​កិច្ចប្រជុំ​សេចក្តីព្រាងច្បាប់​ស្តីពី​ផែនការ​អភិ​វ​ឌ្ឈ​ន៍​ខេត្ត​ប្រាំ​ឆ្នាំ ២០១៥ ដល់​ឆ្នាំ​២០១៩

0

​ខេត្តបន្ទាយមានជ័យ​៖ ​ល្ងាច​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​សេចក្តីព្រាងច្បាប់​ផែនការ​អភិ​វ​ឌ្ឈ​ន៍​ប្រាំ​ឆ្នាំ ២០១៥​ដល់​ឆ្នាំ​២០១៩​។​ពិធី​នេះ​មានការ​ចូលរួម​លោក​អ៊ុង​អឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​លី​សារី​អភិបាលរង​ខេត្តimage (2) ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​លោក​អ៊ុង​អឿន​បាន​មានប្រសាសន៍ថា​ក្នុង​កិច្ចប្រជុំ​នេះ​ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់​ផែនការ​អភិ​វ​ឌ្ឈ​ន័​ខេត្ត​ប្រាំ​ឆ្នាំ (២០១៥​ដល់​ឆ្នាំ​២០១៩) ដើម្បី​ពិនិត្យ ពិភាគ្សា​និង​អនុម័ត បន្ទាប់ពី​បាន​ពិនិត្យ​ផ្តល់យោបល់​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​ខេត្ត​លើ​គ្រប់​វិស័យ ដូចជា​វិស័យសេដ្ឋកិច្ច ត្រូវ​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​តាមរយះ ការ​អភិ​វ​ឌ្ឈ ស​មិត្តភាព​ជំនាញ ធន់​ធាន​ទឹក ធនធានមនុស្ស​ជាដើម​។​ផ្នែក​សង្ក​ម​កិច្ច​ត្រូវ​លើក​កំពស់​សុខភាព​របស់​ប្រជាពលរដ្ឋ តាមរយះ​ការកាត់បន្ថយ​អត្រា​ឈឺ​ស្លាប់​របស់​មាតា ទារក កុមារ ជម្ងឺឆ្លង​និង​ជ​ន្ងឺ​មិន​ឆ្លង ការ​ផ្គត់​ផ្គង​ទឹក​មាន​សុ​វត្តិភាព និង​អនាម័យ​ទាំង​នៅ​ទីប្រជុំជន​និង​នៅតាម​ជនបទ​ឲ្យ​កាន់តែ​ល្អប្រសើ​ឡើង បង្កើន​ការជំរុញ​សិស្ស​ឲ្យ​ចូលរៀន និង​ត្រូវ​លើក​កំពស់​ខាង​វិស័យ​អប់រំ​។​លោក​អ៊ុង​អឿន​បាន​បន្តទៀតថា​ត្រូវ​ផ្តល់​សិទ្ធ​ឲ្យ​ស្ត្រី​អំពី​ការងារ​និង​មុខរបរ ត្រូវ​លុប​បំបាក់​ការរំលោភបំពាន ការជួញដូរ​មនុស្ស អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​និង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ជន​ងាយ​រងគ្រោះ​បញ្ហា​ខាងលើនេះ​ត្រូវធ្វើ​ការផ្សព្វផ្សាយ​តាម​ព៌​ត័​មាន​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​។​លោក​បាន​បន្តទៀតថា​ផ្នែក​គ្រប់គ្រង​ដីធ្លី ធនធាន​ធាន​ធម្មជាតិ បរ​ស្ថាន ការប្រែប្រួល​អាកាស​ធាត់ និង​គ្រោះមហន្តរាយ​។​ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ត្រូវ​ចុះបង្ក្រាប​សំណង់​មិន​រៀបរយ​និង​ការរំលោភ​យក​ដី​របស់​រដ្ឋ ត្រូវ​ទប់ស្កាត់​ការបំផ្លិច​ប​ផ្លាញ​ធនធានធម្មជាតិ ការបំពុល​បរ​ស្ថាន​ជាដើម​ដើម្បី​ធានា​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ​៕​image (1) image image (2)