​ទូរស័ព្ទដៃ​មួយគ្រឿង​បាន​ប្រ​ល័​យេ​ជីវិត​បុរស​ម្នា​ក់វ័យ​២៦​ឆ្នាំ​ពេល​បញ្ជូន​សង្គ្រោះ​ដល់​មន្ទី​ពេទ្យ​ដោយសា​បញ្ចូល​ថ្ម​ខុស​ប​ច្ចូល​ថ្ម​ខុស​ប​ចក​ចែក​ទេស​

0

​ពោធិ៍សាត់ ៖ ទូរស័ព្ទដៃ​មួយគ្រឿង​ប្រភេទ iPhone បាន​ឆក់យក​ជីវិត​បុរស​ម្នាក់​ស្លាប់​យ៉ា​ង​ទាន់ហន់​ពេលដែល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ចំងាយ​ពី​ផ្ទះ​ប្រមាណ​ជា​ពី​ទៅ​បី​រយ​ម៉ែត្រ​ប៉ុណ្ណោះ ដោយសា​តែ​បុរស​នេះ ប្រើប្រាស់​ខុស​ប​ច្ចែក​ទេស​ក្នុងពេល​បញ្ចូល​ថ្ម​ទូរស័ព្ទ​នេះ​។image (1) ហេតុការណ៍​ដ៍​ភ្នា​ក់​ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រោមផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​លោក ខៀវ សុធា មេភូមិ​សំរោង​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​៣​កញ្ញា​ថា ជនរងគ្រោះ​ឈ្មោះ អាន សារិទ្ធ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភួ​មិ​កើតហេតុ​ខាងលើ ។ ដោយ​ជនរងគ្រោះ​នោះបាន​ទៅ​ងូតទឹក​ក្បែរ​ផ្ទះ​នោះ​រូ​ចរាល់​ហើយ បុរស​នោះ​មិនបាន​ប្រើ​កន្សែង​សម្អាត​ជូត​ខ្លួនប្រាណ​ឲ្យ​ស្ងួតខ្លួន​ឡើយ ហើយក៍​ដើរទៅ​ក្រោមផ្ទះ​ទាំង​សើម​ខ្លួន​សុ​ត​តែ​ជាតិ​ទឹក ព្រមទាំង​មិនបាន​ពាក់​ទ្រនាប់​ស្បែកជើង​ទៀត ក៍​ទៅ​ចាប់​ទូរស័ព្ទ iPhone ដោត​ឌុយ​ឆ្នាំង​សា​ករូច ដៃ​ម្ខាង​កាន់​ទូរស័ព្ទ ដៃ​ម្ខាង​កាន់​ឆ្នាំង​សាក​ទូរស័ព្ទ ក៍​ដោត​ឌុយ​ឆ្នាំង​សាក​នោះ​ទៅ​ភ្ជាប់​និង​ព្រី​ភ្លើង​ដែ​ត​ត​ភ្ជាប់​ពី​ចរន្តអគ្គិសនី​របស់រ​ដ្ឋ ដើម្បី​បញ្ចូល​ថ្ម​ឲ្យ​មាន​ភ្លើង ។ ដោយ​ខុស​ប​ច្ចែក​ទេស​ពេលដែល​ដោត​ភ្ជាប់​ភ្លាម​ត្រូវ​ចរន្តអគ្គិសនី​នោះ ដូចជា​ច្រាល់​ភ្លើង​ឆ្លង​ចរន្ត​បែក​ផ្កាភ្លើង ក៍​ឆក់​ជនរងគ្រោះ​នោះ​ខ្ទៀត​ចេញពី​ព្រី​ភ្លើង​បណ្ដ​ល​ឲ្យ​បុរសរងគ្រោះ​នោះ​គាំងបេះដូង​ត្រដ​ខ្យល់ និយាយ​លេង​ចេញ​ញ័​ខ្លួនប្រាណ​គ្រប់កន្លែង ភ្លាមនោះ​ក្រុមគ្រួសារ​ក៍​ស្ទុះ​ទៅ​ចាប់បី​ហើយ​រិ​ទ្ធ​ធ្វើ​ចលនា​បេះដូង រូ​ច​ត្រូវ​ដឹក​ទៅ​មណ្ឌល​សុខភាព​ក្រគរ​ដើ​មិ​បី​សង្គ្រោះ ដែល​ចម្ងាយ​ពី​ផ្ទះ​២០០​ម៉ែ​ត្រ​២៥០​ម៉ែត្រ​ប៉ុណ្ណោះ ពេលដែល​ដឹក​ទៅដល់​មន្ទី​ពេទ្យ​ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅ​ទីនោះ​តែម្ដង​៕

​លោក ខៀវ សុខា នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ក្បាល​ត្រាច​បាន​ឲ្យ​ដឹងថា តាម​កាពិ​និត្យ​កន្លែងកើតហេតុ​របស់​ម​ន្ត្រី​ជំនាញ​នគរ​បាលប​ច្ចែក​ទេស​និង​វិទ្យាសាស្ត្រ​រួមជាមួយ​គ្រូពេទ្យ​និង​អាជ្ញាធរ​និង​សព​ជនរងគ្រោះ​នេះ​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​បញ្ចូល​ថ្ម​ទូរស័ព្ទ​ជា​ប្រភេទ iPhone 4 នេះ​ខុស​ប​ច្ចែក​ទេស​របស់​វា ដោយ​ខ្លួ​ល​ប្រាណ​ជើង​ជាន់​ផ្ទាល់​ដី​ហើយ​មាន​ធាតុ​សើម​ក៍​ទៅ​ប៉ះ​និង​ចរន្តអគ្គិសនី​ដែល​កំពង់តែ​ដំណើរកា បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​នោះ​ច្រាល​បុក​មកវិញ​ឆក់​ជនរងគ្រោះ​នេះ​គាំងបេះដូង​ស្លាប់​តែម្ដង​។ លោក​បន្តថា​ក្រោយពី​ធ្វើកា​ពិនិត្យ​រូ​ចរាល់​ហើយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ក៍បាន​ប្រគល់​ស​ព​ជូន​ក្រុមគ្រួសារ​ធ្វើ​បុ​ណ​តាម​ប្រពៃណី ហើយ​ជាមួយគ្នានេះដែរ​លោក​ក៍បាន​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទដៃ​គ្រ​បៀ​ប្រភេទ​ឫក៍​ឧ​បបក​រណ៍​ផ្សេងៗ​ដែល​ទាក់ទង​និង​ចរន្តអគ្គិសនី សូមមេត្តា​ប្រុងប្រយ័ត្ន​ផង​មិនត្រូវ​ធ្វេស​ប្រ​ហេស​ដូច​ករណី​នេះឡើយ​៕​image image (4) image (3) image (2)