អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ចុះ​ពិនិត្យ​អាគារ​រងចាំ​ផ្នែក​ទេសចរណ៍​

0

​ស្ទឹងត្រែង​៖​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​អាគារ​រងចាំ​ផ្នែក​ទេសចរ​ណ៏​នៅ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​គ្រៀល កម្ពុជា ឡាវ សំរាប់​ភ្ញៀវទេសចរ​ណ៏​ចេញចូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ព្រឹក​ថ្ងៃទី​០២​ខែកញ្ញា​នេះ ត្រៀម​សម្ពោធ​ដា ក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៦​ខាង​មុខតែ09.02_13.53​អាគារ​នេះ​មាន​ស្នាម​បាក់​ខូច​ផ្នែក​មួយ ចំនួន​ហើយ​អាជ្ញាធរ​ខេ ត្ត​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ជួសជុល​ឡើងវិញ​។​
​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង មានប្រសាសន៍ថា​៖​អាគារ​រងចាំ​នេះ​ត្រូវតែ​ធ្វើការ​ជួសជុល​និង​កែលំអរ​ឡើងវិញ ហើយ​ផ្នែក​បច្ចេកទេស​ត្រូវ​ពិនិត្យ​ពី​គុណភាព​សំណង់​មុន​ពេលធ្វើ​កិច្ចសន្យា​ប្រគល់​ទទួលយក​មកប្រើប្រាស់ ។​
​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា​ថា​៖ ការទាមទារ​បែបនេះ​គឺ​ចង់​ឲ្យ​សមិទ្ធផល​ថ្មី​មួយ​នេះ​មាន​គុណភាព បំរើ​ផ្នែក​សេវាកម្ម​ទេសចរ​ណ៏​ធ្វើ​បដិសណ្ឋាកិច្ច​ចំពោះ​ភ្ញៀវ​បានល្អ​និង​ធានាបាន​នូវ​សុ​វត្តិភាព ដែល​ក៏​ជា​ផ្នែក​មួយ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ប្រយោជន៍​ធ្វើ ឲ្យ​វិស័យ​ទេសចរ​ណ៏​មានការ​រីកចំរើន​និង​ទាក់ទាញ​ភ្ញៀវ​មកលេង​នៅ​ខេត្ត​របស់​យើង​បាន​ច្រើន​។
​ ​លោក​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ទៀតថា​៖​យន្តការ​នេះ​ផ្នែក​នាយក​រដ្ឋបាល​ធ្វើការ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ដែល​បាន​សាងសង់​អាគារ​នេះ​ឲ្យ​មក​ពិ​និត្យនូវ​សំណង់​របស់ខ្លួន​ឡើងវិញ ដើម្បី​យើង​រៀបចំ​បំពាក់​សម្ភារៈ​បំរើ​ឲ្យ​វិស័យ​ទេសចរ​ណ៏​ឲ្យ​មានគុណ​ភាព​មុន​និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​នោះ​។​ ​
​លោក​ចៅ​មុន្នី​រ៉ា​នាយក​រដ្ឋបាល​សាលាខេត្ត​បាន​ទទួលស្គាល់ថា​៖​តាម​ការពិនិត្យ​ជាក់ស្តែង​អាគារ​នេះ​មាន​ខូច​បាក់បែក​មួយចំនួន​គួរ​ឲ្យ​ព្រួយបារម្ភ​ណ៏​មែនហើយ​សមិទ្ធផល​ថ្មី​នេះ​ក្រសួងមហាផ្ទៃ​ជា​អ្នកទទួលខុសត្រូវ​ដូចនេះ​ការជួសជុល​ឡើងវិញ​ពិត​ជាមាន​ភាពងាយស្រួល​ពីព្រោះ​សាលាខេត្ត​ស្ទឹងត្រែង​មិនទាន់បាន​ទទួលយក​ផ្លូវការ​ទេ​គ្រាន់​តែមាន​ភារកិច្ច​ត្រួតពិនិត្យ​ជា​ជំ​ហ៊ាន​ដំបូង​តែប៉ុណ្ណោះ​។​
​ ​លោកនាយក​រដ្ឋបាល​បាន​អះអាងថាៈ​សាលាខេត្ត​និង​ធ្វើ​របាយ​កា​ណ៏​ស្តីពី​ការខូចខាត​ជូនទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ជូនជ្រាប​ជា​ព័ត៌មាន​ហើយ​ការធ្វើការ​សម្រួល​យ៉ាងណា​នោះ​វា​ជាម​ជ្ឈការ​របស់​ក្រសួងមហាផ្ទៃ​។​
​ ​សូមបញ្ជាក់ថាៈ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល បច្ចុប្បន្ន​មាន​រថយន្ត​ទេស​រណ៍​បន្ត​ចេញចូល​ភាគច្រើន​ទុក​ភ្ញៀវ​ចោល​ឲ្យ​រងចាំ​រថយន្ត​ផ្ទេរ ចុះ​ផ្ទេរ​ឡើង​ធ្វើ​ឲ្យ​ភ្ញៀវ​ជួប​ការលំបាក​ធុញទ្រាន់​និង​អាក់អន់ចិត្ត​ដោយសា​អាគារ​រងចាំ​នេះ​សាងសង់​រួច​ជាង​១​ឆ្នាំ​ហើយ​មិនទាន់បាន​ប្រើប្រាស​នូវឡើយ ៕09.02_13.56 09.02_13.53