ឈឺ​ស្កាត់​ត្រូវ​នាំ​ប្អូនៗ​ទៅ​ជូ​ប​គ្រូ​ពេ​ទ្រ​ដែល​នៅ​ជិត​បំផុត​។​
​សូមបញ្ជាក់ថា​៖​កុមារ​ដែល​ទទួលបាន​អំណោយ​នេះ ទី​១​ឈ្មោះ​មេ​ង នាង អាយុ​២០​ឆ្មាំ ភេទ​ប្រុស​​ទី​២ ឈ្មោះ​មេ​ង លន់​អាយុ​១៣​ឆ្នាំ​ភេទ​ស្រី ទី​៣ ឈ្មោះ មេ​ង​ខួច​អាយុ​១១​ឆ្នាំ​ភេទ​ស្រី ទី​៤ ឈ្មោះ​មេ​ង ឃ​ន​ភេទ​ស្រី អាយុ​៦​ឆ្នាំ និង​ទី​៥ ឈ្មោះ​មេ​ង សំណាង ភេទ​ប្រុស​អាយុ​៣​ឆ្មាំ​ត្រូវ​ម្តាយ​ស្លាប់ចោល ជាង​ពី​ឆ្នាំ​ហើយ ចំណែក​ឪពុក​មាន​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធក្រោយ ទុក​កូន​ចោល​នៅតែ​ជាមួយ​បងប្អូន គ្មាន​ការថែរក្សា​និង​គ្រប់គ្រង​ឲ្យ​បាន​រៀនសូត្រ​នោះទេ​៕DSC04429 DSC04408 DSC04432