សៀមរាប : ប្រជាពលរដ្ឋភូមិចុងស្ពានឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបចំនួន២០០ គ្រួសារ បានបង្កើតជាសមាគមមួយក្នុងភូមិប្រមូលថវិការបានចំនួន៤៥០០០០០រៀលនិងឈើមួយចំនួនដើម្បីយកមកកសាងសាលារៀនមួយខ្នងមានពីបន្ទប់ ដែលមានបណ្តោយ ១២ម៉ែត្រ នឹង ទទឹង៨ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តា។ការកសាងនេះចាប់ពីថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០១៤រហូតដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៤រួចរាល់ជាសា្ថពរ តែនៅខ្វះតុ គ្រូ. តុសិស្សនិងក្តាខៀនសំរាប់អោយកូនសិស្សអង្គុយសិក្សារៀនសូត្រផងដែរ ។
ការកសាងនេះមានគំនិតផ្តួចផ្តើមឡើងពីលោក មុត. ឆៃប្រធានភូមិចុងស្ពានឃុំខ្វាវនិងមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋក្នុងភូមិព្រមទាំងសមត្ថកិច្ចក្នុងស្រុកជីក្រែង ជាក់ស្តែង លោកវរះសេនិយ៍ត្រី. ហង្ស. វិចិត្តមេបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែងបានជួយឧប្បត្ថម្ភស័ង្កសីចំនួន៣០សន្លឹកផងដែរ ។
ការកសាងសាលារៀននេះដោយមាតាបិតាសិស្សទាំងអស់គ្នាក្នុងភូមិឃើញថានៅរដូវវស្សាទឹកជំនន់ជន់លិចផ្លូវធ្វើឲ្យកូនៗមិនអាចទៅរៀននៅសាលារៀនភូមិកំបោអរបានផងនោះ ទើបនាំគ្នាបង្កើតជាសមាគមដើម្បីកសាងសាលារៀននេះតែម្តង ។សូមបញ្ជាក់ថា កូនសិស្សដែលមានក្នុងភូមិចុងស្ពាននេះចំនួន១៥៦នាក់ដូច្នេះសាលារៀនបានកសាងរួចហើយ តែពុំទាន់មានតុ. កៅអី. នឹង ក្តាខៀនសំរាប់ឲ្យកូនសិស្សអង្គុយរៀនគ្រាប់គ្រាន់ផងនោះ ។
ក្នុងនាមបងប្អូនប្រជាពលរដ្ឋក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់បានសំណូមពរដល់ លោកសប្បុរសជនជិតឆ្ងាយមេត្តាជួយឩបត្ថមទៅលិទ្ធភាពឌេលអាចធ្វើទៅបានរៀងៗខ្លួន ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនិងភាពអវិជ្ជះមាននៃភាពមិនចេះអក្សររបស់កុមារកម្ពុជា ៕ ដោយ លោកស្រុកជីក្រែង ព្រំ សុខា